Posts tagged as "record du monde"

ការ​ប្រកួត​បាល់ទាត់ ដែល​មាន​រយៈពេល​ខ្លី​ជាង​គេ​បំផុត!

ការ​ប្រកួត​បាល់ទាត់ ដែល​មាន​រយៈពេល​ខ្លី​ជាង​គេ​បំផុត!

បន្ទាប់ពីបានប្រកួត អស់រយៈពេល... ត្រឹមតែ១៧វិនាទី ហើយកីឡាករបានប៉ះបាល់ តែ៥ដងប៉ុណ្ណោះ ការប្រកួតរវាងក្រុម «VfB Halberstadt» និងក្រុម «Budissa Bautzen» នៅក្នុងក្របខណ្ឌជើងឯក ក្រុមទី៤ (Division 4) របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានអាជ្ញាកណ្ដាល លោក «Steven Greif» បញ្ឈប់ជាស្ថាពរ កាលពីចុងសប្ដាហ៍មុន។

និយាយម្យ៉ាងទៀត គឺអាជ្ញាកណ្ដាល បានផ្លុំកញ្ចែបិទការប្រកួត ក្រោយពីបានផ្លុំកញ្ចែ បើកការប្រកួត បានតែបន្តិច។ មូលហេតុនៃការបញ្ឈប់ការប្រកួតនេះ ត្រូវបានពន្យល់ថា បណ្ដាលមកពីគ្រោះខ្យល់ព្យុះ ឬខ្យល់ដែលមានកម្លាំងខ្លាំង បានបោកបក់នៅក្នុងតំបន់ ភាគឦសាន នៃប្រទេសប្រទេសអាល្លឺម៉ង់។

ទស្សនិកជន ប្រមាណជា ៣០០នាក់ ដែលបានចូលមកទស្សនាការប្រកួត ក៏ត្រូវបានជម្លៀស ទៅកាន់ជម្រកមានសុវត្ថភាព ជាមួយនឹងកីឡាករដែរ។

ជាទូទៅ ការផ្អាកការប្រកួក ភ្លាមៗណាមួយ ត្រូវមានរយៈពេលយូរបំផុត ៤៥នាទី។ ប៉ុន្តែនៅក្រោយរយៈពេលនេះ [...]

ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន

ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន

ស្ថានីយលេងស្គី នៃក្រុង «Goudaouri» ភាគខាងជើង នៃប្រទេសហ្សកហ្សី បានក្លាយជា​ទីលាន​គ្រវាត់​អ្នកលេង​ស្គី ដូចម្សៅដែលខ្ទាតចេញ ពីត្បាល់កិនដូច្នេះ។ វីដេអូជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញចែករំលែកវីដេអូ យូធូប និងលើបណ្ដាញសង្គម បានបង្ហាញពីរូបភាព ដ៏គួរឲ្យព្រឺព្រួច។

បើតាមសារព័ត៌មាន «Georgia Today» បានឲ្យដឹងថា ប្រព័ន្ធទោងយោងអ្នកលេងស្គី បានវិលធាក់ថយក្រោយ ហើយបន្តិចម្ដងៗ ការវិលមានល្បឿន កាន់តែលឿនទៅៗ ដោយមិនដឹងមូលហេតុ។ ទោងមួយចំនួន បានជាប់កើល មុននឹងទោងផ្សេងទៀត បានបោកខ្លួន ពីលើគ្នាជាបន្តបន្ទាប់។

ឯកត្តកម្ម​ខាង​បោះ​បាល់​ចូល​កញ្ច្រែង ខ្ពស់​ជាង​គេ​ក្នុង​លោក!

បើគ្រាន់តែបោះបាល់ ចូលកញ្ច្រែងបាល់បោះ មិនមានអ្វីឲ្យអស្ចារ្យទេ ព្រោះកីឡាករច្រើននាក់ណាស់ ដែល​មាន​ទេពកោសល្យ ខាងការបោះបាល់ ចំទិសដៅ ដូចគេយកទៅញាត់យ៉ាងដូច្នេះ។ ប៉ុន្តែចំពោះការបោះ​បាល់​នេះ ពីកំពស់មួយដ៏ខ្ពស់ ដូចយ៉ាងពីលើទំនប់ទឹក «Gordan Dam» ក្នុងកោះ«Tasmanie» ខាងត្បូងកោះ​អូស្ត្រាលី រហូត​មកដល់ពេលនេះ មានតែមួយប៉ុណ្ណោះ។

យុវជនម្នាក់ របស់ក្រុម «How Ridiculous» នៅប្រទេសអូស្ត្រាលី បានបោះបាល់ ពីលើទំនប់ទឹក ដែលមាន​កំពស់​ដល់ទៅ ១២៦,៥ម៉ែត្រ និងបានប្រើពេលមួយសន្ទុះធំ ទម្រាំបាល់បោះ បានធ្លាក់មកចូលកញ្ច្រែង នៅ​ខាង​ក្រោម។ រូបភាពដ៏ពិសេស និងកម្រនេះ ត្រូវបានកាម៉េរ៉ាថតវីដេអូជាច្រើន ដាក់នៅជ្រុងផ្សេងៗគ្នា ថត​ចាប់​យក ដើម្បីយកមកដាក់ផ្សាយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប។

តែក្រុម«How Ridiculous» មិនបានបញ្ជាក់ទេថា មុននឹងសម្រេចបាន នូវការបោះបាល់ចូល ពីខាងលើ​ដ៏​ខ្ពស់​នេះ តើពួកគេបានធ្វើការសាកល្បង [...]

អត់​មាន​ដៃ តែ​អាច​បាញ់​ព្រួយ​ចំងាយ​ជាង​២០០ម៉ែត្រ ចំ​គោល​ដៅ

នៅសហរដ្ឋអាមេរិក លោក ម៉ាត ស្ទូចមេន (Matt Stutzman) បានចាប់កំណើតមក យ៉ាងអភ័ព ដោយគ្មានដៃទាំងទ្វេរ មកជាមួយទេ។ ប៉ុន្តែផ្ទុយពីធម្មជាតិឥតមេត្តា លោកបានខិតខំរៀនបាញ់ស្នារ ធ្នូរ ឬព្រួញ ដោយប្រើជើង យ៉ាងស្ទាត់ជំនាញ តាំងពីលោកនៅជាកុមារ រហូតបានក្លាយជា សមាជិកដ៏សំខាន់ម្នាក់ នៅក្នុងក្រុមជម្រើសជាតិអាមេរិក ខាងបាញ់ព្រួញនេះ ទៀតផង។

ត្រឹមតែប៉ុណ្ណេះ នៅមិនទាន់សមល្មមនៅឡើយទេ សម្រាប់លោក ស្ទូចមេន។ ប៉ុន្តែលោក ថែមទាំងបានបំបែកឯកត្តកម្ម ខាង​ការបាញ់ព្រួញ ចំគោលដៅល្អ ដែលមានចំងាយដល់ទៅ ២១០ម៉ែត្រ បង្កើតភាពកោតស្ងប់ស្ងែង មិនតិចឡើយ នៅ​ក្នុង​ពិភពលោក។

និយាយឲ្យស៊ីជម្រៅ ជើងទាំងគូរបស់លោក បានក្លាយជាអវៈយវៈជំនួសដៃ ដោយលោកបានប្រើវា យកមកបាញ់ធ្នូរ ព្រួញ ឬយកមកចាប់ចំណីអ្វីផ្សេង ដាក់បញ្ចូលមាត់។ ដូចនៅក្នុងវីដេអូខាងលើ លោក ស្ទូចមេន អង្គុយនៅលើកៅអី ហើយ​បាន​ប្រើជើងម្ខាង ដើម្បីទាញដងធ្នូរ ជាមួយនឹងប្រដាប់ទាញមួយទៀត ដែលលោកគាបជាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...