Posts tagged as "Pakistan"

ISIS ទទួល​ស្គាល់​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ាគីស្ដង់ ស្លាប់​៥២នាក់

ISIS ទទួល​ស្គាល់​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ាគីស្ដង់ ស្លាប់​៥២នាក់

ការបំផ្ទុះគ្រាប់បែកដ៏រង្គាល ដែលប្រកាសទទួលស្គាល់ ដោយអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានកំទេចមណ្ឌលសាសនាឥស្លាមមួយកន្លែង ស្ថិតនៅភាគនារតី នៃប្រទេសប៉ាគីស្តង់។ ការ​វាយ​ប្រហារនេះ បានធ្វើឲ្យមនុស្សស្លាប់យ៉ាងតិច ៥២នាក់ និង​១០៥នាក់​រង​របួស។ នេះ បើតាមការថ្លែងឲ្យដឹង របស់​អាជ្ញាធរ​ក្នុង​តំបន់។

មន្ត្រីសន្តិសុខប្រចាំតំបន់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅមុនការបំផ្ទុះនោះ មនុស្សជាច្រើនរយនាក់ បាន​​ជួបជុំគ្នា នៅ​ក្នុង​វិហារ​ឥស្លាម​ឈ្មោះ «Shah Noorani» ដើម្បីចូលរួមពិធីសាសនាមួយ ឈ្មោះ «Dhamaal»។ មន្ត្រី​បាន​ថ្លែង​ឡើងថា៖ «ជារៀងរាល់ល្ងាច នៅ​ពេល​ព្រះអាទិត្យ​អស្ដង្គត់ គេមានរៀបចំពិធីនេះ ហើយ​មនុស្ស​ម្នា​បាន​ប្រមូល​គ្នា ដើម្បី​ចូលរួម​នៅ​ទីនោះ​ទាំងអស់គ្នា»។

អ្នកទទួលខុសត្រូវ ផ្នែកជួយសង្គ្រោះមួយរូប [...]

ផ្ទះរបស់ អូសាម៉ា​ ប៊ីនឡាដេន ត្រូវបានគេឈូសចោល នៅប៉ាគីស្ថាន

ផ្ទះរបស់ អូសាម៉ា​ ប៊ីនឡាដេន ត្រូវបានគេឈូសចោល នៅប៉ាគីស្ថាន

ដោយ ៖ បុរស boros - ភ្នំពេញ ថ្ងៃ ទី ២៨ កុម្ភៈ ឆ្នាំ ២០១២

ទីភ្នាក់ងារពត៌មានបារាំង AFP បានផ្សាយនៅសប្តាហ៍នេះ ពីភូមិគ្រឹៈអាប៊ូតតាបាត នៅប៉ាគីស្ថាន ដែលត្រូវបានគេឈូសរំលើងចោល ភូមិគ្រឹៈដែល អូសាម៉ា ប៊ីនឡាបាន​ រស់នៅយ៉ាងហោចណាស់៥ឆ្នាំ មុនពេលគាត់ ត្រូវបានសំលាប់ដោយកងកំលាំង ឆត្រ័យោងអាមេរិច កាលពីខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ។ កាលពីថ្ងៃសៅរ៍នេះ ការបំផ្លាញភូមិគ្រឹៈ កំពស់៣ជាន់ ដែលស្ថិតនៅតំបន់ ជាយក្រុងដ៏ស្ងប់ស្ងាត់ ប៉ែកភាគខាងជើងនៃប្រទេស ក្រោមការយាមកាម យ៉ាងតឹងរឹង គ្មានឈប់ឈរ ពីសំណាក់កងកំលាំងនគរបាល ហើយការវាយកំទេចនេះ ធ្វើឡើងក្នុងរយៈពេល មិនដល់២ថ្ងៃផង។ អ្នកទទួលខុសត្រូវរក្សាសន្តិសុខ ជនជាតិប៉ាគីស្ថាន នៅខាងក្រៅភូមិគ្រឹះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...