បាសេឡូណា និង​កាឡាតាសារ៉ាយ ​ទៅ​​១​ភាគ​៨​ផ្តាច់​ព្រ័ត្រ​ឆែមពានលីក

ក្រុមកំពូលរបស់ប្រទេសអេស្ប៉ាញមួយនេះ បានចាញ់ក្រុម អេស៊ី មីឡាន របស់ប្រទេសអ៊ីតាលី ដោយលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១។ ប៉ុន្តែនៅជើងទី២ កីឡាករ លីអូណែល ម៉េស៊ី (Lionel Messi) ធ្វើបានយ៉ាងល្អ ដោយរកគ្រាប់បាល់បញ្ចូលទីបានចំនួន ២គ្រាប់ នៅនាទី៥ និងនាទី៤០ នៃពាក់កណ្ដាលម៉ោងទី១។

ក្រុមបាល់ទាត់ បាសេឡូណា (Barcelona) ធ្វើបានយ៉ាងអស្ចារ្យក្នុងការប្រកួតជើងទី២របស់ពួកគេ ដោយបានបំបាក់ក្រុម អេស៊ី មីឡាន (AC Milan) ហើយអាចបន្តដំណើរទៅកាន់វគ្គ១ភាគ៨ នៃពានរង្វាន់ឆែមពានលីក (Champions League) ជាបន្តទៀត។


កីឡាករ លីយ៉ូនែល ម៉េស្សី នៅក្រោយពេលទាត់ចូលទីរួច។

ក្រុមកំពូលរបស់ប្រទេសអេស្ប៉ាញមួយនេះ បានចាញ់ក្រុម អេស៊ី មីឡាន របស់ប្រទេសអ៊ីតាលី ដោយលទ្ធផល ២-០ ក្នុង​ការប្រកួតជើងទី១។ ប៉ុន្តែនៅជើងទី២ កីឡាករ លីយ៉ូណែល ម៉េស៊ី (Lionel Messi) ធ្វើបានយ៉ាងល្អ ដោយរកគ្រាប់បាល់​បញ្ចូលទីបានចំនួន ២គ្រាប់ នៅនាទី៥ និងនាទី៤០ នៃពាក់កណ្ដាលម៉ោងទី១។

នៅពាក់កណ្ដាលម៉ោងទី២ នៃការប្រកួតកីឡាករ ដេវ៉ីដ វីឡា (David Villa) បានទាត់បញ្ចូលបន្ថែម១គ្រាប់ទៀត នៅនាទី​៥៥ និង​គ្រាប់បាល់ទី៤ ដែលទាត់ដោយកីឡាករ ចូឌី អាបា (Jordi Alba) ធ្វើបានសម្រេចនៅម៉ោងបង្គ្រប់បន្ថែម ក្នុងទឹកដី ខេមនូ (Camp Nou)។ ដូច្នេះសរុបគ្រាប់បាល់ទាំង២ជើង ក្រុម បាសេឡូណា បានយកឈ្នះក្រុម អេស៊ី មីឡាន ដោយ​លទ្ធផល៤-២ ហើយជួយរក្សាក្តីសង្ឃឹមរបស់ក្រុមនៃប្រទេសអេស្ប៉ាញមួយនេះ ដែលមានបំណងឈ្នះពានអ៊ឺរ៉ុបលើកទី៣ ក្នុងរយះ​ពេល៣ឆ្នាំចុងក្រោយ។

ដោយឡែកក្រុមដែលទៅចូលរួមក្នុងវគ្គ១ភាគ៨ដែរនោះ គឺក្រុមកាឡាតាសារ៉ាយ (Galatasaray)។

ក្រុមបាល់ទាត់នៃប្រទេសទួរគីមួយនេះ បានយកឈ្នះក្រុម ស្កាល់ (Schalke) ដោយលទ្ធផល ៣-២ ក្នុងប្រទេសអាឡឺម៉ង់។ អតីតកីឡាកររបស់ក្រុមស្កាល់ ហាមីដ អាលធីនថប់ (Hamit Altintop) ជាអ្នកទាត់បាល់តាមបានស្មើ ១-១ ឲ្យក្រុម​កាឡាតាសារ៉ាយ។ កីឡាករ ប៊ូរ៉ាក់ យីលម៉ាស (Burak Yilmaz) ដែលទាត់បញ្ចូលបាន៨គ្រាប់ក្នុងក្របខ័ណ្ឌមួយនេះ បាន​ទាត់បាល់គ្រាប់ទី២នៅនាទី៤២ ប៉ុន្តែត្រូវក្រុមស្កាល់ តាមយកស្មើវិញនៅនាទី៦៣។ កីឡាករ យូម័ត ប៊ូលុត (Umut Bulut) បាន​ស៊ុតបាល់គ្រាប់ទី៣ នៅម៉ោងបង្គ្រប់បន្ថែម ដែលធ្វើឲ្យក្រុមកាឡាតាសារ៉ាយ យកឈ្នះដោយលទ្ធផល ៣-២។

កាលពីប្រកួតជើងទី១ នៅក្នុងប្រទេសទួរគី ក្រុមទាំង២បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។ ដូច្នេះសរុបការប្រកួត​ទាំង២ជើង ក្រុមកាឡាតាសារ៉ាយបានទទួលជ័យជំនះ ៤-៣ ហើយអាចបន្តទៅកាន់វគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រ ជាលើកដំបូង​ក្នុងរយះពេល១២ឆ្នាំរបស់ក្លឹប៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments