Posts tagged as "Olivier Giroud"

កាំភ្លើង​ធំ​អាសឺណល បាញ់​ក្រុម​ជម្រើស​ជាតិ​វៀតណាម ៧​គ្រាប់​ទៀត (VDO)

កាំភ្លើង​ធំ​អាសឺណល បាញ់​ក្រុម​ជម្រើស​ជាតិ​វៀតណាម ៧​គ្រាប់​ទៀត (VDO)

បន្ទាប់ពីបំបាក់ក្រុមឥណ្ឌូនេស៊ី ៧-០ កាលពីថ្ងៃអាទិត្យចុងសប្តាហ៏មុន ក្រុមយក្សរបស់អង់គ្លេសអាសឺណល (Arsenal) បាន​លត់ក្រុមជម្រើសជាតិវៀតណាម ៧-១ ទៀត ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំ នៅទីក្រុងហាណូយ នា​កីឡា​ដ្ឋាន​ជាតិមីឌីញ (My Dinh Stadium) កាលពីយប់ថ្ងៃពុធ។


ការប្រកួតរវាងក្រុមអាសឺណល និងក្រុមជម្រើសជាតិវៀតណាម។

នៅមុខទស្សនិកជនប្រមាណជាង៤ម៉ឺននាក់ ខ្សែប្រយុទ្ធអន្តរជាតិបារាំង អូលីវើយើ ជីរ៉ូដ (Olivier Giroud) បានរកគ្រាប់​បាល់បញ្ចូលទីបាន៣គ្រាប់តែម្នាក់ឯង នៅត្រឹមតែវគ្គទី១តែប៉ុណ្ណោះ។ ជីរ៉ូដ បានបើកឆាកទាត់បញ្ចូលទីគ្រាប់ទី១ នៅនាទី​ទី៥ និងបន្ថែម២គ្រាប់ទៀត នៅមុនវគ្គទី១បញ្ចប់។

ជីរ៉ូដ ដែលផ្ទេរមកពីក្រុមម្ចាស់ជើងឯកបារាំងម៉ុងប៉េលីយើ (Montpellier) មកកាន់ក្រុមអាសឺណល កាលពីខែមិថុនា [...]

បាល់ទាត់​អង់គ្លេស៖ អាសិណល យល់​ព្រម​ទិញ ស្តេវាន ចូវីទិក

បាល់ទាត់​អង់គ្លេស៖ អាសិណល យល់​ព្រម​ទិញ ស្តេវាន ចូវីទិក

កាសែតម៉េត្រូ (Metro) បានឲ្យដឹងថា ក្រុមកាំភ្លើងធំអាសិណល (Arsenal) បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការនាំ យក ខ្សែប្រយុទ្ធវ័យក្មេង ស្តេវាន ចូវីទិក (Stevan Jovetic) មកចូលរួមជាមួយក្រុម។


កីឡាករខ្សែរប្រយុទ្ធ ស្តេវាន ចូវីទិក របស់ក្រុមជម្រើសជាតិម៉ុងតេណេក្រូ។

ភ្នាក់ងាររបស់សហព័ន្ធបាល់ទាត់ហ្វីហ្វា (FIFA) លោក ក្វីដូឌី ដូម៉ិនីកូ (Guido Di Domenico) បាននិយាយថា ក្រុមដែល​មាន​មូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ បានត្រៀមការចុះកិច្ចសន្យាថ្មីមួយ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ​អន្តរជាតិ​ម៉ុងតេណេក្រូ វ័យ២៣ឆ្នាំ ទៅចូលរួមក្រុមនៅកីឡាដ្ឋាន អេមីរ៉េត (Emirates Stadium) នៅរដូវក្តៅនេះ។

លោក ដូម៉ិនីកូ បាននិយាយថា «ចូវីទិក ក៏ជាជម្រើសមួយរបស់ក្រុមជូវីនទូស (Juventus) ដែរ [...]

បាល់ទាត់៖ ក្រុម​កាំភ្លើង​ធំ ធ្លាក់​ពី​ឆែមពានលីក ដោយ​ចាញ់​គ្រាប់​បាល់​ក្រៅ​ផ្ទះ

បាល់ទាត់៖ ក្រុម​កាំភ្លើង​ធំ ធ្លាក់​ពី​ឆែមពានលីក ដោយ​ចាញ់​គ្រាប់​បាល់​ក្រៅ​ផ្ទះ

ក្រុមបាល់ទាត់ បាយឺន ម៉ូនិជ (Bayern Munich) បានបន្តដំណើរទៅវគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រជាបន្តទៀត កាលពីយប់ថ្ងៃពុធ បើទោះជាប្រកួតចាញ់ក្រុមកាំភ្លើងធំ អាសិណល (Arsenal) ដោយលទ្ធផល ២-០ ក្នុងទីក្រុងម៉ូនិជ (Munich) ក៏ដោយ ក៏​ក្រុមមួយនេះ បានកក់សំបុត្ររបស់ពួកគេ ទៅកាន់វគ្គជាបន្ត ដោយចំណេញគ្រាប់បាល់ក្រៅផ្ទះ។


ជំនួបរវាងអាសិណល និងបាយឺន កាលពីថ្ងៃពុធ។

កីឡាករ អូលីវីយឺ ជីរ៉ូដ (Olivier Giroud) រកគ្រាប់បាល់ទី១ នៅនាទី៣ ហើយធ្វើឲ្យក្រុម អាសិណល មានក្តីសង្ឃឹម​ឡើងវិញ​ខ្លះៗ បន្ទាប់ពីជើងទី១ ពួកគេចាញ់ ដោយលទ្ធផល ៣-១ កាលពីខែមុន។ ពួកគេព្យាយាម​ ដើម្បីបានបន្តដំណើរ​ទៅកាន់វគ្គ​ជាបន្តទៀត ទោះបីជាជើងទី១ ប្រកួតចាញ់ក្នុងផ្ទះខ្លួនឯងក៏ដោយ។

កីឡាករខ្សែការពារ ឡូរ៉ិន ខូស្សែលនី (Laurent Koscielny) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...