បាល់ទាត់អ៊ឺរ៉ុប៖ ក្រុម​ជូវីនទូស និង​អាទ្លិកទិកូ ចង់​បាន​ខ្សែរ​ប្រយុទ្ធ​កាំភ្លើងធំ

កីឡាករ ផូដូស្គី វ័យ២៧ឆ្នាំ គឺនឹងត្រូវខកខានការប្រកួតឆែមពានលីក (Champions League) ឲ្យក្រុមអាសិណល (Arsenal) ដែលត្រូវប្រកួតជាមួយនឹងក្រុមចាស់របស់គាត់ បាយឺន ម៉ូនិជ (Bayern Munich) នៅថ្ងៃស្អែក ដោយសារតែគាត់មានបញ្ហារបួស។ ពេលគាត់ចូលលេង គឺគាត់អាចរកគ្រាប់បាល់បាន ដូចជា ការប្រកួតចាញ់ក្រុម បាយឺន ៣-១ នៅក្នុងផ្ទះ ក៏ជាគ្រាប់បាល់របស់កីឡាករផូដូស្គីដែរ។ ប៉ុន្តែកីឡាកររូបនេះហាក់ដូចជាមិនស្ថិតក្នុងការពេញចិត្តរបស់គ្រូបង្វឹក អាសិង វ៉ិងកឺ (Arsene Wenger) ទេ ហើយការប្រកួត ៣លើកក្នុងក្របខ័ណ្ឌព្រីមែលីកថ្មីៗនេះ គាត់បានត្រឹមតែជាកីឡាករបម្រុងតែប៉ុណ្ណោះ។

ក្រុមយក្សរបស់អ៊ីតាលី ជូវីនទូស (Juventus) និងក្រុមអាទ្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) របស់ប្រទេសអេស្ប៉ាញ កំពុង​តែចាប់អារម្មណ៏ និងចង់នាំយកខ្សែប្រយុទ្ធអាឡឺម៉ង់ លូកាស ផូដូស្គី (Lukas Podolski) ទៅចូលរួមក្រុម។ ខ្សែរ​ប្រយុទ្ធរូប​នេះមកកាន់ទឹកដី អេមីរ៉េត (Emirates) មិនទាន់ដល់ពេល១ឆ្នាំទេ ដែលការផ្ទេរមកនោះមានតម្លៃខ្លួន ១០,៩​លានផោន។

កីឡាករ ផូដូស្គី វ័យ២៧ឆ្នាំ គឺនឹងត្រូវខកខានការប្រកួតឆែមពានលីក (Champions League) ឲ្យក្រុមអាសិណល (Arsenal) ដែលត្រូវប្រកួតជាមួយនឹងក្រុមចាស់របស់គាត់ បាយឺន ម៉ូនិជ (Bayern Munich) នៅថ្ងៃស្អែក ដោយសារតែគាត់​មាន​របួស។

ពេលគាត់ចូលលេង គឺគាត់អាចរកគ្រាប់បាល់បាន ដូចជា ការប្រកួតចាញ់ក្រុម បាយឺន ៣-១ នៅក្នុងផ្ទះ ក៏ជាគ្រាប់បាល់របស់កីឡាករផូដូស្គីដែរ។ ប៉ុន្តែកីឡាកររូបនេះហាក់ដូចជាមិនស្ថិតក្នុងការពេញចិត្តរបស់គ្រូបង្វឹក អាសិង វ៉ិងកឺ (Arsene Wenger) ទេ ហើយការប្រកួត ៣លើកក្នុងក្របខ័ណ្ឌព្រីមែលីកថ្មីៗនេះ គាត់បានត្រឹមតែជា​កីឡាករបម្រុង​តែប៉ុណ្ណោះ។

ខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បាល់បញ្ចូលទីបាន ១៣គ្រាប់ក្នុងរដូវកាលនេះ ហើយពេលនេះក្រុមជូវិនទូស កំពុងតែនាំមុខគេ​ក្នុងការទិញយកកីឡាកររូបនេះ ដែលការផ្ទេរដ៏ពេញចិត្តរបស់ផូដូស្គី ដើម្បីទៅលេងនៅអ៊ីតាលីវិញ។ ការផ្ទេរនោះ អាច​មានតម្លៃប្រហែល ១៥លានផោន។

ពួកគេប្រាកដជាឲ្យតម្លៃថ្លៃជាង ពេលដែលក្រុមអាសិណល ទិញយករូបគាត់មកពីក្រុម កូឡូញ (Cologne) របស់អាឡឺម៉ង់​កាលពីរដូវក្តៅ ហើយក្រុមជូវីនទូស អាចនឹងឲ្យថ្លៃឈ្នួលប្រចាំសប្តាហ៏របស់គាត់រហូតដល់ទៅ ១០ម៉ឺនផោន ក្នុងមួយ​សប្តាហ៏។

ផូដូស្គី បានក្លាយជាកីឡាករឆ្នើមមួយរូប ក្នុងក្របខ័ណ្ឌព្រីមែលីកកាលពីដើមរដូវកាល ដោយគាត់បានបង្ហាញ ពីការ​សហការបានយ៉ាងល្អជាមួយនឹងសមាជិកក្រុម និងជួយបញ្ជូនឲ្យកីឡាករផ្សេងៗស៊ុតបញ្ចូលទី។

ប៉ុន្តែលោកគ្រូបង្វឹក អាសិង វិងកឺ ជឿថាគាត់គួរតែខិតខំបន្ថែមទៀត ហើយកីឡាកររូបនេះ ក៏ធ្លាក់ដំណែងជាកីឡាករបម្រុង ក្នុងការប្រកួតក្នុងលីកជាច្រើនក្នុងពេលថ្មីៗនេះ។

បញ្ហារបួសកជើងរបស់ផូដូស្គី មានន័យថាគាត់មិនអាចធ្វើដំណើរទៅកីឡាដ្ឋាន អាឡាន អារេណា (Allianz Arena) របស់​ក្រុម បាយឺនម៉ូនិជ នោះទេ។ កីឡាករដទៃទៀតដូចជា ជែក វិលស្ស៊ែ (Jack Wilshere) ក៏ប្រហែលជាត្រូវអវត្តមានផងដែរ ដោយសារកីឡាកររូបនេះ មិនទាន់ជាពីរបួសកជើងគាត់នៅឡើយ ប៉ុន្តែគាត់អាចនឹងចូលលេងជាមួយនឹងក្រុម ស្វានស៊ី (Swansea) នៅថ្ងៃសៅរ៏ខាងមុខបាន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments