Posts tagged as "Arsenal"

Europa League៖ កាំភ្លើងធំ ជួប អាត្លេទីកូ ខណៈ ម៉ាសីយ៍ ជួប សាលស្បួរ

Europa League៖ កាំភ្លើងធំ ជួប អាត្លេទីកូ ខណៈ ម៉ាសីយ៍ ជួប សាលស្បួរ

វគ្គ១ភាគ២ ជាការប្រកួត ដើម្បីឈានទៅរកការប្រកួតផ្ដាច់ព្រ័ត្រ ហើយការចាប់គូប្រកួត រវាងក្រុមចុងក្រោយ ទាំងបួន បានចេញជាលទ្ធផលហើយ នៅក្នុងពិធីចាប់ឆ្នោត ដែលប្រព្រឹត្តិទៅ ការិយាល័យកណ្ដាល របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប «UEFA» ក្នុងក្រុង នីយ៉ុង (Nyon) ប្រទេសស្វីស។

វាក៏ជាការប្រកួត ដែលគេទន្ទឹងរង់ចាំ អស់រយៈពេល ជាយូរមកហើយនោះដែរ។ ក្រុមអាសឺណល (Arsenal - អង់គ្លេស) ឬក្រុមកាំភ្លើងធំ នឹងត្រូវជួបជាមួយ ក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atletico Madrid - អេស្ប៉ាញ) ខណៈក្រុម ម៉ាសីយ៍ (Olympic de Marseille - បារាំង) នឹងជួបជាមួយក្រុម សាលស្បួរ (Red Bull Salzbourg - អូទ្រីស)។

ការប្រកួត «ទៅ» រវាងគូប្រកួតទាំងពីរ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៦ ខែមេសាខាងមុខ រីឯការប្រកួត «ត្រឡប់» នឹងប្រព្រឹត្តិទៅ នៅមួយសប្ដាហ៍ក្រោយ [...]

៤ក្រុម​ចុង​ក្រោយ​ដើម្បី​ដណ្ដើម​ពាន​អ៊ឺរ៉ុប «Europa League»

៤ក្រុម​ចុង​ក្រោយ​ដើម្បី​ដណ្ដើម​ពាន​អ៊ឺរ៉ុប «Europa League»

បន្ទាប់ពីបានស្គាល់បួនក្រុម នៅក្នុងវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ កាលពីយប់​ម្សិលម៉ិញរួច នៅយប់នេះ ពិភពបាល់ទាត់អ៊ឺរ៉ុប បានស្គាល់ក្រុមបាល់ទាត់ចំនួនបួនទៀត ដែលត្រូវឡើងទាត់ នៅវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមពាន «Europa League» ដែរ។ ក្រុមទាំងបួន ដែលមកពីបួនប្រទេស មានក្រុម «Red Bull Salzbourg» របស់ប្រទេសអូទ្រីស ក្រុម «Arsenal» របស់ចក្រភពអង់គ្លេស ក្រុម «Atlético Madrid» របស់ប្រទេសអេស្ប៉ាញ និងក្រុម «Olympique de Marseille» របស់ប្រទេសបារាំង។

 

ក្រុម «Red Bull Salzbourg» បានដណ្ដើមសំបុត្រ ឡើងទៅទាត់នៅវគ្គបន្ត បន្ទាប់ពីបានបំបាក់ក្រុម «Lazio» របស់ប្រទេសអ៊ីតាលី នៅក្នុងផ្ទះខ្លួនឯង (ក្នុងក្រុង "Salzbourg" ប្រទេសអូទ្រីស)។ [...]

ក្រុមបាល់ទាត់ណាខ្លះ ដែលចាយប្រាក់សម្បើមជាងគេក្នុងលោក?

ក្រុមបាល់ទាត់ណាខ្លះ ដែលចាយប្រាក់សម្បើមជាងគេក្នុងលោក?

ផ្ទុយទៅវិញ ក្រុមបាល់ទាត់ ដែលចាយលុយច្រើនជាងគេទាំងនេះ នៅមិនទាន់បានឈ្នះ ពានរង្វាន់ជាជើងឯកអ៊ឺរ៉ុប (ក្របខណ្ឌ Champions League) នៅឡើយ ខណៈក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមបាសឺឡូន (Barcelone FC) ដែលឧស្សាហ៍ឈ្នះពានខាងលើ ច្រើនជាងគេ ស្ថិតក្នុងលេខរៀង ៦ និងលេខ ១៣។ នេះ បើតាមរបាយការណ៍ស្រាវជ្រាវ របស់ស្ថាប័នអន្តរជាតិ ឈ្មោះ «Soccerex Football Finance» ដែលមានជំនាញខាងសិក្សា ពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវិស័យបាល់ទាត់។

របាយការណ៍ ដែលចេញផ្សាយ កាលពីពាក់កណ្ដាលសប្ដាហ៍មុន បានឲ្យដឹងថា ក្រុមបាល់ទាត់ដែលចាយប្រាក់ ដ៏សន្ធឹកសន្ធាប់ និងដែលជាប់លេខរៀង នៅខ្ពស់ៗជាងគេ មាននៅក្នុងប្រទេសមហាយក្សខាងបាល់ទាត់ ដូចជាចក្រភពអង់គ្លេស បារាំង អេស្បាញ អ៊ីតាលី [...]

អាសឺណល រង​​សន្ធឹក​​ជើង​​យ៉ាង​​ធ្ងន់ធ្ងរ ពី​​ក្រុម បាយ៉ឺន ៥-១

អាសឺណល រង​​សន្ធឹក​​ជើង​​យ៉ាង​​ធ្ងន់ធ្ងរ ពី​​ក្រុម បាយ៉ឺន ៥-១

ក្នុងរវាងតែ១០នាទីប៉ុណ្ណោះ ក្រុមអាសឺណល (Arsenal) ហៅក្រុមកាំភ្លើងធំ មកពីប្រទេសអង់គ្លេស បាន​បាក់​អស់​កម្លាំង​ប្រយុទ្ធ ទល់​នឹង​ក្រុម​បាល់​ទាត់ បាយ៉ឺន មូនិក (Bayern Munich) ដែលជា​ក្រុម​យក្ស​មួយ មក​ពី​ប្រទេស​អាល្លឺម៉ង់ សម្រាប់ការប្រកួត កាលពីយប់ម៉ិញ ក្នុងវគ្គ១ភាគ៨ នៃក្របខណ្ឌ​ដណ្ដើម​ជើងឯក​អ៊ឺរ៉ុប (Champions League)។

ហើយ​គ្រោះថ្នាក់នេះ មិនមែន​ក្រុម​កាំភ្លើងធំ​​ខ្លួនឯង មិនបានដឹង​​ជាមុន​នោះទេ។ នៅពាក់​កណ្ដាល​ម៉ោង​ដំបូង ​ក្រុម​បាល់​ទាត់​មក​ពី​ប្រទេស​អង់គ្លេស ទំនងជានៅមាន​សង្ឃឹមខ្លះ ជាមួយនឹង​ពិន្ទុស្មើគ្នា ជាមួយ​នឹង​ក្រុម​ បាយ៉ឺន។ ប៉ុន្តែ​រាប់​ចាប់​តាំង ពីនាទី​ទី៥៣ មកទល់នឹងនាទី៦៣ ក្រុមកាំភ្លើងធំ បែរជារង​ការ​បាញ់​ពីក្រុម បាយ៉ឺន​ ចូល​ក្នុង​ទី​របស់​ខ្លួន ចំនួន​បី​គ្រាប់​ផ្ទួនៗ។

ពិន្ទុ ៤ទល់នឹង១ នេះ នៅមិនទាន់ស្ងប់នៅឡើយ ព្រោះកីឡាករ ថូម៉ាស មីល័រ (Thomas Müller) របស់​ក្រុម​អាល្លឺម៉ង់ [...]

ប្រកួត​ស្មើ​ជា​មួយ​«Arsenal» តែ​«PSG»​ឈ្នះ​ខាង​ចំណាត់​ថ្នាក់

ប្រកួត​ស្មើ​ជា​មួយ​«Arsenal» តែ​«PSG»​ឈ្នះ​ខាង​ចំណាត់​ថ្នាក់

រកបានគ្រាប់បាល់ដូចគ្នា នៅក្នុងការប្រកួតរវាងក្រុមទាំងពីរ គឺក្រុម អាសឺណល់ (Arsenal) និងក្រុម​ប៉ារីស​ហ្សាំងហ្សែរម៉ាំង (Paris Saint-Germain-PSG) ប៉ុន្តែក្រុមប៉ារីស បានដណ្ដើមចំណាត់ថ្នាក់លេខមួយ ពី​ក្រុម​អាសឺណល់ របស់អង់គ្លេស ដែលជាចំណាត់ថ្នាក់មួយ ត្រូវគេចាត់ទុកថា ងាយស្រួល​សម្រាប់​ឡើង​ទៅ​វគ្គ​បន្ត​បន្ទាប់​ទៀត។

នោះ ដោយសារតែលក្ខន្តិកៈ នៃការប្រកួតធំៗ នៅក្នុងក្របខណ្ឌ «Champions League» និង«Europa League» របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប បានចែង​រួចជាស្រេច ផ្ដល់អាទិភាព ទៅឲ្យ​ក្រុមណា​ដែល​រក​គ្រាប់​បាល់ នៅក្រៅផ្ទះខ្លួន បានច្រើនជាង។ នៅក្នុងការប្រកួតវគ្គ «ទៅ» កាលពីថ្ងៃទី១៣ ខែកញ្ញា គឺក្រុម​​ប៉ារីស​ជា​ម្ចាស់​ផ្ទះ បានទទួលក្រុមអាសឺណល់ ហើយទទួលបានពិន្ទុស្មើរដូចគ្នា តែក្រុមនីមួយៗ រកបាន​គ្រាប់​បាល់​ម្ខាងៗ បានតែ១គ្រាប់​ប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងវគ្គ«មក» នាយប់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្រុម​អាសឺណល់​ម្ចាស់​ផ្ទះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...