Posts tagged as "Ian Rush"

លីវើភូល៖ ស្វារែស គួរ​តែ​ស្ថិត​ជា​កីឡាករ​បម្រុង​សិន

លីវើភូល៖ ស្វារែស គួរ​តែ​ស្ថិត​ជា​កីឡាករ​បម្រុង​សិន

វីរបុរសក្រុមហង្សក្រហម លីវើភូល (Liverpool) លោក អៃយ៉ាន រ៉ាស់ (Ian Rush) សង្ឃឹមថាក្លិបនឹងឲ្យកីឡាករ ល្វីស ស្វារែស (Luis Suarez) គួរតែស្ថិតក្នុងនាមជាកីឡាករបម្រុងសិន នៅពេលដែលកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ បញ្ចប់ការពិន័យ និងអាចមានសិទ្ធចូលលេងវិញ។


កីឡាករ ល្វីស ស្វារែស សប្បាយចិត្តនៅពេលរកគ្រាប់បាល់ឲ្យក្រុមលីវើភូលរបស់ខ្លួន ទល់នឹងក្រុមឆែលស៊ី។ (រូបថត Phil Noble/Reuters)

ខ្សែប្រយុទ្ធ ស្វារែសបច្ចុប្បន្នកំពុងតែជាប់ពិន័យមិនឲ្យចូលលេង ១០ប្រកួត តាំងតែពីគាត់ខាំដៃកីឡាករខ្សែការពារឆែលស៊ី (Chelsea) ប្រែនីស្លាវ អ៊ីវ៉ាណូវីក (Branislav Ivanovic) កាលពីចុងរដូវកាលមុន។ ប៉ុន្តែគាត់នឹងអាចចូលលេងវិញ ខណៈ​ដែលក្រុមលីវើភូល [...]

បាល់ទាត់អង់គ្លេស៖ អ៊ីយ៉ាន រ៉ាស ថា លីវើភូល គួរ​តែ​ទិញ អាស្លី វីលែម

បាល់ទាត់អង់គ្លេស៖ អ៊ីយ៉ាន រ៉ាស ថា លីវើភូល គួរ​តែ​ទិញ អាស្លី វីលែម

វីរបុរសរបស់ក្រុមលីវើភូល (Liverpool) អ៊ីយ៉ាន រ៉ាស (Ian Rush) ដែលរកគ្រាប់បាន ៣៤៦គ្រាប់ឲ្យក្រុមហង្សក្រហម នៅ​ចន្លោះឆ្នាំ ១៩៨០-១៩៩៦ ជឿថា កីឡាករប្រធានក្រុមស្វានស៊ី (Swansea) អាស្លី វីលែម (Ashley Williams) ជាកីឡាករ​មួយរូប ដែលអាចមកជំនួសដំណែងកីឡាករ ជេមី ខារ៉ាកឺ (Jamie Carragher) ដែលនឹងត្រូវចូលនិវត្ត នៅចប់រដូវកាល​នេះ។


កីឡាករបាល់ទាត់ អាស្លី វីលែម ជាប្រធានក្រុមស្វានស៊ី។

កីឡាករខ្សែការពារវ័យ៣៥ឆ្នាំ ខារ៉ាកឺ បានប្រកាស កាលពីដើមរដូវកាលថា គាត់នឹងបញ្ចប់អាជីពរបស់គាត់ នៅក្នុង​កីឡាដ្ឋាន អេនហ្វៀល (Anfield) ក្រោយបញ្ចប់រដូវកាលនេះ។

បញ្ហាខ្សែការពារកណ្តាល នៅតែជាក្តីកង្វល់មួយរបស់គ្រូបង្វឹកលោក ប្រេនដិន រ៉ដចឺ (Brendan Rodgers) ខណៈដែល​កីឡាករ ខារ៉ាកឺ ត្រូវចូលនិវត្តទៀតនោះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...