ហ៊ុន សែន ដក«​ដំណែង​​​»អនុរដ្ឋលេខាធិការ​​ក្រសួង​យុត្តិធម៌ ដែល​​​វាយ​អ្នក​កាសែត

នៅពេលនេះ មាន​«ចាស់​ទំនើង» ដែល​បង្កឡើង​ដោយ​អនុរដ្ឋលេខាធិការ និង​អតីត​មេធាវី ដេវីដ ឆាយណាវ៉ា បើកឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​វាយ​លើ​អ្នកកាសែត​ទៀត​។ នេះ​ជាការថ្លែងជា​សាធារណៈ​ របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​​ពិធី​បិទ​សន្និបាត ​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១១-២០១២ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០១២-២០១៣ នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣។ «អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ដែល​បង្ក​បញ្ហា​នោះ មកពី​កូ​ត្តា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយខ្ញុំ​បាន​សរ​សេរ​លិខិត ដក​ចេញ ពី​តំណែង​រួចហើយ ដើម្បី​ឲ្យ​ច្បាប់​ចាត់ការ រក​យុត្តិធម៌»​ លោកនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សម្រេចដកដំណែង ​​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក យាន ស៊ីណា ដែល​បាន​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​វាយ​លើ​ក្រុមអ្នកកាសែត។ បុរសខ្លាំងក្នុងប្រទេសកម្ពុជា ថែម​ទាំង​ប្រកាស​តាមដាន​លើ​ដំណើរការ​ផ្លូវ​ច្បាប់​ ប្រឆាំងនឹង​អតីត​មេធាវី លោក ដេវីដ ឆាយណាវ៉ា ព្រម​ទាំង​​បក្ខពួក​ទៀតផង។​


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។

នៅពេលនេះ មាន​«ចាស់​ទំនើង» ដែល​បង្កឡើង​ដោយ​អនុរដ្ឋលេខាធិការ និង​អតីត​មេធាវី ដេវីដ ឆាយណាវ៉ា បើកឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​វាយ​លើ​អ្នកកាសែត​ទៀត​។ នេះ​ជាការថ្លែងជា​សាធារណៈ​ របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១១-២០១២ និង​ទិសដៅ​ឆ្នាំ​សិក្សា​ ២០១២- ២០១៣ នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣។ «អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ដែល​បង្ក​បញ្ហា​នោះ មកពី​កូ​ត្តា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយខ្ញុំ​បាន​សរ​សេរ​លិខិត ដក​ចេញ ពី​តំណែង​រួចហើយ ដើម្បី​ឲ្យ​ច្បាប់​ចាត់ការ រក​យុត្តិធម៌»​ លោកនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា​ ករណី​អតីត​មេធាវី ដេវីដ ឆាយណាវ៉ា បាន​បង្កបញ្ហា​ជាច្រើន​រួចមកហើយ ក្នុងពេល​កន្លងមក មានដូចជា បើកឡាន​ឡើងលើ​សួនច្បារជាដើម​។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា​ ៖ «ខ្ញុំ​​រង់ចាំ​មើល ថា​តើ​ចាស់​ទំនើង​ទាំងនោះ រួចខ្លួន​ពី​សំណាញ់​ច្បាប់ ឬក៏​យ៉ាងណា​?»។​

រី​ឯ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឯ​នោះ​វិញនៅ​រសៀល​ថ្ងៃទី​២០ ខែមីនា​ បន្ទាប់ពី​ព្រះរាជអាជ្ញានិង​ចៅក្រម បាន​សាកសួរ​លើ​លោក ដេវីត ឆាយណាវ៉ា រួម​ទាំង​ក្មួយប្រុសរួច​ ហើយ​នោះ​តុលាការ​បាន​ចោទប្រកាន់​អតីត​មេធាវីរូប​នោះ និង​បក្ស​ពួក​ពីបទ​ប្រើ​អំពើហិង្សា ដោយ​​ចេតនា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។

លោក​មាស ពិសិដ្ឋ​ព្រះ​រាជ​អាជ្ញា អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បានដែល​ជា​អ្នក​កាន់​រឿង​ក្តី​នើ​បាន​​ថ្លែង​ថា​ តុលាការ​បាន​សម្រេច​ចោទប្រនាក់​ពី​បទ​ ប្រើ​អំពើរ​ហឹង្សា​ដោយ​ចេតនា​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​ ៖ ​«​បន្ទាប់​ពី​ធ្វើ​ការ​ចោទ​ប្រកាន់​រួច​ហើយ​នោះ ​បុរស​ទាំងពីរ ត្រូវនាំខ្លួន ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​សផង​ដែរ​»។​

​សូម​រមឹ្ល​កថា លោក ដេ​វិដ ឆាយណាវ៉ា និង​បក្ខពួក​ជាច្រើន​នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប​ប្រណាំង​គ្នា​លេង តាម​ដងផ្លូវ​ទាំង​កណ្តាល​អធ្រាត្រនៅ​វេលាម៉ោង ១២​ និង ១៥​ នាទី​ ​ តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​២១៤ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ក្នុងស្ថានភាព​ស្រវឹង ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង ជាប់​នឹង​បង្គោល​ភ្លើង​។ បន្ទាប់​មក​ក្រុម​​អ្នកបើកបរ​ស្រវឹង​នោះក៏បាន​វាយ​លើ​អ្នកយកព័ត៌មានប្រ​មាណ​ជា​១០​នាក់ ដែលបាន​​ថត​យក​សកម្មភាព​ខាងលើ​នោះ​។​

លោក ប៊ុន សត្យា​ នាយរង​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​បា​ន​ថ្លែង​ឲ្យ​ដឹង​ថា​ សម្ថកិច្ច​របស់​លោក​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​លោក​ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ យាន ស៊ីណា។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ៖​«​យើង​នឹង​ចាត់​វិធាន​ការ​ទៅ​តាម​ច្បាប់​»។​

លោក​ ចាន់ សូវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​បានថ្លែងថា​ លោក​ស្វាគមន៍​ចំពោះ​ចំណាត់​ការ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​ប្រកាស​ដក​តំណែង​លោក​ អនុរដ្ឋលេខាធិការ​ក្រសួង យុត្តិធម៌ ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​ប្រើ​ហឹង្សា​ទៅ​លើ​អ្នក​សារព័ត៌​មាន​។ លោក​បាន​ថ្លែង​ថា​ ៖​«​ក្នុង​នាម​យើង​​ជា​មន្ត្រី​យុត្តិធម៌​ ដែល​បាន​យល់​ដឹង​ច្បាស់​អំពី​ច្បាប់​ ប៉ុន្តែ​បានប្រព្រឹត្ត​បំពាទ​ទៅ​នឹង​ច្បាប់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រ​ទេស​ដែល​ជា​និតិរដ្ឋ។ ខ្លួន​ជា​អ្នក​ចេះ​ច្បាប់​ធ្វើ​ដូច្នេះ​ ចុះ​ទម្រាំ​អ្នកដែល​មិ​ន​ចេះ​ច្បាប់​ទៀត​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​?»៕​​

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments