Posts tagged as "Apple"

តម្លៃ​អាយហ្វូន​៥​អេស និង អាយហ្វូន​៥​ស៊ី

តម្លៃ​អាយហ្វូន​៥​អេស និង អាយហ្វូន​៥​ស៊ី

ទូរស័ព្ទដៃវៃឆ្លាត១គូ ស៊េរីថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុនអ័បផល (Apple) ដែលមានឈ្មោះថា អាយហ្វូន៥អេស (iPhone 5S) និងអាយហ្វូន៥ស៊ី (iPhone 5C) នឹងចេញលក់ជាផ្លូវការនៅប្រទេសអង់គ្លេស នាថ្ងៃទី២០ ខែកញ្ញានេះ។


សម្បករបស់ទូរស័ព្ទអាយហ្វូន ដែលអាចមានពណ៌ច្រើនប្រភេទ និងសម្បូរបែប។ (រូបថត​ ក្រុមហ៊ុន)

ហាងអ័បផល បានប្រកាសឲ្យដឹងថា អាយហ្វូន៥អេស ដែលមាន៣ពណ៌៖ ពណ៌ក្រម៉ៅ ពណ៌មាស និងពណ៌ទឹកប្រាក់នោះ មានតម្លៃដូចៗគ្នា ខណៈដែលទំហំ១៦ជីហ្គាបៃ តម្លៃ៥៤៩ផោន (៨៦៧ដុល្លារ), ទំហំ៣២ជីហ្គាបៃ តម្លៃ៦៣៩ផោន (៩៩៣.៥៧ដុល្លារ) និងទំហំ៦៤ជីហ្គាបៃ តម្លៃ៧០៩ផោន (១១២០ដុល្លារ)។

រីឯអាយហ្វូន៥ស៊ី មានពណ៌ដូចជា៖ ស ក្រហម លឿង ខៀវ និងបៃតង ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាហូរហែមកថា តម្លៃទាបសមរម្យនោះ ក៏មានតម្លៃមិនធម្មតាដែរ [...]

តើ​អាយហ្វូន​៥អេស និង​៥ស៊ី មាន​អ្វី​ថ្មី? (VDO)

តើ​អាយហ្វូន​៥អេស និង​៥ស៊ី មាន​អ្វី​ថ្មី? (VDO)

ប្រភេទទូរស័ព្ទអាយហ្វូន (iPhone) ដែលល្បីល្បាញ ទូទាំងសកលលោក ទើបនឹងត្រូវបានម្ចាស់វាក្រុមហ៊ុន យក្សខាង​បច្ចេកវិទ្យា អ័បផល (Apple) ដាក់ប្រកាសចេញលក់ជាផ្លូវការកាលពីថ្ងៃទី១០ខែកញ្ញានេះ។ ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានសាកល្បងកំពូលទូរស័ព្ទទាំងពីរនេះ ហើយសូមលើកមកជម្រាបដោយត្រួសៗ ជូនលោកអ្នក។


ទូរស័ព្ទទាំងពីរប្រភេទ ដែលត្រូវបានក្រុមហ៊ុនអ័បផល យកមកបង្ហាញនៅថ្ងៃទី១០ខែកញ្ញានេះ។ (រូបថត AFP)

ទូរស័ព្ទទាំងពីរប្រភេទនេះ ទើបនឹងប្រកាសចេញលក់នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១០ខែកញ្ញាប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​អ៊ឺរ៉ុប ទូរស័ព្ទនេះនឹងចេញដាក់លក់ ចាប់ពីថ្ងៃទី២០ខែកញ្ញាខាងមុខនេះតទៅ។ ប៉ុន្តែយើងបាន កាន់វានៅនឹងដៃរបស់យើង ដើម្បីសាកល្បង និងត្រួតពិនិត្យមើលថាតើវាមានសមត្ថភាពអ្វីខ្លះ។ [...]

ពិធី​បង្ហាញ​ពី​ទូរស័ព្ទ​ទំនើប​អាយហ្វូន​សេរី​ថ្មី ៥​អេស និង​៥​ស៊ី (Live)

ពិធី​បង្ហាញ​ពី​ទូរស័ព្ទ​ទំនើប​អាយហ្វូន​សេរី​ថ្មី ៥​អេស និង​៥​ស៊ី (Live)

ថ្ងៃនេះជាថ្ងៃដ៏ពិសេស សម្រាប់ក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យា អ័បផល (Apple) របស់សហរដ្ឋអាមេរិក ដែលបាន​ប្រកាស​ចេញនូវទូរស័ព្ទប្រភេទ អាយហ្វូនសេរីថ្មី មានឈ្មោះហៅថា អាយហ្វូន ៥អេស (iPhone 5S) និងប្រភេទមួយទៀត ដែល​មានតម្លៃថោក ហៅថា អាយហ្វូន ៥ស៊ី (iPhone 5C)។

សន្និសិទកាសែតមួយនឹងត្រូវបើកធ្វើ នៅទីក្រុងញ៉ូយក ដើម្បីបង្ហាញពីផលិតផលថ្មីនេះ។ សូមទស្សនាដូចតទៅ៖

ផ្សាយផ្ទាល់ដោយ CNET៖

សូនី​ត្រៀម​ចេញ​កាណុង​កាម៉េរ៉ា​២​ស៊េរី សម្រាប់​ទូរស័ព្ទ​ទំនើប

សូនី​ត្រៀម​ចេញ​កាណុង​កាម៉េរ៉ា​២​ស៊េរី សម្រាប់​ទូរស័ព្ទ​ទំនើប

ក្រុមហ៊ុនសូនី (Sony) នឹងចេញកាណុង (lenses) កាមេរ៉ាថ្មីសម្រាប់ភ្ជាប់ជាមួយ នឹងទូរស័ព្ទដៃវ៉ៃឆ្លាតយ៉ាង​អស្ចារ្យ​ក្នុងពេល​ឆាប់ៗ ប៉ុន្តែទទឹមនឹងរងចាំមើលយ៉ាងអន្ទះសារពីសំណាក់អ្នកប្រើប្រាស់នោះ ក៏មានការលេចធ្លាយ​នូវរូបភាពរបស់ពួកវា​មកមុន នៅលើគេហរទំព័រមួយ។ កាណុងទាំង២ស៊េរីនោះ មានឈ្មោះថា «ឌីអេសស៊ី ឃ្យូអ៊ិច១០» (DSC-QX10) និង «ឌីអេសស៊ី ឃ្យូអ៊ិច១០០» (DSC-QX100) ដែលវាអាចចាប់យករូបភាពកាន់តែច្បាស់ថែមទៀត នៅលើទូរស័ព្ទដៃ។


កាណុងចាប់រូបរបស់សូនី ដែលបំពាក់លើទូរស័ព្ទដៃ អ៊េចស្បេរីយ៉ា។ (រូបថត sonyalpharumors.com)

ការរចនារបស់វា ត្រូវបានរចនាឡើងស្រដៀងទៅនឹងកាមេរ៉ា រីកូ ជីអ៊ិចអរ (Ricoh GXR) ដែរ ប៉ុន្តែទោះជាយ៉ាងណា ពួកគេ​ប្រើប្រាស់បានតែនៅលើទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីទំនើបៗតែប៉ុណ្ណោះ។ «ឃ្យូអ៊ិច១០» និង [...]

«អាយហ្វូន ៥អេស» នឹង​ប្រកាស​ចេញ​លក់​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា

«អាយហ្វូន ៥អេស» នឹង​ប្រកាស​ចេញ​លក់​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា

ក្រុមហ៊ុនអ័បផល (Apple) បានចេញកាលវិភាគ ប្រកាសចេញទូរស័ព្ទដៃស៊េរីទំនើបចុងក្រោយ «អាយហ្វូន ៥អេស» (iPhone 5S) នៅថ្ងៃទី១០ ខែកញ្ញាខាងមុខ។


រូបរាងពីខាងក្រោយរបស់ទូរស័ព្ទទំនើបអាយហ្វូន សេរី ៥។ (រូបថត MONOROOM.info/ D. KEO)

កន្លងមកយើងឃើញថា «អាយហ្វូន ៥» (iPhone 5) បានប្រកាសចេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ហើយ​បាន​ចេញលក់នៅថ្ងៃទី២១ ខែកញ្ញា ខណៈដែល «អាយហ្វូន ៤អេស» (iPhone 4S) ប្រកាសចេញកាលពីថ្ងៃទី០៤ ខែតុលា នឹង​ចេញលក់ជាផ្លូវការនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។

ដូច្នេះស៊េរីអាយហ្វូនបន្ទាប់នេះ ក៏អាចនឹងមានភាពស្រដៀងគ្នាដែរ វានឹងចរាចរណ៏លើទីផ្សារនៅថ្ងៃទី១៩ ខែកញ្ញា បើវា​ពិត​ជាប្រកាសចេញនៅថ្ងៃទី១០ ខែកញ្ញាពិតមែន។

ទទឹមនឹងការប្រកាសចេញនូវ «អាយហ្វូន ៥អេស» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...