Posts tagged as "CNRP"

សម រង្ស៊ី៖ មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ត្រូវ​តែ​មាន​ការ​បោះ​ឆ្នោត​ថ្មី

សម រង្ស៊ី៖ មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ត្រូវ​តែ​មាន​ការ​បោះ​ឆ្នោត​ថ្មី

បន្ទាប់ពីមានការចរចារវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះមក ប្រធានគណបក្សសង្រ្គោះ​ជាតិ លោក សម រង្ស៊ី បានអះអាងថា ទោះមានការចរចារវាងគណបក្សទាំងពីរក៏ដោយ ក៏គណបក្សរបស់លោក នៅ​តែប្រកាន់គោលជំហរដដែល នោះគឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈទំព័រហ្វេប៊ុកផ្លូវការរបស់ខ្លួន បាន​ពន្យល់នៅថ្ងៃទី១៩ ខែ​កុម្ភៈនេះថា កាលដែលគណបក្សសង្រ្គោះជាតិ ចូលទៅចរចាជាមួយគណបក្សប្រជាជន គឺដើម្បីដោះស្រាយបញ្ហា​ប្រទេសជាតិជាមួយគ្នា តែគណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរដដែល គឺគាំទ្រឆន្ទះប្រជាពលរដ្ឋ [...]

បក្ស​សង្រ្គោះ​ជាតិ ស្នើ​ក្នុង​ជំនួប ឲ្យ​មាន​ការ​ដោះ​លែង​ជន​ទាំង​២១

បក្ស​សង្រ្គោះ​ជាតិ ស្នើ​ក្នុង​ជំនួប ឲ្យ​មាន​ការ​ដោះ​លែង​ជន​ទាំង​២១

ទន្ទឹមនឹងការជួបពិភាក្សាព្រមព្រៀងគ្នាបង្កើត គណៈកម្មការចម្រុះ ដោយមានសមាសភាពស្មើគ្នា ដើម្បីរៀបចំ​ក្រប​ខណ្ឌ​កំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ គណបក្សសង្រ្គោះជាតិ ក៏ស្នើអោយមាន​ការដោះលែង​អ្នកដែល​កំពុងជាប់ឃុំនៅពន្ធនាគារ ទាំង២១នាក់ផងដែរ។


កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - ថ្លែងនៅក្នុងសន្និសិទកាសែត បន្ទាប់ពីជំនួបចរចារវាងគណបក្សរវាងទាំងពីរ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា លោក ស៊ុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ បាននិយាយថា​គណបក្សសង្រ្គោះជាតិ ចង់អោយមានការដោះលែងអ្នកទាំង ២១នាក់ [...]

ព្រុំ សុខា៖ ការ​បោះឆ្នោត​មុន​អាណត្តិ​នឹង​មិន​លើក​មក​ចរចា

ព្រុំ សុខា៖ ការ​បោះឆ្នោត​មុន​អាណត្តិ​នឹង​មិន​លើក​មក​ចរចា

ក្នុងជំនួបប្រជុំចរចានៅថ្ងៃទី១៨ ខែកម្ភៈនេះ គណបក្សជាប់ឆ្នោតទាំងពីរ មិនបានលើកយកបញ្ហា នៃការបោះឆ្នោត​មុនអាណត្តិយកមកពិភាក្សា ដូចការទាមទារកន្លងមករបស់គណបក្សសង្រ្គោះជាតិឡើយ។


លោក ព្រំ សុខា (ខាងឆ្វេង) និងលោក សុន ឆៃ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់បីកិច្ចប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ក្នុងអំឡុងធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ មេដឹកនាំគណបក្សប្រឆាំងទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា តែងបានប្រកាសក្តែងៗថា ការបោះឆ្នោតមុនអណត្តិត្រូវតែកើតមាន ហើយពួកលោក​តែងព្យាយាមមធ្វើយ៉ាងណា ដើម្បីអោយរដ្ឋាភិបាលដែលគ្រប់គ្រង ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះ​ចេញ​ពីតំណែង មុនឹងធ្វើការបោះឆ្នោតសារឡើងវិញ។ [...]

បក្សប្រជាជន ឯកភាព​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ នៃ​ការ​បោះឆ្នោត​

បក្សប្រជាជន ឯកភាព​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ នៃ​ការ​បោះឆ្នោត​

ក្នុងរយៈពេលជាងពីរម៉ោង នៃកិច្ចប្រជុំបច្ចេកទេស នៃតំណាងគណបក្រប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ បានបង្ហាញនូលទ្ធផលចំបងមួយគឺ ការដាក់ឲ្យមានការត្រួតពិនិត្យ និងយន្តការ​គ្រប់​គ្រងនៃដំណើរការលើប្រព័ន្ធបោះឆ្នោត តាមរយៈការ«បង្កើតឲ្យមានគណៈកម្មការចម្រុះ» ដែលមាន​សមាសភាព​ស្មើគ្នា។


លោក ព្រំ សុខា (ខាងឆ្វេង) និងលោក សុន ឆៃ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់បីកិច្ចប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

កិច្ចប្រជុំបច្ចេកទេស -ការបង្កើតឲ្យមានគណៈកម្មការចម្រុះសម្រាប់សិក្សា និងរៀបចំក្របខណ្ឌកែទម្រង់​ការ​បោះ​ឆ្នោតនាពេលខាងមុខ នឹងមានរូបរាង ដោយឈរលើគោលការលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ [...]

បក្ស​​នយោបាយ​ទាំង​ពីរ ជួប​​ចរចា​នៅ​ព្រឹទ្ធ​សភា ​ដោយ​​«បិទទ្វា»

បក្ស​​នយោបាយ​ទាំង​ពីរ ជួប​​ចរចា​នៅ​ព្រឹទ្ធ​សភា ​ដោយ​​«បិទទ្វា»

កិច្ចចរចានយោបាយជាថ្មី រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅ​ដូចការ​គ្រោង​ទុក តែដំណើរការនៃកិច្ចចរចានយោបាយនេះ បានធ្វើឡើងដោយអសាធារណៈ ពោលគឺមិនអនុញ្ញាត​ឲ្យអ្នកណា​ម្នាក់ចូលក្នុងបន្ទប់ប្រជុំ ក្រៅពីសមាសភាពអ្នកចរចាទាំងពីរគណបក្សនោះទេ។


កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា ចាប់ផ្ដើមដោយការចាប់ដៃ នៅមុខអ្នកកាសែត។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ដូចការគ្រោងទុក នៅម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ នេះ ក្រុមការងារមកពីគណបក្ស​សង្រ្គោះ​ជាតិ មានលោក សុន ឆ័យ លោក គួយ ប៊ុនរឿន និងលោក ញ៉ែម ប៉ុញ្ញាឬទ្ធិ។ រីឯក្រុមការងារមកពី​គណបក្ស​ប្រជាជន​កម្ពុជា មានលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...