Posts tagged as "OMS"

កម្ពុជា​ព្រួយ​បារម្ភ នៅ​ចំពោះ​ការ​កើន​ឡើង នៃ​ជម្ងឺ​ផ្ដាសាយ​បក្សី

កម្ពុជា​ព្រួយ​បារម្ភ នៅ​ចំពោះ​ការ​កើន​ឡើង នៃ​ជម្ងឺ​ផ្ដាសាយ​បក្សី

រដ្ឋាភិបាលកម្ពុជា បានសារភាពពីកង្វល់របស់ខ្លួន នៅថ្ងៃអង្គារទី២៦កុម្ភះ នៅចំពោះកំណើនឡើងវិញ នៃជម្ងឺផ្ដាសាយ​បក្សី​នៅក្នុងប្រទេស។ ជម្ងឺដ៏ប្រល័យបានសម្លាប់ ជនរងគ្រោះកម្ពុជា ចំនួន៨នាក់រួចហើយ រាប់ពីដើមឆ្នាំ២០១៣នេះមក  ហើយ​បានបង្ហាញនូវកំរិតដ៏ខ្ពស់មួយ។


សត្វស្លាប នៅជនបទកម្ពុជា។

បញ្ហានេះ ត្រូវបានសារព័ត៌មានក្នុងស្រុកជាទូទៅ លែងយកចិត្តទុកដាក់ទៅហើយ តែផ្ទុយទៅវិញ ជម្ងឺផ្ដាសាយបក្សីនេះ ជាសត្រូវលាក់មុខ ដ៏ស្រួចស្រាវមួយ ដែលរស់នៅ«ជិតនឹងរូបអ្នក»គ្រប់ៗគ្នា អាចនឹងបង្កអោយរូបអ្នក «មានគ្រោះថ្នាក់»​គ្រប់វិនាទីទាំងអស់។

បុរសអាយុ៣៥ឆ្នាំ បានស្លាប់ម្នាក់ទៀត នៅថ្ងៃអង្គារដដែលនេះ បន្ទាប់ពីបានឆ្លងជម្ងឺនេះ នៅក្នុងខេត្តប៉ែកពាយ័ព្យ​នៃ​ប្រទេស ដែលធ្វើអោយតួរលេខជាផ្លូវការ បានឡើងដល់៩នាក់ [...]

កម្ពុជា៖ ផ្ដាសាយបក្សី​ បាន​សម្លាប់​កុមារ​ទី៥ ចូល​មក​ដល់​ខែ​កុម្ភះ

កម្ពុជា៖ ផ្ដាសាយបក្សី​ បាន​សម្លាប់​កុមារ​ទី៥ ចូល​មក​ដល់​ខែ​កុម្ភះ

ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (OMS) បានបញ្ជាក់ពីមរណភាពរបស់កុមារី អាយុ៥ឆ្នាំម្នាក់​ទៀត ដែលរងគ្រោះដោយជម្ងឺផ្ដាសាយបក្សី បង្កដោយមេរោគ H5N1។ ជាកុមារីរងគ្រោះទីប្រាំហើយ ក្នុងប្រទេសកម្ពុជា រាប់តាំងពីដើមឆ្នាំ២០១៣នេះមក។


ពិនិត្យសាកល្បង ទៅលើសត្វបក្សីស្រុកទាំងឡាយ ដោយមន្ត្រីជំនាញ។

កុមារីម្នាក់អាយុ៥ឆ្នាំ ដែលទំនងជាមានទំនាក់ទំនងជាមួយសត្វស្លាប នៅក្នុងខេត្តតាកែវ (ផ្នែកខាងត្បូងនៃប្រទេសកម្ពុជា) បានស្លាប់កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៧ខែកុម្ភះកន្លងទៅ នៅក្នុងមន្ទីពេទ្យ។ ការពិនិត្យកោសល្យវិច្ឆ័យ បានបញ្ជាក់ករណី​នេះ ពីវត្តមាន នៃមេរោគ H5N1 ដែលធ្វើអោយកុមារី ក្លាយជាជនរងគ្រោះដល់ជីវិតទីប្រាំ រាប់តាំងពីដើមឆ្នាំនេះមក។

ជនរងគ្រោះដទៃទៀត តាំងពីដើមឆ្នាំនេះ​ រួមមាន [...]

កម្ពុជា៖ ផ្ដាសាយបក្សី​បាន​សម្លាប់​មនុស្ស​បួន​នាក់​ទៀត នៅ​ដើម​ឆ្នាំ​នេះ

កម្ពុជា៖ ផ្ដាសាយបក្សី​បាន​សម្លាប់​មនុស្ស​បួន​នាក់​ទៀត នៅ​ដើម​ឆ្នាំ​នេះ

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្រកាសពីករណីជម្ងឺផ្ដាសាយបក្សី ចំនួនបួនទៀត ថាត្រូវបានឆ្លងទៅលើមនុស្ស ដោយមេរោគ ប្រភេទ អា (A ឬ H5N1)។ ការបង្ការ និងការស្រាវជ្រាវបន្ត ពី​ជម្ងឺ​ផ្ដាសាយ ត្រូវបានធ្វើភ្លាមៗ ទៅលើបុគ្គលិកពេទ្យដែលមានទំនាក់ទំនងផ្ទាល់ ជាមួយអ្នកជំងឺទាំងនេះ។ រហូតមកទល់​ឥឡូវ​នេះ មិន​មានចំណោទណាផ្សេង ស្ដីពីការចម្លង ត្រូវបានគេរកឃើញពីការរុករកមេរោគ ឃើញលទ្ធផលជាវិជ្ជមាន​នោះទេ។


សត្វស្លាបសមុទ្រ។ MONOROOM.info Photo/ D.KEO

ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា កុមារខ្មែរពីរនាក់ ក្នុងនោះទារកម្នាក់អាយុ១៧ខែ និងក្មេងស្រីម្នាក់អាយុ ៩ឆ្នាំ បានស្លាប់នឹងជម្ងឺផ្ដាសាយបក្សីនេះ កាលពីថ្ងៃច័ន្ទ ដែលធ្វើអោយចំនួនអ្នកស្លាប់ បានកើនឡើងដល់ទៅបួននាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...