Posts tagged as "Waco"

The Royal Flush៖ ពោង​​រំអិល​ខ្លួន​ចុះ​​ទឹក បង្ក​អារម្មណ៍​ស្ងើប

អ្នកដែលមានបំណងចង់បានអារម្មណ៍ស្រៀវស្ងើបខ្លាំងនោះ ប្រាកដជាមិនខុសបំណងឡើង ជាមួយនឹង​ពោង​រំអិលខ្លួនចុះលេងទឹក មួយនេះ។ អ្នកអាចមើលឃើញពីអារម្មណ៍នេះបាន ដោយទស្សនាវីដេអូខាងលើនេះ ផលិត​និងថតដោយ អ្នកជំនាញពីរនាក់ គឺលោក AJ Aguirre និងលោក Ben Hamner។

ពោងនេះ ត្រូវបានគេឲ្យឈ្មោះថា «The Royal Flush» ស្ថិតក្នុងឧទ្យានកំសាន្ដទឹក ឈ្មោះ «BSR Cable Park» នៃ​ក្រុងវ៉ាកូ របស់រដ្ឋតិចសាស សហរដ្ឋអាមេរិក។

តើនរណាមួយ មិនចង់មកលេង នៅពេលដែលបានឃើញរូបភាពទាំងនេះ?

តិចសាស៖ ឈ្លោះ​គ្នា​ក្នុង​ហាង ចេញ​មក​បាញ់​គ្នា​នៅ​ខាង​ក្រៅ ស្លាប់​៩​នាក់

តិចសាស៖ ឈ្លោះ​គ្នា​ក្នុង​ហាង ចេញ​មក​បាញ់​គ្នា​នៅ​ខាង​ក្រៅ ស្លាប់​៩​នាក់

បើតាមបណ្ដាញផ្សព្វផ្សាយ នៅក្នុងតំបន់ បានឲ្យដឹងថា អ្នកបើកម៉ូតូចំនួន៩នាក់ បានស្លាប់។ ស្រង់សម្ដីដោយទូរទស្សន៍ KWTX (ផ្នែកមួយ របស់ទូរទស្សន៍ CBS) នាយនគរបាល លោក ប៉ាទ្រិក ស្វានថុន (Patrick Swanton) បានឲ្យដឹងថា អំពើ​ហិង្សាបានផ្ទុះឡើង រវាងក្រុមអ្នកជិះម៉ូតូបីក្រុម ដែលមិនចុះសម្រុងគ្នា នៅលើចំណតរថយន្ដ នៃភោជនីយដ្ឋានមួយ។

នាយនគរបាលដដែល បានបន្តទៀតថា ដំបូង​ឡើយ សមាជិកមួយចំនួន របស់ក្រុមទាំងនេះ បានប្រើប្រាស់ត្រឹមតែ កាំភ្លើង​គ្រាប់ជ័រ ច្រវ៉ាក់ និងកាំបិតប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​មក ពួកគេបានដកកាំភ្លើង ចេញមករៀងខ្លួន ហើយបានបាញ់សំដៅគ្នា។

នគរបាលក្រុង វ៉ាកូ បានឲ្យដឹងទៀតថា ជម្លោះទំនងជាបានចាប់ផ្ដើម នៅក្នុងភោជនីយដ្ឋាន ដែលស្ថិតនៅក្នុងមជ្ឈ​មណ្ឌល​ពាណិជ្ជកម្មមួយ។ ភ្នាក់ងារនគរបាលមួយរូប បាននៅនឹងកន្លែងកើកតហេតុ ហើយបានឃើញមនុស្សទាំងនោះ បាន​ចេញ​ទៅចំណត់រថយន្ដ របស់មជ្ឈមណ្ឌល Central Texas Market [...]

បុរស​សំណាង​ទាំង​ពីរ​លើក៖ ភេវរកម្ម​នៅ​ប៊ូស្តុន និង​ការ​ផ្ទុះ​រោងចក្រ​នៅ​តិច​សាស

បុរស​សំណាង​ទាំង​ពីរ​លើក៖ ភេវរកម្ម​នៅ​ប៊ូស្តុន និង​ការ​ផ្ទុះ​រោងចក្រ​នៅ​តិច​សាស

បុរសម្នាក់ឈ្មោះជោ ប៊ែរធី (Joe Berti) ជាអ្នករស់នៅរដ្ឋតិចសាស បានឆ្លងកាត់ជីវិតប្រកបដោយគ្រោះថ្នាក់ នៅក្នុង​ព្រឹត្តិការណ៍ទាំងពីរ ភេវរកម្មនៅប៊ូស្តុន និងការផ្ទុះរោងចក្រផលិតជី នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក។ សូមអានការ រៀបរាប់ឡើងវិញ ពីការឆ្លងកាត់នៃជីវិតរបស់លោក  ដកស្រង់អោយទីភ្នាក់ងាព័ត៌មានអេភី (AP)។


លោកជោ ប៊ែរធី។ (រូបថត AP)

ឆ្លើយនឹងសំនួរអ្នកកាសែតដែលសួរថា «អ្នកឯង ពិតជាគ្មានសំណាងសោះ ទៅណាជួបរឿងបែបនោះ?» លោកជោ ប៊ែរធី ជនជាតិអាមេរិកអាយុ៤៣ឆ្នាំ បានឆ្លើយថា «មិនអញ្ចឹងទេ។ ផ្ទុយទៅវិញ ខ្ញុំជាមនុស្សមានសំណាងណាស់។» ព្រោះ​លោក​បានស្ថិតនៅក្នុងព្រឹត្តិការណ៍ទាំងពីរ ភេវរកម្មនៅពេលរត់កីឡាម៉ារ៉ាតុន នៅទីក្រុងប៊ូស្តុន កាលពីថ្ងៃច័ន្ទទី១៥ និងការផ្ទុះ​រោងចក្រផលិតជី [...]

​ផ្ទុះ​​រោងចក្រ​​ផលិត​​ជី​នៅ​តិចសាស៖ នគរបាល​ថា​មាន១២​នាក់​ស្លាប់​ (Video)

​ផ្ទុះ​​រោងចក្រ​​ផលិត​​ជី​នៅ​តិចសាស៖ នគរបាល​ថា​មាន១២​នាក់​ស្លាប់​ (Video)

នគរបាលប្រចាំតំបន់ បានអោយដឹងនៅ ព្រឹកថ្ងៃសុក្រនេះថា សាកសពចំនួន១២ ត្រូវបានរកឃើញ នៅបន្ទាប់ពីការ​ផ្ទុះរោង​ចក្រផលិតជី កាលពីយប់ថ្ងៃពុធទី១៧ខែមេសា នៅសង្កាត់វេស្ត៍ (West) ជិតទីក្រុងវ៉ាកូ (Waco) ក្នុងរដ្ឋតិចសាស (Texas,)។


ទិដ្ឋភាពនៅក្រោយ ការផ្ទុះ និងពេលអគ្គិភ័យត្រូវបានពន្លត់រួចរាល់។

នគរបាលមួយរូប មកពីការិយាល័យសន្តិសុខសាធារណៈ ប្រចាំរដ្ឋតិចសាស លោកចាក់សុន រ៉ឺយ៉េស (Jason Reyes) បាន​ថ្លែងបញ្ជាក់ថា មនុស្សប្រមាណជាជាង២០០នាក់ បានរងរបួសដោយការផ្ទុះដ៏ខ្លាំងមួយ ចេញពីរោងចក្រផលិតជី ស្ថិត​ក្នុង​សង្កាត់មួយ ចម្ងាយ៣២គីឡូម៉ែត្រពីទីក្រុងវ៉ាកូ។ វិនាសកម្មដែលបានបំផ្លាញអាគាររោងចក្រ អាគារសាធារណៈ (រួមមាន​សាលារៀនមួយ និងផ្ទះសម្រាប់ជនជរា) និងលំនៅដ្ឋានច្រើនជាង១០ខ្នង។

លោករ៉ឺយ៉េស [...]

រូបភាពពី​ការ​ផ្ទុះ​រោងចក្រ​ផលិត​ជី នៅ​តិចសាស សហរដ្ឋអាមេរិក

រូបភាពពី​ការ​ផ្ទុះ​រោងចក្រ​ផលិត​ជី នៅ​តិចសាស សហរដ្ឋអាមេរិក

ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅយប់ថ្ងៃពុធទី១៧ខែមេសា វេលាម៉ោងប្រមាណជា ៨យប់ ចេញពីរោងចក្រមួយ​ដែល​ផលិតជី ស្ថិតនៅក្នុងសង្កាត់វ៉េស្ដ៍ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ របាយការណ៍ជាបណ្ដោះអាសន្ន បានអោយ​ដឹងថា មានជនរងគ្រោះដល់ជីវិត រវាងពីប្រាំទៅដប់ប្រាំនាក់  និងរងរបួសច្រើនជាង១៥០នាក់ នៅក្នុងហេតុការណ៍នេះ។

សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ​ដូចតទៅ ស្ដីអំពីការខូតខាត និងសភាពនៅនឹងកន្លែង ក្រោយការផ្ទុះនោះ។


ទិដ្ឋភាពនៅក្រោយការផ្ទុះ ដែលមើលទៅដូចទើបនឹងងើបចេញ សង្គ្រាម។


ក្រុមអ្នកលត់អគ្គិភ័យ បានមកដល់កន្លែងភ្លាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...