ទូរស័ព្ទ​ដៃ​ហ្វេសប៊ុក​ថ្មី នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​មេសា

ទូរស័ព្ទដៃទំនើបថ្មីនេះ ត្រូវបានគេដឹងថា មានប្រព័ន្ធប្រតិបត្តិការណ៏ គូកល អេនដ្រយ ៤.២ អូអេស (Google Android 4.2 OS)។ វាមានទំហំអេក្រង់ ៤.៣អ៊ីញ កាម៉ារ៉ាក្រោយមានទំហំ ៥ម៉េកាភិចស្យែល និងកាម៉ារ៉ាមុខមានទំហំ ១.៦ម៉េកាភិចស្យែល សំរាប់ហៅជាវីឌីអូ ហើយមានអង្គចងចាំ ១៦ជីកាបៃ។ វាមិនទាន់បានគេដឹងតម្លៃនៅឡើយទេ ប៉ុន្តែទូរស័ព្ទថ្មីនេះ បង្កើតឡើងមានទ្រង់ទ្រាយ និងសេវាកម្មរបស់ហ្វេសប៊ុក និងចង់ឲ្យមានអ្នកប្រើប្រាស់ហ្វេសប៊ុក នៅលើទូរស័ព្ទដៃឲ្យកាន់តែច្រើន។

មានពាក្យចចាមអារាមមួយចំនួន បានដឹងមុនថា ការរួមសហការគ្នារវាង ក្រុមហ៊ុនអេចធីស៊ី (HTC) របស់តៃវ៉ាន់ និងក្រុម​ហ៊ុនហ្វេសប៊ុក (Facebook) បានបង្កើតឡើងនូវប្រភេទទូរស័ព្ទដៃទំនើបថ្មីមួយ ឈ្មោះថា ទូរស័ព្ទដៃហ្វេសប៊ុក (Facebook Phone)។


រូបជំនួស។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ស្គាល់រូបរាងទូរស័ព្ទហ្វេសប៊ុក នោះយ៉ាងម៉េចនៅឡើយ។

ទូរស័ព្ទដៃទំនើបថ្មីនេះ ត្រូវបានគេដឹងថា មានប្រព័ន្ធប្រតិបត្តិការណ៏ គូកល អេនដ្រយ ៤.២ អូអេស (Google Android 4.2 OS)។ វាមានទំហំអេក្រង់ ៤.៣អ៊ីញ កាម៉ារ៉ាក្រោយមានទំហំ ៥ម៉េកាភិចស្យែល និងកាម៉ារ៉ាមុខមានទំហំ ១.៦ម៉េកា​ភិចសែល សំរាប់ហៅជាវីឌីអូ ហើយមានអង្គចងចាំ ១៦ជីកាបៃ។ វាមិនទាន់បានគេដឹងតម្លៃនៅឡើយទេ ប៉ុន្តែទូរស័ព្ទថ្មីនេះ បង្កើត​ឡើងមានទ្រង់ទ្រាយ និងសេវាកម្មរបស់ហ្វេសប៊ុក និងចង់ឲ្យមានអ្នកប្រើប្រាស់ហ្វេសប៊ុក នៅលើទូរស័ព្ទដៃឲ្យ​កាន់តែ​ច្រើន។

ទទឹមនឹងនោះ ក៏មានការចោទជាសំនួរថា តើការរួមសហការគ្នាជាលើកទី២ រវាងក្រុមហ៊ុនអេចធីស៊ី និងក្រុមហ៊ុនហ្វេសប៊ុក អាចទទួលបានជោគជ័យដែរទេ? ជាក់ស្តែងការសហការរវាងក្រុមហ៊ុនទាំង២ លើកដំបូងក្នុងឆ្នាំ២០១១ ដែលផលិត​ទូរស័ព្ទ​ដៃម៉ាក ឆាឆា (ChaCha) និងសាលសា (Salsa) ត្រូវបរាជ័យទាំងស្រុង បន្ទាប់ពីចេញលក់លើទីផ្សារបាន២ ឬ៣ខែ។

ដូចយើងធ្លាប់បានដឹងហើយ សព្វថ្ងៃមានអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណជា ១ពាន់លាននាក់ នៅលើពិភពលោក ក្នុង​នោះ​មាន ៦៨០លាននាក់ ប្រើប្រាស់តាមទូរស័ព្ទដៃ។ ដោយសារតែមានអ្នកប្រើប្រាស់ តាមទូរស័ព្ទច្រើនលើសលប់ដូចនេះ ទើប​ក្រុមហ៊ុនទាំង២ បង្កើតទូរស័ព្ទដៃថ្មីនេះឡើង និងកាន់តែមានភាពងាយស្រួល ដល់អ្នកប្រើប្រាស់ និងចូលចិត្តលេង​ហ្វេសប៊ុក។

ទោះបីជាយ៉ាងណាក៏ដោយ ទូរស័ព្ទដៃទំនើបៗជាច្រើន ក្នុងពេលបច្ចុបន្ប ក៏មានភាពងាយស្រួល ក្នុងការភ្ជាប់ទៅ​កាន់​កម្មវិធីសង្គមហ្វេសប៊ុក ការដំឡើងកម្មវិធី និងអាចទាញយកកម្មវិធីបានយ៉ាងងាយដូចគ្នា ដូច្នេះតើអ្នកប្រើប្រាស់​ទាំងអស់​នោះ អាចចោលទូរស័ព្ទរបស់គេ បែរមកទិញ ទូរស័ព្ទដៃហ្វេសប៊ុក ឬមួយយ៉ាងណា?

មតិមួយចំនួនទៅលើទូរស័ព្ទដៃហ្វេសប៊ុកនេះ បានឲ្យដឹងថា វាជាការរំខានដល់ពេលវេលារបស់គេ ក្នុងការបង្ហាញនូវអ្វី​ដែលថ្មី នៅលើហ្វេសប៊ុក ដែលអាចប៉ះពាល់ដល់ម៉ោងធ្វើការ និងធ្វើជំនួញនានា។ ហើយពួកគេថែមទាំងនិយាយថា គេ​គ្រាន់តែប្រើប្រាស់ហ្វេសប៊ុក នៅលើទូរស័ព្ទដៃគេ វាគ្រប់គ្រាន់ណាស់ទៅហើយ មិនចាំបាច់ទៅទិញទូរស័ព្ទដៃ​ហ្វេសប៊ុក​អ្វីទៀតនោះទេ។

ប៉ុន្តែការលើកឡើងខាងលើនេះ គ្រាន់តែជាមតិដែលទូរស័ព្ទនេះ មិនទាន់ចេញជាផ្លូវការតែប៉ុណ្ណោះ អត្ថប្រយោជន៏ និង​លក្ខណៈសម្បត្តិរបស់វាយ៉ាងណានោះ យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ដូច្នេះតើវាមានអ្វីប្លែក សំរាប់ទាក់ទាញ​ដល់​អ្នកប្រើប្រាស់នោះ សូមរង់ចាំទស្សនាការបង្ហាញជាផ្លូវការនៅថ្ងៃព្រហស្បតិ ទី០៤ខែមេសា ក្នុងរដ្ឋកាលីហ្វ័ញ៉ា (California) ខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments