Posts tagged as "David Moyes"

គ្រូ​បង្វឹក​ម៉ែនញូ​សុំ​ទោស បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​បាល់​ទាត់​នៅ​អាស៊ី

គ្រូ​បង្វឹក​ម៉ែនញូ​សុំ​ទោស បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​បាល់​ទាត់​នៅ​អាស៊ី

គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បានធ្វើការសុំទោសដល់ក្លិប និងអ្នកគាំទ្រទាំងអស់ ខណៈដែលការប្រកួតមិត្តភាពកន្លងមក ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ មានភាពអន់ខ្សោយ​មែនទែន។ ប៉ុន្តែលោកម៉យ បានលើកឡើងថា កត្តាទាំងនោះដោយសារតែប៉ះក្រុមខ្លាំងៗរបស់ជប៉ុន។


លោកដេវីដ ម៉យ គ្រូបង្វឹងរបសើក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត

នៅពេលដែលសួរថា តើគាត់មានការបារម្មណ៏ដែរទេ ចំពោះលទ្ធផលចាញ់ និងស្មើ នៅតំបន់អាស៊ី គ្រូបង្វឹកវ័យ៥០ឆ្នាំ បាន​និយាយថា គាត់គ្មានការបារម្មណ៏ទេ តែផ្ទុយទៅវិញ គាត់មានការសប្បាយចិត្ត។

គាត់បាននិយាយថា៖ «វាគ្រាន់តែជាការប្រកួតមិត្តភាព ត្រៀមបើករដូវកាល ហើយយើងទើបតែចាប់ផ្តើម​ស្វែងយល់​ពី​ក្រុម។ [...]

ម៉ែនញូ ចាញ់​ជា​លើក​ទី​២ នៅ​ប្រទេស​ជប៉ុន

ម៉ែនញូ ចាញ់​ជា​លើក​ទី​២ នៅ​ប្រទេស​ជប៉ុន

ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្រោមការដឹកនាំដោយ​គ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ហាក់ដូចជាយ៉ាប់យឺនមែនទែន បន្ទាប់ពីបរាជ័យជាលើកទី២ នៅទឹកដីអាស៊ី ក្នុងការប្រកួតមិត្តភាព៣លើកដំបូង។


ក្រុមបាល់ទាត់ យ៉ូកូហាម៉ា អេហ្វម៉ារីណូស (អាវខៀវ) របស់ជប៉ុនអបអរនឹងជ័យជំនះ ខណៈក្រុមកីឡាករម៉ែនញ៉ូ អោន​មុខ​ចាញ់។ (រូបថត EPA)

បន្ទាប់ពីចាញ់ក្រុមសឹង្ហាអលស្តា (Singha All Stars) របស់ថៃនៅក្នុងទីក្រុងបាងកក ដោយលទ្ធផល ១-០ និងឈ្នះក្រុម​អេលីកអលស្តា (A-League All Stars) របស់អូស្តា្រលី នៅក្នុងទីក្រុងស៊ីដនី ៥-១ រួចមក ម៉ែនញូបានចាញ់ជាលើកទី២ ក្រោមថ្វីជើងម្ចាស់ផ្ទះក្រុមជប៉ុន យ៉ូកូហាម៉ា អេហ្វម៉ារីណូស (Yokohama F-Marinos) [...]

ម្ចាស់​ក្លិប​បាសេឡូណា ព្រមាន​ដល់​ក្លិប​ម៉ែនញូ (VDO)

ម្ចាស់​ក្លិប​បាសេឡូណា ព្រមាន​ដល់​ក្លិប​ម៉ែនញូ (VDO)

ក្លិបអ្នកមានបុណ្យបាសេឡូណា (Barcelona) បានប្រាប់ដល់ក្លិបបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ថាខ្សែបម្រើសេស ហ្វាប្រេហ្គាស (Cesc Fabregas) មិនមែនសម្រាប់លក់នោះទេ។


កីឡាករខ្សែបម្រើ សេស ហ្វាប្រេហ្គាស របស់ក្រុមបាសឺឡូណាអេស្ប៉ាញ។

ម៉ែនញូ បានដេញថ្លៃកីឡាករវ័យ២៦ឆ្នាំ កាលពីថ្ងៃច័ន្ទសប្តាហ៏មុន ក្នុងតម្លៃ២៥លានផោន ប៉ុន្តែត្រូវបានក្លិបបាសា​បដិសេធ។ ហើយកាលពីថ្ងៃច័ន្ទម្សិលមិញ ពួកគេបង្កើនតម្លៃដល់៣០លានផោនម្តងទៀត ប៉ុន្តែក៏ត្រូវក្លិបយក្សរបស់​អេស្ប៉ាញ ច្រានចោលតម្លៃទាំងនោះម្តងទៀតដែរ។

ម្ចាស់ក្លិបបាសេឡូណា លោកសាន់ដ្រូ រ៉ូស្យ៊ែល (Sandro Rosell) បានប្រកាសប្រាប់ដល់ក្លិបម៉ែនញូ កាលពីថ្ងៃច័ន្ទ​យ៉ាងច្បាស់ៗថា៖ «ហ្វាប្រេហ្គាស មិនមែនសម្រាប់លក់ទេ»។

[...]
វ៉ែន រ៉ូនី ច្រឡោត​ពេល​លឺ​គ្រូ​បង្វឹក​ថា ខ្លួន​ជា​ជម្រើស​ទី​២

វ៉ែន រ៉ូនី ច្រឡោត​ពេល​លឺ​គ្រូ​បង្វឹក​ថា ខ្លួន​ជា​ជម្រើស​ទី​២

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ៉ែន រ៉ូនី (Wayne Rooney) បានខឹងច្រឡោតយ៉ាងខ្លាំង ខណៈដែលលឺសម្តីរបស់​គ្រូបង្វឹក​ម៉ែនឆេស្ទើ យូណៃធីត(Manchester United) ថ្មី និយាយថា គាត់អាចជាជម្រើសដ៏ល្អមួយ បន្ទាប់ពីខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) នៅក្នុងរដូវកាលនេះ។


ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ៉ែន រ៉ូនី មិនសូវសប្បាយចិត្តនៅម៉ែនឆេស្ទើ យូណៃធីត។

ស្ថានីយទូរទស្សន៏ស្កាយស្ពត (Sky Sports) បានដកស្រង់ផ្សាយ កាលពីថ្ងៃអង្គារ៏ថា រ៉ូនី «ខឹងច្រឡោត និងច្រឡំ» ពេល​លឺ​សម្តីរបស់គ្រូបង្វឹករបស់គាត់ លោកដេវីដ ម៉យ (David Moyes) បាននិយាយនៅក្នុងសន្និសិតកាសែតមួយ។

ទោះបីជាយ៉ាងណា អតីតគ្រូបង្វឹកក្រុមអេវើតុន (Everton) បាននិយាយរួចហើយថា ខ្សែប្រយុទ្ធរូបនេះ មិនមែន​សម្រាប់​លក់នោះទេ។ [...]

ដេវីដ ម៉យ ថា​មិន​បារម្មណ៏ ទោះ​ប្រកួត​ដំបូង​ចាញ់​ក៏​ដោយ

ដេវីដ ម៉យ ថា​មិន​បារម្មណ៏ ទោះ​ប្រកួត​ដំបូង​ចាញ់​ក៏​ដោយ

គ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក ដេវីដ ម៉យ (David Moyes) បាន​និយាយ​ថា គាត់គ្មានការព្រួយបារម្មណ៏នោះទេ ទោះបីជាការប្រកួតបើកឆាកដំបូងរបស់គាត់ ចាញ់ក្រុមសឹង្ហាអលស្តា (Singha All-Stars) របស់ថៃ ១-០ ក៏ដោយ។


គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត សម្ដែងគាវរកិច្ចនៅចំពោះព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ។ (រូបថត football365.com)

គ្រូបង្វឹកថ្មីសញ្ជាតិស្កុតឡែនរូបនេះ បានត្រឹមតែឈរមើលកីឡាករ ធីរ៉ាថេប វីណូថៃ (Teerathep Winothai) ដែលជា​អ្នក​គាំ​ទ្រក្រុមបីសាចក្រហមដែរនោះ ទាត់បញ្ចូលទីក្រុមរបស់ខ្លួនតែប៉ុណ្ណោះ បន្ទាប់ពីកីឡាករថៃរូបនោះ​ទាត់បំប៉ោង​សំណាញ់​ទី​ក្រុមម៉ែនញូ នៅ៤នាទីដំបូង វគ្គទី២ នៅក្នុងកីឡាដ្ឋានជាតិ រ៉ាចាម៉ាំងហ្គាឡា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...