Posts tagged as "Michelle Obama"

ហ៊ុន សែន ថា មីឆែល អូប៉ាម៉ា មក​«បំផើម»​កូន​ខ្មែរ​នៅ​កម្ពុជា

ហ៊ុន សែន ថា មីឆែល អូប៉ាម៉ា មក​«បំផើម»​កូន​ខ្មែរ​នៅ​កម្ពុជា

បើទោះជា បានលើកសសើរ បេសកកម្ម របស់ស្ត្រីទីមួយអាមេរិកនេះ ថាបានល្អយ៉ាងណាក៏ដោយ តែលោក ហ៊ុន សែន មិនបានទុកឱកាសនេះ ឲ្យកន្លងផុត ក្នុងការសម្ដែងការហួសចិត្ត ចំពោះដំណើរទស្សនកិច្ចរបស់អ្នកកស្រី មីឆែល អូបាម៉ា ដែលបានជ្រើសរើសសិស្ស ក្នុងខេត្តសៀមរាបចំនួន១០នាក់ តែបែរជាបានដាក់បន្ទុកនេះ មកលើលោក​ជា​អ្នក​ឧបត្ថម្ភ​ទៅវិញ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិត គរុកោសល្យ បរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ នៅវិទ្យាស្ថាន ជាតិអប់រំ នា​ព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងចំអកដាក់អ្នកស្រី មីឆែល អូបាម៉ា ថា៖ «ខ្ញុំស្មានតែអាមេរិក គាត់ឲ្យអាហារូបករណ៍ក្មេងៗ រៀនដល់មហាវិទ្យាល័យ... អត់។ ខ្ញុំខំប្រឹង សង្ឃឹមមាំណាស់។ (…) ខ្ញុំនឹកស្មានថា សហរដ្ឋអាមេរិកហ្នឹង ជួយក្មួយៗ រៀនដល់ចប់មហាវិទ្យាល័យ។ »

ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី យ៉ាងដូច្នេះ [...]

ម្ដាយ​ជាប់​ពន្ធនាគារ បង្ក​បញ្ហា​រៀន​សូត្រ ចង់​ឲ្យ​ មីឆែល អូបាម៉ា ជួយ

ម្ដាយ​ជាប់​ពន្ធនាគារ បង្ក​បញ្ហា​រៀន​សូត្រ ចង់​ឲ្យ​ មីឆែល អូបាម៉ា ជួយ

កុមារា កុមារី ដែលជាកូន ឬជាប់សាច់ឈាម​ របស់ស្រ្តីជាប់នៅពន្ធនាគា បានត្អូញត្អែរ បង្ហាញឲ្យដឹងពីទុក្ខលំបាក ដ៏​ធំ​ធេង​របស់ពួកគេ នៅពេលដែលគ្មានម្តាយនៅជាមួយ ជាពិសេស គឺការសិក្សារបស់ពួកគេ ដែលត្រូវប្រឈម​នឹងបញ្ហា​ធ្ងន់ធ្ងរ។

កុមារី ស៊ាង ស្រីភាស់ កូនរបស់អ្នកស្រី ភួង សុភាព ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគា បានថ្លែងរៀបរាប់ថា តាំងពី​ម្តាយ​នាង ត្រូវបានគេចាប់ខ្លួនមក នាងមិនដែលបានទៅរៀន ឲ្យទៀងពេលទេ។ នាងតូច បានបញ្ជាក់ពីមូលហេតុថា ដោយសារតែ មិនមានលុយកាក់គ្រប់គ្រាន់ ពេលខ្លះគ្មានអាហារ ហូបចុកគ្រប់គ្រាន់ និងម្យ៉ាងទៀត នៅក្នុងអារម្មណ៍​នឹក​ម្តាយរហូត រៀនមិនចូល។ មានពេលខ្លះ ឃើញគេបណ្តើរម្តាយ នឹកម្តាយខ្លួនឯង នាងបានសុំទៅរដ្ឋាភិបាល សហរដ្ឋ​អាមេរិក តាមរយៈភរិយាប្រធានាធិបតី គឺលោកស្រី មីឆែល អូបាម៉ា (Michelle Obama) ឲ្យជួយរកយុត្តធម៌ ឲ្យក្រុម​គ្រួសារ​នាង និងអ្នកភូមិទាំង១១នាក់ផង។

ទស្សនកិច្ច​វប្បធម៌​របស់ មីសែល អូបាម៉ា  មាន​ឥទ្ធិពល​ចំពោះ​ស្ត្រី​សកម្ម​ជន​ដី​ធ្លី?

ទស្សនកិច្ច​វប្បធម៌​របស់ មីសែល អូបាម៉ា មាន​ឥទ្ធិពល​ចំពោះ​ស្ត្រី​សកម្ម​ជន​ដី​ធ្លី?

ក្រុមសហគមន៍ជំលោះដីធ្លីមាន បឹកក់ បុរីកីឡា និងព្រលានយន្តហោះ អេសអូអេស (SOS) បានជួបជុំគ្នា យកញត្តិ​ទៅ​ដាក់ នៅស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី ១៣ ខែមីនានេះ ដើម្បីស្នើរសុំជួបពិភាក្សា ជាមួយលោកស្រី មីសែល អូបាម៉ា (Michelle Obama) អំពីបញ្ហាជំលោះដីធ្លី និងសកម្មជនមួយចំនួន ដែលកំពុងជាប់ពន្ធនាគារ ខណៈពេលដែលអ្នកស្រី មកធ្វើទស្សនកិច្ចវប្បធម៌ នៅកម្ពុជា ក្នុងថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនាខាងមុខ។

អ្នកស្រី ច្រាយ នីម តំណាងសហគមន៍បឹងកក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការដែលក្រុមអ្នកស្រី ចង់​ជួប​ពិភាក្សាជាមួយនឹងលោកស្រី មីសែល អូបាម៉ា ព្រោះចង់ឲ្យលោកស្រីជួយ យកបញ្ហារបស់ពួកគាត់ ទៅពិភាក្សា​ជា​មួយ​នឹងថ្នាក់ដឹកនំាកម្ពុជា ដើម្បីធ្វើយ៉ាងណា ជួយជម្រុញការដោះស្រាយ បញ្ហាជំលោះដីធ្លី និងស្ត្រីសកម្មជនដីធ្លី ដែល​កំពុង​ជាប់ពន្ធនាគារ ដូចជាអ្នកស្រី ទេព វន្នី លោកយាយ ម៉ាមី ជាដើម។ អ្នកស្រី ច្រាយ នីម បានិយាយថា [...]

អូបាម៉ា​ធ្វើ​កំប្លែង​ចំអក​ដាក់​អ្នក​ប្រឆាំង ... និង​ចំអក​ដាក់​ខ្លួន​ឯង (VDO)

អូបាម៉ា​ធ្វើ​កំប្លែង​ចំអក​ដាក់​អ្នក​ប្រឆាំង ... និង​ចំអក​ដាក់​ខ្លួន​ឯង (VDO)

ដូចពេលរាល់ឆ្នាំ ការទទួលទានអាហារពេលល្ងាចដ៏សំខាន់មួយ សម្រាប់អ្នកកាសែត ត្រូវបានរៀបចំនៅទីក្រុងវ៉ាស៊ីនតោន ហើយវាក៏ជាឱកាសមួយ ដើម្បីឲ្យប្រធានាធិបតីអាមរិក អាចបញ្ចេញ«សុន្ទរកថានៃគ្រឿងក្លែម»យ៉ាងពិសេសៗ គួរអោយ ចាប់អារម្មណ៍។


រូបភាពកាត់ត ដែលបញ្ចេញមកផ្សាយ ដោយលោកអូបាម៉ាខ្លួនឯង។

ក្នុងរាត្រីនោះ ពេលឡើងថ្លែងទៅកាន់បណ្ដាជន ប្រមាណជា៣០០០នាក់ នៅក្នុងសណ្ឋាគារដ៏ធំមួយ នៃទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) បានរៀបរាប់រឿងកំប្លែង ដែលនិយាយពីរូបលោក អ្នកដែល​ជម្ទាស់នឹងលោក និងពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ តែអ្វីដែលធ្វើអោយ រោងជំនុំទាំងមូលផ្ទុះសំណើចទប់មិនបាននោះ គឺ​ដោយសារលោកប្រធានាធិបតី បានបញ្ចេញរូបភាពបីបួនសន្លឹក ដែលគ្មាននរណានឹកស្មានដល់។

ជាដំបូង [...]

រូបភាពពិសេសៗ (lol) ក្នុងពិធី​ស្បថ​ចូល​កាន់​តំណែង​របស់ បារ៉ាក់ អូបាម៉ា

រូបភាពពិសេសៗ (lol) ក្នុងពិធី​ស្បថ​ចូល​កាន់​តំណែង​របស់ បារ៉ាក់ អូបាម៉ា

សម្រាប់អាណត្តិទីពីរ របស់លោកបារ៉ាក់ អូបាម៉ា ក្នុងតំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ការរៀបចំពិធីពាក្យ​សម្បថជាសាធារណ របស់លោក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ យកមកជជែកជាទូទៅ គ្រប់ទិសទីក្នុងពិភពលោក។ ប៉ុន្តែ​ទន្ទឹមនឹង ខ្លឹមសារនយោបាយ នៃពិធីនេះ ឬក្នុងសុន្ទរកថា ដែលលោកប្រធានាធិបតី បានថ្លែងទៅកាន់ប្រជាជាតិ គេក៏​បានសង្កេតឃើញរឿងជាច្រើនទៀត ដែលនៅលើបណ្ដាញអាំងធើណែត បណ្ដាជនបានយកផ្នែកខ្លះ នៃព្រឹត្តិការណ៍នេះ មកធ្វើជារូបភាព សម្រាប់ជជែកលេងយ៉ាងសប្បាយ។


នាងប៊ីយ៉ុនស៊ី (Beyoncé) ឡើងច្រៀង ភ្លេងជាតិអាមេរិក។

សូមអញ្ជើញទស្សនារូបភាពទាំងនេះ ដូចតទៅ៖

លោកបារ៉ាក់ អូបាម៉ា (Barack Obama) រាំដូច ...



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...