Posts tagged as "Galaxy"

ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5) មាន​ប្រដាប់​ស្គាល់​ស្នាម​ក្រយៅ​ដៃ

ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5) មាន​ប្រដាប់​ស្គាល់​ស្នាម​ក្រយៅ​ដៃ

មានវីដេអូនៅខាងក្រោម - ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី របស់ប្រទេសកូរ៉េខាងត្បូង ស៊ាមស៊ុង (Samsung) បានប្រកាស​ជាផ្លូវការ នូវប្រភេទទូរស័ព្ទថ្មីរបស់ខ្លួន នៅក្នុង ព្រឹត្តិការណ៍ Mobile World Congress នាទីក្រុង ប៉ាសេឡូណា (Barcelona) ប្រទេស អេស៉្បាញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ។ ជាទូរស័ព្ទ ដែលនរណាៗក៏ស្គាល់ តាមរយៈការ​ចេញ​នូវជំនាន់មុនៗ នោះគឺ ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5)។


ការបង្ហាញទូរស័ព្ទទំនើប នៅក្នុងគ្រួសារ ហ្គាឡាស៊ី របស់ស៊ាមស៊ុង។ (រូបថត ក្រុមហ៊ុន)

បច្ចេកវិទ្យា - ទូរស័ព្ទទំនើបជំនាន់ថ្មី ដែលនឹងមកជំនួសដំណែងឲ្យ Galaxy S4 ជាផ្លូវការ នៅឯទិវាពិព័ណ៍តាំងគ្រឿង​អេឡិចត្រូនិកអន្តរជាតិ MWC ២០១៤នោះគឺទូរស័ព្ទឆ្លាតវៃ [...]

១០យ៉ាងដែល Galaxy S4 ល្អជាង iPhone 5

១០យ៉ាងដែល Galaxy S4 ល្អជាង iPhone 5

ដោយសារមានការចង់ដឹង ថាតើទូរស័ព្ទ Galaxy S4 នេះ អាចមានសមត្ថភាពតទល់ជាមួយ iPhone 5 បែបណា​នោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកការប្រៀបធៀប រវាងទូរស័ព្ទទំនើបទាំងពីរនេះ មកជម្រាបជូន​ដូច​ត​ទៅ។


រវាងទូរស័ព្ទដែលអ្នកប្រើប្រាសកំពុងពេញនិយមទាំងពីរ ទូរស័ព្ទណាគ្រាន់ជាងគេ? (រូបថត 9to5mac.com)

បច្ចេកវិទ្យា - Galaxy S4 បានរចនាចេញមកដោយប្រើប្រាស់ hardware និង software ចុងក្រោយបំផុត ដែលមាន​ដូចជា កាមេរ៉ា ១៣មេហ្កា​ភិចសែល បច្ចេកវិទ្យាខ្សែភ្នែក ហើយនឹងការប្រើប្រាស់ដោយមិនចាំបាច់​ប៉ះ​អេក្រង់ថែម​ទៀតផង។ ចំណែក​ឯទូរស័ព្ទ iPhone 5 វិញ នៅតែជាទូរស័ព្ទមួយដែលធម្មតានៅឡើយ ដែលពុំមានបច្ចេកវិទ្យា​ទំនើប​ដូច Galaxy S4 នោះទេ។

  1. ប្រព័ន្ធដំណើរការរបស់ Galaxy S4 លឿនជាង [...]
អាយហ្វូន នឹង​មាន​ទំហំ​អេក្រង់​ខុស​គ្នា ហើយ​មាន​ឈ្មោះ​ថា «ហ្វាផ្លេត»?

អាយហ្វូន នឹង​មាន​ទំហំ​អេក្រង់​ខុស​គ្នា ហើយ​មាន​ឈ្មោះ​ថា «ហ្វាផ្លេត»?

ប្រភពមួយបានបង្ហើបប្រាប់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យាដ៏ល្បី របស់​អាមេរិក អ័បផល (Apple) កំពុងធ្វើការងារដែលទាក់ទងនឹង ទូរស័ព្ទអាយហ្វូន (iPhone) ដែលមានទំហំអេក្រង់ ៤,៧ និង៥,៧អ៊ីញ។


ទូរស័ព្ទអាយហ្វូ ជំនាន់ទីបី និងជំនាន់ទីបួន។

ក្រុមហ៊ុន អ័បផល ទំនងជាលែងចង់ឲ្យ ស៊ាំស៊ុង (Samsung) ឬក្រុមហ៊ុនផលិតទូរស័ព្ទដទៃទៀត ធ្វើការ«ពង្រីកទំហំ»​ទូរស័ព្ទស្រេចតែនឹងចិត្តទៀតហើយ។ បើតាមពាកចចាមអារាម ដែលធ្លាយចេញពីទ្វីបអាស៊ី ហើយត្រូវបានទីភ្នាក់ងារ​សារព័ត៌មានរ៉យទ័រ ដកស្រង់មកផ្សាយបន្តនោះ បានឲ្យដឹងថា «ក្រុមហ៊ុនទូរស័ព្ទអាមេរិក កំពុងត្រៀមបញ្ចេញ​ទូរស័ព្ទ​អាយហ្វូន ជាច្រើនបែបរបស់ខ្លួន ដើម្បីយកមកប្រកួតប្រជែង ជាមួយនឹងទូរស័ព្ទទំនើបៗរបស់ក្រុមហ៊ុនផ្សេងទៀត»។

[...]
ស៊ាំស៊ុង​បង្ហាញ​ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម មាន​ម៉ាស៊ីន​ថត១៦ម៉េហ្គា​ភិចស្ស៊ែល

ស៊ាំស៊ុង​បង្ហាញ​ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម មាន​ម៉ាស៊ីន​ថត១៦ម៉េហ្គា​ភិចស្ស៊ែល

ក្រុមហ៊ុនស៊ាំស៊ុង (Samsung) បានបង្ហាញនូវទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មីម៉ូដែល ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម ( Zoom) កាល​ពី​ថ្ងៃពុធ ដែលនាំមកនូវម៉ាស៊ីនថតទំហំ ១៦ម៉េហ្គាភិចស្ស៊ែល និងអាចទាញរូបភាពឲ្យធំបាន ១០តង់។


ទូរស័ព្ទដៃហ្គាឡាក់ស៊ីថ្មីរបស់ស៊ាំស៊ុង ដែលអាចថតរូបបានអស់ពីចិត្ត។

ហ្គាឡាក់ស៊ី អេស៤ហ៊្សូមនេះ ត្រូវបានគេហៅថា ជាកូនកាត់រវាង ហ្គាឡាក់ស៊ី អេស៤ម៉ីនី (Galaxy S4 Mini) និង​ហ្គាឡាក់ស៊ី កាមេរ៉ា (Galaxy Camera)។ ផ្នែកមួយរបស់វា ជាប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាត និងមួយផ្នែកទៀត ជាកាមេរ៉ា​ប្រភេទស៊ីមូស (CMOS)។

ក្រុមហ៊ុនស៊ាំស៊ុង បានឲ្យដឹងថា «វាជាការរួមបញ្ចូលគ្នា រវាងទូរស័ព្ទដៃវ៉ៃឆ្លាត និងកាមេរ៉ា ដ៏មានឥទ្ធិពលមួយ។ ហើយ​វានឹងក្លាយជាឧបករណ៏មួយ ដែលនឹងមានតម្រូវការច្រើន [...]

«ជេលីប៊ីន» វ៉ាផ្តាច់ «អាយស្គ្រីម សានវិច» នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ អេនដ្រយ

«ជេលីប៊ីន» វ៉ាផ្តាច់ «អាយស្គ្រីម សានវិច» នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់ អេនដ្រយ

ប្រព័ន្ធប្រតិបត្តិការ អេនដ្រយ (Android) ៤.១ និង អេនដ្រយ ៤.២ ដែលមានឈ្មោះថា ជេលីប៊ីន បច្ចុប្បន្នកំពុងស្ថិតនៅ​ចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់អេនដ្រយ ដែលមានចំនួនអ្នកប្រើតាមរយះទូរស័ព្ទដៃឆ្លាតវ៉ៃ រហូតដល់ ២៨.៤%។


ប្រព័ន្ធប្រតិបត្តិការអេនដ្រយ ៤.២ ជាមួយនឹងទូរស័ព្ទ សាមស៊ុង ហ្គាឡាស៊ីអេស៣។

រីឯ អាយស្រ្គីម សានវិច (Ice Cream Sandwich) (អេនដ្រយ ៤.០) ម្ចាស់ចំណាត់ថ្នាក់លេខ២ចាស់ បានធ្លាក់ទៅចំណាត់​ថ្នាក់លេខ៣វិញ ខណៈដែល ហ្គីនហ្គឺប្រីដ (Gingerbread) (អេនដ្រ យ ២.៣) នៅតែបន្តរក្សារចំណាត់ថ្នាក់លេខ១ របស់ខ្លួន​បានដដែល ដោយអាស្រ័យលើចំនួនអ្នកប្រើប្រាស់។

អ្នកប្រើប្រាស់ប្រព័ន្ធអេនដ្រយទាំងអស់ កំពុងតែនាំគ្នាប្រើប្រាស់នូវកំណែទម្រង់ថ្មីបំផុត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...