Posts tagged as "Cocaine"

ច្រឡំ​ចុច​ទូរស័ព្ទ​ហៅ​នគរបាល... ដូច​រាយការណ៍​ពី​ដំណាំ​«កញ្ឆា»​ខ្លួន​ឯង

ច្រឡំ​ចុច​ទូរស័ព្ទ​ហៅ​នគរបាល... ដូច​រាយការណ៍​ពី​ដំណាំ​«កញ្ឆា»​ខ្លួន​ឯង

កាលពីដើមសប្ដាហ៍មុន បុរសម្នាក់បានទូរស័ព្ទដោយច្រឡំ ទៅលេខទូរស័ព្ទសង្គ្រោះបន្ទាប់របស់នគរបាល។ ប៉ុន្តែ​ហេតុការណ៍ដ៏អាក្រក់បានកើតឡើង ត្រឡប់ទៅរកបុរសនោះវិញ។ ព្រោះការច្រឡំនេះ បានធ្វើឲ្យកងកម្លាំងនគរបាល រកឃើញនូវដំណាំ«កញ្ឆា»យ៉ាងធំមួយ នៅក្នុងផ្ទះរបស់បុរស។


រូបប្រៀបធៀប ដំណាំកញ្ឆា នៅក្នុងចំការ។ (រូបថត ឯកសារ)

គ្រឿងញៀន ជាការបំបែកសំនុំរឿង ដោយមិនពិបាក និងដោយកម្រ ដែលអាជ្ញាធរនៃប្រទេសអង់គ្លេស ក្នុងតំបន់​ឆេសៀរ (Cheshire) មិនដែលជួបប្រទះ។ ការហួសចិត្ត របស់កងកម្លាំងនគរបាល រហូតចុះផ្សាយហេតុការណ៍ នៃការ​ចាប់ខ្លួននេះ នៅក្នុងទំព័រទ្វីសធើររបស់ខ្លួន ដូចខាងក្រោម (ជាភាសាអង់គ្លេស)៖

កំណើន​​គ្រោះថ្នាក់​ចរាចរណ៍៖ កុំ​ថា​តែ​អ្នក​ស្រវឺង​សុរា សូម្បី​អ្នក​ញៀន​ថ្នាំ

កំណើន​​គ្រោះថ្នាក់​ចរាចរណ៍៖ កុំ​ថា​តែ​អ្នក​ស្រវឺង​សុរា សូម្បី​អ្នក​ញៀន​ថ្នាំ

ជាការពិតហើយ ដែលមានការលើកឡើង ថាមានជនរងគ្រោះជាច្រើនជួបគ្រោះថ្នាក់ កំឡុងពេលស្រវឹងសុរា។ ប៉ុន្តែ​ស្ថានភាពស្រដៀងគ្នានេះ ក៏ត្រូវបានជួបច្រើនដូចគ្នា ចំពោះជនដែលប្រើប្រាស់ថ្នាំញៀន ឬកញ្ឆា ហើយមកកាន់ចង្កូត​រថយន្ដនោះដែរ។


ការសិក្សាជាច្រើន បានបង្ហាញថា នៅពេលអ្នកស្រវឹងគ្រឿងញៀនស្រវឹង ស្ថានភាពនឹងក្លាយជាបែបនេះ។ (រូបថត ឯកសារ)

សុខភាព - អ្នកស្រាវជ្រាវមួយចំនួន បានស្តង់ស្ថិតិតាមទូរស័ព្ទ លើនិស្សិតមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក ចំនួន ៣១៥នាក់ ក្នុង​នោះ​បុរសមានចំនួន ច្រើនជាង៤៤ភាគរយ បាននិយាយថា ពួកគេមានជក់កញ្ឆាក្នុងម៉ាត់ នៅពេល​ពួកគេបើកបរ។ និស្សិត ១២ភាគរយទៀត និយាយថា ពួកគេបានបើកបរ បន្ទាប់ពីផឹកស្រា។ សម្រាប់និស្សិតស្រីវិញ ការបើកបរ [...]

កម្ពុជា៖ ជន​បរទេស​បី​នាក់ ទទួល​ទោស​ពី​បទ​រត់​គ្រឿង​ញៀន

កម្ពុជា៖ ជន​បរទេស​បី​នាក់ ទទួល​ទោស​ពី​បទ​រត់​គ្រឿង​ញៀន

ជនជាតិបរទេសបីនាក់ ដែលជាប់ចោទពីបទព្យាយាម រត់ម្សៅកូកាអ៊ីន ទម្ងន់២,២គីឡូក្រាម ទៅកាន់ប្រទេស​អូស្ត្រាលី​នោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ពី២៣ឆ្នាំ ទៅដល់២៧ឆ្នាំ ដោយតុលាការសាលា​ដំបូងរាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃពុធទី២៨ ខែឧសភានេះ។


សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)

ប្រព័ន្ធច្បាប់ - ជនជាតិបរទេសទាំងបីនាក់ មានស្ត្រីវ័យក្មេងម្នាក់ជាជនជាតិបារាំង អាយុ១៩ឆ្នាំ ស្ត្រីម្នាក់ជនជាតិ​អូស្ត្រាលី អាយុ៤១ឆ្នាំ និងយុវជនម្នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា។ ស្ត្រីជាប់ចោទ​ត្រូវបានឃាត់ខ្លួន កាលពីខែកញ្ញា​ឆ្នាំ២០១៣កន្លងទៅ នៅក្នុងព្រលានយន្ដហោះភ្នំពេញ ជាមួយនឹងកាបូបស្ពាយនឹងខ្នង ដែលមានដាក់គ្រឿងញៀន។

[...]
រដ្ឋាភិបាល​កម្ពុជា៖ យន្តការ៥ សម្រាប់​កាត់​បន្ថយ​គ្រឿង​ញៀន

រដ្ឋាភិបាល​កម្ពុជា៖ យន្តការ៥ សម្រាប់​កាត់​បន្ថយ​គ្រឿង​ញៀន

បើទោះរដ្ឋាភិបាលកម្ពុជា បានបង្ហាញការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់សារធាតុញៀន និងគ្រឿង​ញៀន​យ៉ាង​ណាក៏ដោយ តែចំនួនលំហំចូលនៃគ្រឿងញៀន និងចំនួនអ្នកប្រើប្រាស់នៅតែមានចំនួនកើនឡើង។ ការ​ប្រឹងប្រែងទប់ស្កាត់ ដែលឈានទៅដល់ ការដាក់ចេញនូវយន្ដការ ៥ ក្នុងការកាត់បន្ថយគ្រឿងញៀនស្រវឹង នៅ​ពេល​នេះ។


សិក្ខាសាលា ស្តីពីការបញ្រ្ជៀបវិធានការហានិភ័យ ក្នុងការសេពគ្រឿងញៀន រៀបចំដោយ ក្រសួងព័ត៌មាន​ នៅថ្ងៃ​ទី១៨ ខែមិនា ឆ្នាំ២០១៤នេះ។ (រូបថត MONOROOM.info/ Channita)

គ្រឿងញៀន - បញ្ហាគ្រឿងញៀន ជាបញ្ហាមួយបង្កឲ្យមានការព្រួយបារម្ភ ដោយភាគច្រើន ​នៃអ្នក​ប្រើប្រាស់​​សុទ្ធ​សឹង​តែជាយុវវ័យដែលស្ថិតនៅក្នុងវ័យសិក្សា។ យុវវ័យមួយចំនួន [...]

ហ៊ុន សែន បញ្ជា​ឲ្យ​«បង្ក្រាប»​ផលិតផល​ស៊ីសា និង E-cigarette

ហ៊ុន សែន បញ្ជា​ឲ្យ​«បង្ក្រាប»​ផលិតផល​ស៊ីសា និង E-cigarette

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបញ្ជាជាបន្ទាន់មួយ ឲ្យអាជ្ញាធររាជធានី ខេត្តទាំង អស់ ទប់ស្កាត់ រឹបអូស និងបញ្ឈប់ការប្រើប្រាស់ផលិតផលស៊ីសា និង ហាមឃាត់នាំចូលផលិតផលនេះ នៅក្នុងប្រទេសកម្ពុជា ដោយសារ​ផលិតផលនេះ បានពង្វក់ស្មារតីយុវជនខ្មែរឲ្យបោះបង់ការសិក្សា រហូតឈានដល់ការប្រើប្រាស់គ្រឿងញៀន។


រូបបង្ហាញ ពីអ្នកជក់បារីអេឡិចត្រូនិក។ (រូបថត Spencer Platt/Getty Images)

វិបត្តិសង្គម - នៅក្នុងលិខិត លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែលសុំគោលការណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ពាក់ព័ន្ធនឹងករណីអាជីវកម្មស៊ីសា ចុះថ្ងៃទី២៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចារថា៖ «យល់ព្រម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...