បាល់ទាត់អង់គ្លេស៖ អ៊ីយ៉ាន រ៉ាស ថា លីវើភូល គួរ​តែ​ទិញ អាស្លី វីលែម

វីរបុរសរបស់ក្រុមលីវើភូល (Liverpool) អ៊ីយ៉ាន រ៉ាស (Ian Rush) ដែលរកគ្រាប់បាន ៣៤៦គ្រាប់ឲ្យក្រុមហង្សក្រហម នៅចន្លោះឆ្នាំ ១៩៨០-១៩៩៦ ជឿថា កីឡាករប្រធានក្រុមស្វានស៊ី (Swansea) អាស្លី វីលែម (Ashley Williams) ជាកីឡាករមួយរូប ដែលអាចមកជំនួសដំណែងកីឡាករ ជេមី ខារ៉ាកឺ (Jamie Carragher) ដែលនឹងត្រូវចូលនិវត្ត នៅចប់រដូវកាលនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីរបុរសរបស់ក្រុមលីវើភូល (Liverpool) អ៊ីយ៉ាន រ៉ាស (Ian Rush) ដែលរកគ្រាប់បាន ៣៤៦គ្រាប់ឲ្យក្រុមហង្សក្រហម នៅ​ចន្លោះឆ្នាំ ១៩៨០-១៩៩៦ ជឿថា កីឡាករប្រធានក្រុមស្វានស៊ី (Swansea) អាស្លី វីលែម (Ashley Williams) ជាកីឡាករ​មួយរូប ដែលអាចមកជំនួសដំណែងកីឡាករ ជេមី ខារ៉ាកឺ (Jamie Carragher) ដែលនឹងត្រូវចូលនិវត្ត នៅចប់រដូវកាល​នេះ។


កីឡាករបាល់ទាត់ អាស្លី វីលែម ជាប្រធានក្រុមស្វានស៊ី។

កីឡាករខ្សែការពារវ័យ៣៥ឆ្នាំ ខារ៉ាកឺ បានប្រកាស កាលពីដើមរដូវកាលថា គាត់នឹងបញ្ចប់អាជីពរបស់គាត់ នៅក្នុង​កីឡាដ្ឋាន អេនហ្វៀល (Anfield) ក្រោយបញ្ចប់រដូវកាលនេះ។

បញ្ហាខ្សែការពារកណ្តាល នៅតែជាក្តីកង្វល់មួយរបស់គ្រូបង្វឹកលោក ប្រេនដិន រ៉ដចឺ (Brendan Rodgers) ខណៈដែល​កីឡាករ ខារ៉ាកឺ ត្រូវចូលនិវត្តទៀតនោះ។ ប៉ុន្តែបច្ចុបន្ប គ្រូបង្វឹករូបនេះ ក៏កំពុងតែសម្លឹងរកមើលកីឡាករ ដែលមានបទ​ពិសោធន៏ ដើម្បីមកជំនួសដំណែងនេះដែរ។

កីឡាករ វីលែម ដែលទើបតែចុះកិច្ចសន្យាថ្មីៗ ជាមួយនឹងក្រុមស្វានស៊ី កាលពីខែតុលាកន្លងទៅនោះ គឺជាគោលដៅមួយ​របស់លោកគ្រូបង្វឹក រ៉ដចឺ ហើយក៏ជាកីឡាករដែលលោក រ៉ាស ជឿថា ជាជម្រើសដ៏ល្អដែរ។

អតីតខ្សែប្រយុទ្ធរបស់ក្រុមលីវើភូល ដែលរកគ្រាប់បាល់ឲ្យក្រុម បានច្រើនជាងគេរូបនេះ បាននិយាយថា «បើអាចទទួល​បាន អាស្លី វីលែម វាពិតជាល្អ។ ខ្ញុំបានឃើញគាត់លេងឲ្យក្រុមជម្រើសជាតិវ៉ែល ពិតជាមានទម្រង់លេងល្អ ហើយក៏ជា​ប្រធានក្រុមដ៏ល្អដែរ។ គាត់យល់ពីអ្វី ដែលគាត់កំពុងតែធ្វើ ហើយការពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរមកក្រុមលីវើភូល ជារឿង​សាមញ្ញមួយ ព្រោះលោក ប្រេនដិន រ៉ដចឺ ធ្លាប់ដឹកនាំគាត់ កាលពីគ្រូបង្វឹករូបនេះ នៅដឹកនាំក្រុមស្វានស៊ី។»

កីឡាករវ័យ ២៨ឆ្នាំ អាស្លី វីលែម អាចមានតម្លៃខ្លួនប្រហែល ៨លានផោន ប៉ុន្តែលោក រ៉ាស ជឿថា ការព្រមព្រៀង​រវាងក្លឹប​ទាំង២ ប្រកដជាអាចទៅរួច។

លោក អ៊ីយ៉ាន រ៉ាស បានបន្តថា «បើឲ្យតម្លៃមួយដែលសមរម្យ នោះក្រុមស្វានស៊ី នឹងអាចឲ្យកីឡាកររូបនេះចាកចេញ បើ​ទោះបីជាក្រុមរបស់ពួកគេត្រូវលេងនៅក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប នៅរដូវកាលក្រោយក៏ដោយ។ កីឡាកររូបនេះ អាចជាជម្រើស​ដ៏ល្អសំរាប់ក្រុមហង្សក្រហម លីវើភូល ជាមួយនឹងបទពិសោធន៏ ដ៏សំបូរបែបរបស់គាត់ ប៉ុន្តែការផ្លាស់ប្តូរ ឬយ៉ាងណានោះ ក៏អាស្រ័យទៅលើការសម្រេចចិត្តរបស់គាត់ដែរ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...