Posts tagged as "Arsenal"

គ្រូ​បង្វឹង​អាសឺណល ជឿ​ថា ធូម៉ាស រ៉ូស៊ីតស្កី នឹង​បន្ដ​នៅ​ជា​មួយ​ក្រុម

គ្រូ​បង្វឹង​អាសឺណល ជឿ​ថា ធូម៉ាស រ៉ូស៊ីតស្កី នឹង​បន្ដ​នៅ​ជា​មួយ​ក្រុម

កាលពីពេលម្សិលម៉ិញនេះ លោក អាប់ស៊េន វ៉េងហ្កឺ (Arsene Wenger) គ្រូបង្វឹកក្រុម អាសឺណល (Arsenal) បាន​សម្ដែងចេញនូវសេចក្ដីជឿជាក់ថា កីឡាករ ធូម៉ាស រ៉ូស៊ីតស្កី (Tomas Rosicky) នឹងយល់ព្រមចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងថ្មីមួយ បន្ថែមពីលើកិច្ចសន្យាចាស់ ដើម្បីបន្តស្នាក់នៅជាមួយក្រុម អាសឺណល ជាបន្តទៀត ។


កីឡាករ ធូម៉ាស រ៉ូស៊ីតស្កី (ខាងស្ដាំ) សប្បាយរីករាយជាមួយកីឡាកររួមក្រុម បន្ទាប់ពីទាត់ចូលទីរបស់ក្រុមឆ្មារខ្មៅ។ (រូបថត football365.com)

បាល់ទាត់អង់គ្លេស -  រ៉ូស៊ីតស្កី បានជំនួស ម៉េហ្សូត អ៊ូស៊ីល ក្នុងក្រុម អាសឺណល កាលពីថ្ងៃសៅរ៍ និងបាន​បង្ហាញ​ពីបច្ចេកទេសលេងរបស់គាត់ បានយ៉ាងអស្ចារ្ យពិតជាសក្ដិសមជាកីឡាករដ៏ល្អម្នាក់ [...]

ក្រុម​ម្ចាស់​ផ្ទះ ហង្ស​ក្រហម លីវើភូល លត់​ក្រុម​ខ្លាំង​កាំភ្លើង​ធំ ៥-១

ក្រុម​ម្ចាស់​ផ្ទះ ហង្ស​ក្រហម លីវើភូល លត់​ក្រុម​ខ្លាំង​កាំភ្លើង​ធំ ៥-១

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Barclays English Premier League ប្រចាំសប្តាហ៍ ទី២៥ គូពិសេសប្រចាំសប្ដាហ៍ ឬ ដែលគេនិយមហៅថា RED WAR DAY ម្ចាស់ផ្ទះហង្សក្រហម Liverpool លត់ភ្ញៀវរបស់ខ្លួន គឺក្រុមកាំភ្លើងធំ Arsenal យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-១ ។


ក្រុមលីវើភូល ផ្ទុះក្ដីអំណរពេលបានទាត់ឈ្នះក្រុមអាសឺណល។ (រូបថត huffingtonpost.com)

បាល់ទាត់អង់គ្លេស - នេះពិតជាព្រឹត្តិការណ៍ប្រកួតដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនគួរជឿទាល់តែសោះ​ខណៈក្រុមខ្លាំង​កាំភ្លើងធំ Arsenal លេងត្រឹមបានរយៈ ពេល២០នាទីប៉ុណ្ណោះ បានធ្វើឲ្យបាត់បង់គ្រាប់បាល់​របស់ខ្លួនរហូតដល់​ទៅ​៤គ្រាប់ផ្ទួនៗ ក្រោយពីការដាក់សម្ពាធ យ៉ាងធ្ងន់ពីសំណាក់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ក្នុងព្រឹត្តិការប្រកួត Barclays [...]

វើលខូត នឹង​អវត្តមាន​នៅ​បាល់ទាត់​ពិភពលោក​២០១៤​នេះ

វើលខូត នឹង​អវត្តមាន​នៅ​បាល់ទាត់​ពិភពលោក​២០១៤​នេះ

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ឌឺស្ស វើលខូត (Theo Walcott) នឹងអវត្តមានក្នុងព្រឹត្តិការណ៍ វើល ខាប់ នៅឆ្នាំនេះ​ក្នុងប្រទេសប្រេស៊ីល គេអាចនិងមិនបានចូលលេងយ៉ាងហោចណាស់រយៈពេល៦ខែ ដោយសារតែបញ្ហា របួសជង្គង់ នេះបើយោងទៅតាមការបញ្ជាក់របស់ អាស្សេនល (Arsenal) ដែលជាក្លិបរបស់គេកាលពីថ្ងៃច័ន្ទ។


កីឡាករខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ឌឺស្ស វើលខូត។ (រូបថត របស់ក្លិបអាសឺណល)

បាល់ទាត់ពិភពលោក - វើលខូដ បានរងរបួសសរសៃសន្លាក់យ៉ាងធ្ងន់ធ្ងរ នៅលើជង្គង់ឆ្វេងរបស់គេ អំឡុងដែលក្រុម អាស្សេនល ដែលកំពុងឈរលេខ១លើតារាង ព្រីមៀរ៍ លីក (Premier League) បានទទួលជ័យជម្នះ ២-០ ក្នុង​ការ​ប្រកួត FA Cup លើទឹកដីខ្លួនឯងលើក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ ធូតតិនហ៊ាម ហ៊តស្ពឺ (Tottenham Hotspur) កាលពីថ្ងៃសៅរ៍ ទី៤ [...]

ម៉ែនស៊ីធី៖ អាក្វេរ៉ូ និយាយពី ឆែលស៊ី, ម៉ែនញូ, ស្ពឺ, លីវើភូល

ម៉ែនស៊ីធី៖ អាក្វេរ៉ូ និយាយពី ឆែលស៊ី, ម៉ែនញូ, ស្ពឺ, លីវើភូល

ខ្សែប្រយុទ្ធក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) មានជំនឿចិត្តថា ក្រុម​របស់​គាត់ ប្រាកដជាអាចឡើងពានព្រីមែលីក (Premier League) សារជាថ្មី ខណៈដែលគាត់និយាយពីក្រុម ឆែលស៊ី (Chelsea), ម៉ែនញូ (Manchester United), ទតិនហេម ហតស្ពឺ (Tottenham Hotspur) និងលីវើភូល (Liverpool)។ ប៉ុន្តែចំឡែកត្រង់ គាត់ពុំបាននិយាយពីក្រុម អាសឺណល (Arsenal) ទាល់តែសោះ។


ខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ របស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី។ (រូបថត ibtimes.co.uk)

កីឡាករអាស្សង់ទីន វ័យ២៥ឆ្នាំ បាននិយាយថា គាត់គិតថាក្រុមម៉ែនស៊ីធី មានការរីកចំរើនជាងមុន ហើយពេលនេះ ម៉ែនស៊ីធី ខ្លាំងជាងក្រុម ឆែលស៊ី, លីវើភូល, ស្ពឺ និងក្រុម ម៉ែនញូទៅទៀត។

ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ [...]

ប្រតិកម្ម៖ កីឡាករ​រៀលម៉ាឌ្រីដ ខក​ចិត្ត​ខ្លាំង​នឹង​ការ​លក់​«មេស៊ូត អូស្ស៊ីល»

ប្រតិកម្ម៖ កីឡាករ​រៀលម៉ាឌ្រីដ ខក​ចិត្ត​ខ្លាំង​នឹង​ការ​លក់​«មេស៊ូត អូស្ស៊ីល»

អតីតមិត្តរួមក្រុមនៅរៀលម៉ាឌ្រីដ (Real Madrid) របស់កីឡាករ មេស៊ូត អូស្ស៊ីល (Mesut Ozil) ជាច្រើននាក់ សុទ្ធតែ​មាន​ការភ្ញាក់ផ្អើល និងខកចិត្ត បន្ទាប់ពីឃើញខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ ផ្ទេរទៅកាន់ក្រុមអាសឺណល (Arsenal) នៅថ្ងៃចុង​ក្រោយ នៃការបិទទ្វារទិញដូរកីឡាករ។


កីឡាករ មេស៊ូត អូស្ស៊ីល ពេលមកដល់ និងបានស្លៀកពាក់ឯកសណ្ឋានរបស់ក្រុមអាសឺណល។ (រូបថត ក្រុមអាសឺណល)

ទោះជាយ៉ាងណា កីឡាករវ័យ២៤ឆ្នាំ អូស្ស៊ីល បានផ្តល់កិច្ចសម្ភាស៏ដល់គេហទំព័របាល់ទាត់អាឡឺម៉ង់ (www.dfb.de) ថា៖ «គាត់សម្រេចចិត្តចាកចេញ ព្រោះតែគាត់គ្មានជំនឿទៅលើគ្រូបង្វឹក លោកកាឡូ អេនសេឡូទី (Carlo Ancelotti) និង​មិន​ពេញចំពោះឋានានុក្រមរបស់ក្លិប។»

ដំណឹងនៃការចាកចេញរបស់កីឡាករ អូស៊្សីល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...