Posts tagged as "Pedophile"

កម្ពុជា៖ កាត់​ទោស​បារាំង​ម្នាក់ ជាប់​ពន្ធនាគារ​៧​ឆ្នាំ ពី​បទ​សេព​សន្ធវះ​​ជា​មួយ​​កុមារ

កម្ពុជា៖ កាត់​ទោស​បារាំង​ម្នាក់ ជាប់​ពន្ធនាគារ​៧​ឆ្នាំ ពី​បទ​សេព​សន្ធវះ​​ជា​មួយ​​កុមារ

ជនជាតិបារាំងម្នាក់ ដែលរងការឃាត់ខ្លួនជាច្រើនដង ទាំងនៅក្នុងប្រទេសបារាំងនិងនៅបរទេសនោះ ត្រូវបានតុលាការ​កម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ កាលពីថ្ងៃអង្គារទី២៧ខែសីហានេះ ពីបទសេពសន្ធវះជាមួយអនិតិជន។


រូបផ្សាយ បង្ហាញពីការអនុវត្តច្បាប់ នៅកម្ពុជា ជុំវិញបទល្មើសសេពកាមជាមួយកុមារ។

លោក ហ្សាក់ ហ្វីលីព អាល់ប៊ែរទីនី (Jacques Philippe Albertini) ជនជាតិបារាំង ដែលបានឃាត់ខ្លួននៅឆ្នាំ២០១២នោះ ត្រូវបានរកឃើញថាមានកំហុស ពីបទមានទំនាក់ទំនងផ្លូវភេទ ជាកុមារាជាច្រើននាក់អាយុ១២ឆ្នាំ នៅក្នុងសំនុំរឿងបី​ផ្សេង​គ្នា រវាងពីឆ្នាំ២០០៩មកទល់នឹងឆ្នាំ២០១២។ ប៉ុន្តែជនជាប់ចោទរូបនេះ នៅតែប្រកែកថាខ្លួនគ្មានទោសពៃរ៍អ្វីទាំងអស់។

ចៅក្រមសាលាដំបូងរាជធានី លោក សេង នាង [...]

កម្ពុជា៖ សេព​សន្ធវះ​លើ​កុមារ ជាប់​ទោស​២ឆ្នាំ ក្នុង​នោះ​ព្យួរ​មួយ​ឆ្នាំ

កម្ពុជា៖ សេព​សន្ធវះ​លើ​កុមារ ជាប់​ទោស​២ឆ្នាំ ក្នុង​នោះ​ព្យួរ​មួយ​ឆ្នាំ

នៅថ្ងៃព្រហស្បត្តិ៍ទី២០ធ្នូនេះ​  ជនជាតិអង់គ្លេសម្នាក់ អាយុ៧១ឆ្នាំ ត្រូវបានកាត់អោយជាប់ទោស ចំនួន២ឆ្នាំ ក្នុងនោះមួយ​ឆ្នាំ​ត្រូវ​បានព្យួរ ពីបទរំលោភសេពសន្ធវះ ជាមួយកុមារាកម្ពុជា។ ក្រុមសកម្មជន របស់សង្គមស៊ីវីល ដែលបានតាមដាន​សំនុំរឿងនេះ បាន​បរិហាពីទម្ងន់ទោស ដែលមានកម្រិតស្រាលជាទីបំផុត និងគ្មានយុត្តិធម៌។


រូបផ្សាយ បង្ហាញពីការអនុវត្តច្បាប់ នៅកម្ពុជា ជុំវិញបទល្មើសសេពកាមជាមួយកុមារ។

ជនសង្ស័យឈ្មោះ រ៉ឺជីណាល ប្លាកីឡី (Reginald Blakeley) ដែលមកកម្ពុជាក្នុងថានះជាគ្រូបង្រៀនភាសាអង់គ្លេស អោយ​ស្ថាប័ន​ក្នុងស្រុកមួយនោះ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន ពីអំឡុងខែមករាកន្លងទៅនេះ នៅផ្នែកខាងជើងនៃ​ទីក្រុង​សៀមរាប។ បុរស​ចំណាស់៧១ឆ្នាំរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...