Posts tagged as "Funcinpec"

លឺ ឡាយស្រេង ចំអក ហ៊ុន សែន ពី​រឿង​ភ្នាល់​ចាញ់​មិន​សង​លុយ

លឺ ឡាយស្រេង ចំអក ហ៊ុន សែន ពី​រឿង​ភ្នាល់​ចាញ់​មិន​សង​លុយ

កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ប្រទេសកម្ពុជា ឲ្យបើកលេងល្បែងភ្នាល់ ជាទូទៅមួយ ដែលមានរូបលោក ជាមេស៊ីសង។ នៅចំពោះកម្មករកម្មការិនី ច្រើនពាន់នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រាប់ឲ្យគេឯងភ្នាល់ ចំពោះការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ [...]

ហ៊ុន សែន ប្ដឹង លឺ ឡាយស្រេង ទារ​៥០០​លាន​រៀល ពី​ករណី​១លាន​ដុល្លារ

ហ៊ុន សែន ប្ដឹង លឺ ឡាយស្រេង ទារ​៥០០​លាន​រៀល ពី​ករណី​១លាន​ដុល្លារ

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានដាក់ពាក្យបណ្ដឹង ក្នុងរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ប្ដឹងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី ដោយ​ហេតុ​ថា អតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សហ្វ៊ុនស៊ីនប៉ិចរូបនេះ បានថ្លែងនៅក្នុងកិច្ចសន្ទនាមួយ ដែលធ្វើតាមទូរស័ព្ទ ជាមួយអ្នកស្រី គី លំអង [...]

ហ្វ៊ុនស៊ីនប៉ិច នៅ​តែ​ប្ដឹង​អតីត​មន្ត្រី​ខ្លួន ទោះ​មាន​ការ​សុំ​ទោស

ហ្វ៊ុនស៊ីនប៉ិច នៅ​តែ​ប្ដឹង​អតីត​មន្ត្រី​ខ្លួន ទោះ​មាន​ការ​សុំ​ទោស

អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ីនប៉ិច លោក ញ៉េប ប៊ុនជិន បានអះអាងថា គណបក្សនៅតែរក្សាជំហរ ក្នុងការប្ដឹងលោក លឺ ឡាយស្រេង ឡើងទៅតុលាការដដែល បើទោះជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សរូបនេះ បានចេញវីដេអូផ្សាយផ្ទាល់ ដើម្បីធ្វើការសុំទោសនោះក៏ដោយ។ លោក ញ៉េប ប៊ុនជិន [...]

បក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ប្តឹង លឺ ឡាយស្រេង ក្រោយ​«សីហា»​បង្ហោះ​អាត់​សម្លេង

បក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ប្តឹង លឺ ឡាយស្រេង ក្រោយ​«សីហា»​បង្ហោះ​អាត់​សម្លេង

កិត្តិស័ព្ទរបស់គណបក្សហ្វ៊ុនស៊ីនប៉ិច នៅក្នុងឆាកនយោបាយខ្មែរ កំពុងលេចត្រដែតមកវិញ ជាមួយនឹងពាក្យបណ្ដឹង ក្នុងពេលកន្លងទៅ ដាក់ទៅកាន់ក្រសួងមហាផ្ទៃ ប្ដឹងឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃនេះ គណបក្សរាជានិយមដដែល​បានប្រកាសជាថ្មីថា [...]

លឺ ឡាយស្រេង ស្នើ ហ៊ុន សែន កុំ​ស្ដាប់​តាម​«អាចក់​អាចែម»

លឺ ឡាយស្រេង ស្នើ ហ៊ុន សែន កុំ​ស្ដាប់​តាម​«អាចក់​អាចែម»

លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលគេស្គាល់ថា ជាអតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច បានពន្យល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីហនិភ័យ ដែលអាចនឹងកើតមាន សម្រាប់ប្រទេសកម្ពុជា នៅក្នុងដំណាក់កាល នៃវិបត្តិនយោបាយសព្វថ្ងៃ។ ជាមួយនឹងការបារម្ភ [...]