Posts tagged as "Baleine"

ជ្រមុជ​ទឹក​ចុះ​ជួប​ត្រី​ឆ្លាម​លើក​ដំបូង មាន​អារម្មណ៍​បែប​ណា?

ទេសចរណ៍ទាំងនេះ បានទៅវិស្សមកាលរបស់ពួកគេ នៅឆកសមុទ្រ «Mossel» នៃប្រទេសអាហ្វ្រិកខាងត្បូង ហើយបានសម្រេចចិត្ត ស្វែងរកការរំជួលចិត្ត ឲ្យដល់កំពូលមួយ នោះគឺចុះទឹកសមុទ្រ ទៅ«សួរសុខទុក្ខ»​ត្រី​ឆ្លាម។ ទិសដៅរបស់ក្រុមអ្នកទេសចរណ៍នេះ ធ្វើយ៉ាងណា ទៅរកតំបន់ណាមួយ ដែលមានត្រីឆ្លាម​ដ៏​សាហាវ​ជាងគេ និងចុះទៅក្នុងទ្រុងមួយ ដើម្បីបាននៅកៀកជាមួយនឹងត្រីឆ្លាម។

ប៉ុន្តែអ្វីៗ បានកើតឡើង ផ្ទុយពីបំណងនេះទាំងស្រុង។ អ្វីដែលបានកើតឡើង មិនដូចការព្រៀងទុកទេ។ តើ​នរណាមួយ ដែលអាចឈរសើចសប្បាយបាន បើនៅពីមុខខ្លួន មានត្រីឆ្លាមពណ៌ ស មួយក្បាល ប្រវែង ៣,៥០ ម៉ែត្រ កំពុងខាំកន្ត្រាក់ដែក នៅជាប់ទ្រុងនោះ?

និយាយទៅ ត្រីឆ្លាមមួយក្បាលនេះ មិនសូវជាខ្វល់ប៉ុន្មាន ពីសាច់ដែលគេបោះទៅឲ្យវានោះទេ តែវាដូចជា​មានជំនក់ចិត្ត ជាមួយនឹងមនុស្សប៉ុន្មាននាក់ ដែលកំពុងមើលវាទៅវិញ។ ដូចនៅក្នុងរូបភាពវីដេអូខាងលើ ត្រីឆ្លាមបានប្រើធ្មេញរបស់វា ខាំបំបាក់ដៃដ៏ធំនោះ [...]

ហែល​ទឹក​នៅ​ខាង​លើ ត្រី​ឆ្លាម​៦ម៉ែត្រ ហែល​នៅ​ខាង​ក្រោម!

លោកអ្នក ចង់ហែលទឹក ជាមួយត្រីឆ្លាមឬទេ?  ទោះជាភ័យខ្លាចយ៉ាងណា ក៏ក្រុមអ្នកងូតទឹកទាំងនេះ និងអ្នកចែកទូកតូចៗ ជាច្រើន បានធ្វើរួចហើយ នៅលើកោះ ខាប់ក្លៀរ (Cape Clear) នៅផ្នែកខាងត្បូង នៃប្រទេសអៀឡង់។

តាមពិតទៅ រឿងនេះ មិនមែនកើតឡើង ជារៀងរាល់ថ្ងៃនោះទេ ក្រាន់តែថា មិនមានរឿងត្រូវភ័យអ្វីខ្លាំងនោះដែរ ព្រោះ​ត្រី​ឆ្លាមត្រាច់ចរ ប្រភេទដូចត្រីបាឡែននេះ នឹងមិនធ្វើការវាយប្រហារ ទៅលើមនុស្ស ភ្លាមៗដោយមិនដឹងរឿងទេ។

តែយ៉ាងម៉េចក៏ដោយ គេគួរតែជៀសវាង ប្រសើរជាង... រង់ចាំឲ្យត្រីឆ្លាម វានប្ដូរចិត្ត!

ម៉ិចស៊ិក៖ ត្រី​បាឡែន​មួយ​លោត​ឡើង​កាណូត សម្លាប់​ទេសចរណ៍​ម្នាក់

ម៉ិចស៊ិក៖ ត្រី​បាឡែន​មួយ​លោត​ឡើង​កាណូត សម្លាប់​ទេសចរណ៍​ម្នាក់

ដំណើរកំសាន្ដ នៅតាមសមុទ្រ បានប្រែក្លាយជាទុក្ខ នៅថ្ងៃពុធទី១១ ខែមីនានេះ នៅក្នុងឆកសមុទ្រម៉ិចស៊ិក ដែលស្ថិតនៅ​ជាប់ ជាមួយខេត្ត កាបូ សាន់លូកាស (Cabo San Lucas)។ ហេតុការណ៍នេះ បានធ្វើឲ្យមានមនុស្សម្នាក់ស្លាប់ និងពីរនាក់​ទៀតរងរបួស។ នៅវេលាម៉ោងប្រមាណជា១១ព្រឹក កាណូតទេសចរណ៍ របស់ក្រុមហ៊ុន កាបូអេដវេនឈឺ (Cabo Adventures) ដែលមានមនុស្ស២៤នាក់ជិះ បានវិញត្រឡប់ ពីការចេញទៅស្វែងរក ទស្សនាត្រីបាឡែនប្រផេះ ដែល​ល្បី​ថា បាន​រស់​នៅ​យ៉ាង​ច្រើន នៅក្នុងកណ្ដាលឆកសមុទ្រនោះ។

នៅពេលហៀបនឹងត្រឡប់មកវិញនោះ ក្រុមត្រីបាឡែនមួយក្រុម បានបង្ហាញខ្លួនឡើង ដើម្បីបំពេញបំណង​ឲ្យក្រុម​ទេសចរណ៍។ រំពេចនោះ រឿងហេតុដែលមិននឹកស្មានដល់ បានកើតឡើង បណ្ដាលមកពីត្រីបាឡែនមួយ បានងើប​ខ្លួន​ឡើង​ពីលើផ្ទៃទឹក នៅពី​មុខកាណូត ហើយបានទម្លាក់ខ្លួនមកវិញ ពីលើកាណូតនេះ មួយទំហឹង។

បើតាមសារព័ត៌មានអង់គ្លេស The Guardian បានរាយការណ៍ឲ្យដឹងថា អ្នកបើកបរកាណូត [...]

ត្រីបាឡែនប្រវែង១៨ម៉ែត្រ ជាប់​គាំង​នៅ​លើ​ឆ្នេរ​សមុទ្រ​បារាំង

ត្រីបាឡែនប្រវែង១៨ម៉ែត្រ ជាប់​គាំង​នៅ​លើ​ឆ្នេរ​សមុទ្រ​បារាំង

ត្រីបាឡែនមួយមានបណ្ដោយប្រវែង១៨ម៉ែត្រ ត្រូវបានគេរកឃើញ«ស្លាប់» នៅថ្ងៃសុក្រទី២៥នេះ នៅលើឆ្នេរសមុទ្រ​នៃអូឡូន (Sables-d'Olonne តំបន់វ៉ង់ដេ Vendée) ក្នុងប្រទេសបារាំង។


ត្រីបាឡែន ដែលមានទំហំបណ្ដោយប្រមាណជា១៨ម៉ែត្រ។

ត្រីបាឡែននេះ ដែលក្រុមអ្នកជួយសង្គ្រោះថាជាប្រភេទត្រីរ៉ូក្វល់ (rorqual) នោះ បានមកជាប់គាំងខ្លួន នៅលើឆ្នេរខ្សាច់​មួយដែលមានឈ្មោះថា «ដេ ប្រេស៊ីដង់ (des Présidents)» ស្ថិតនៅផ្នែកចុងម្ខាង នៃភូមិដ៏តូចមួយ ដែលនឹងត្រូវទទួល​អ្នកប្រកួតផ្ដាច់ព្រ័ត នៃកីឡាទូកក្ដោងតាមសមុទ្រប្រចាំឆ្នាំ២០១២ (Vendée Globe 2012) ក្នុងប៉ុន្មានថ្ងៃខាងមុខ។

តាំងពីព្រឹកព្រហាមមកម្លេះ ក្រុមអ្នកជួយសង្គ្រោះ ភ្នាក់ងារនគរបាល និងតំណាងពីខាងសាលាឃុំ បានមកដល់ទីកន្លែង​កើតហេតុ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...