Posts tagged as "Hun Sen"

កែម ឡី៖ CPP គ្មាន​ទំនុក​ចិត្ត​ខ្ពស់​ថា នឹង​អាច​ឈ្នះ​ឆ្នោត

កែម ឡី៖ CPP គ្មាន​ទំនុក​ចិត្ត​ខ្ពស់​ថា នឹង​អាច​ឈ្នះ​ឆ្នោត

គេច្បាស់ជាឆ្ងល់ ថាលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាច តាំង​ពី​ជាង​៣០​ឆ្នាំ​មកហើយនោះ បែរជាទ្រាំមិនបាន នឹងការថ្លែងនានា របស់លោក កឹម សុខា រហូតចាត់ទុកថា ការ​ថ្លែង​ទាំង​នោះ ជាការញុះញង់ បង្កឲ្យមានអស្ថិរភាព... ហើយទីបំផុតទៅ បានដកអនុប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ ចេញ​ពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា? តើគណបក្សប្រជានកម្ពុជា ដែលកាន់អំណាច ដ៏ចាស់វស្សាមួយនេះ ពិតជា​គ្មាន​សមត្ថភាព ​សម្រាប់​តទល់អ្វីផ្សេង ក្រៅតែពីការបង្ហាញសាច់ដុំ ដូចជា បាតុកម្ម ធ្វើញត្តិ ចាប់ចង់ ឬដេញ​អ្នក​នេះ ចាប់​អ្នក​នោះ ឬ​យ៉ាង​ណា?

សម្រាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គមវិញ បានយល់ថា ចម្លើយមានបីយ៉ាង ក្នុងនោះចំណុចទីបី គឺគណបក្សប្រជាជនកម្ពុជា មិនមានទំនុកចិត្តខ្ពស់ ក្នុងការយកជ័យជំនះ នៃការបោះឆ្នោត នាពេល​ខាងមុខ​នោះឡើយ។ ថ្លែងកាលពីយប់ថ្ងៃទី៣០ ខែតុលា នៅក្នុងកម្មវិធី «វេទិកាអ្នកស្ដាប់» របស់វិទ្យុអាស៊ីសេរី លោក [...]

CNRP ថា CPP ​​រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​២២កក្កដា

CNRP ថា CPP ​​រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​២២កក្កដា

ខណៈពេល ដែលតំណាងរាស្ត្រទាំង៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា កំពុងប្រជុំសម្រេចបោះឆ្នោត​ទម្លាក់​តំណែងលោក កឹម សុខា ពីអនុប្រធានទីមួយ នៃរដ្ឋសភា គណបក្សសង្គ្រោះជាតិឯណេះវិញ បាន​ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយបានហៅការប្រជុំសម្រេច របស់រដ្ឋសភាកម្ពុជា ដោយខុស​របៀប​វារៈនេះ ថាបានប្រាសចាក និងរំលោភយ៉ាងធ្ងន់ធ្ងរ នូវរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

ជុំវិញភាពលំអិត នៃសេចក្ដីថ្លែងការណ៍ខាងលើ ក្រោយការលោក កឹម សុខា ពីតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភានេះ ទស្សនាដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោក ម៉ុត ចាន់ថា នាយក​ខុទ្ធកាល័យ​លោក កឹម សុខា បានទេ ដោយលោកបានរុញទស្សនាវដ្ដី ឲ្យសួរទៅមន្រ្តីគណបក្សវិញ។ ជាមួយគ្នានេះ លោក ហូ វ៉ាន់ និងលោក ជា ប៉ូច ដែលជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ក៏មិនបានធ្វើការ​ឆ្លើយ​តបដែរ ដោយលោកបានប្រាប់ យ៉ាងខ្លីប្រហែលគ្នាដូច្នេះថា ខាងគណបក្សមិនឲ្យនិយាយ ពាក់ព័ន្ធនឹង​រឿង​ដកលោក កឹម សុខា [...]

តើ​រដ្ឋសភា​ដក​តំណែង កឹម សុខា តាម​ពលរដ្ឋ ឬ​តាម​ ហ៊ុន សែន?

តើ​រដ្ឋសភា​ដក​តំណែង កឹម សុខា តាម​ពលរដ្ឋ ឬ​តាម​ ហ៊ុន សែន?

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង ក្នុងជំនួបជាមួយពលរដ្ឋខ្មែរ-បារាំង នៅ​ទីនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដោយការជឿជាក់ថា បើមានបាតុកម្មប្រឆាំងលោក នៅក្នុង​ប្រទេសបារាំងនេះ នោះក៏នឹងមានបាតុកម្មទម្កាក់ លោក កឹម សុខា នៅឯភ្នំពេញដែរ។ នៅពេលនោះ លោក​បាន​និយាយ ទទួលស្គាល់ថា បាតុកម្មប្រឆាំងលោក នៅបារាំង ជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ឯបាតុកម្មប្រឆាំង​លោក កឹម សុខា នៅភ្នំពេញក៏ជាសិទ្ធិ របស់ប្រជាពលរដ្ឋដូចគ្នាដែរ។

លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ ដូចបានដឹងមុនយ៉ាងដូច្នេះថា៖ «បើលេងកុំខឹង បើខឹងកុំលេង។ បើស្អែកគេលេងនៅភ្នំពេញវិញ កុំខឹងនឹងគេ ហើយលេងហ្នឹង ប្រហែលជាអស់តំណែង អនុប្រធានសភា​ទៀត។»

» ខាងក្រោមនេះ ជាការថ្លែងរបស់លោក ហ៊ុន សែន នៅ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង៖