ត្រូវ​បាន​ឃាត់​ខ្លួន ព្រោះ​ច្របាច់​សុដន់​អ្នក​លក់​ប្រហិត

ទំនងជាទ្រាំមិនបាន យុវជនម្នាក់ អាយុ២២ឆ្នាំ បានលូកទៅច្របាច់សុដន់ អ្នកលក់ប្រហិតមួយរូប ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាម្សិលម៉ិញ។ ជាលទ្ធផល យុវជនព្រហើន បានបែកមាត់ ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន និងកសាងសំនុំរឿង តាមនីតិវិធី។
ត្រូវ​បាន​ឃាត់​ខ្លួន ព្រោះ​ច្របាច់​សុដន់​អ្នក​លក់​ប្រហិត
ពីឆ្វេងទៅស្ដាំ៖ យុវជនដែលរងការសង្ស័យ ថាព្រហើន និងស្ត្រីវ័យ២៥ឆ្នាំ ជាអ្នកលក់ប្រហិត។ (រូបថតនគរបាល)

បើឃើញគ្នាលក់ប្រហិត កុំព្រហើន យកដៃប្រលាក់ប្រហុក ទៅលូកប៉ះពាល់ ដល់រាងកាយឲ្យសោះ! ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើង នៅត្រង់ចំណុចផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​ កាលពីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

យុវជនដែលជាប់សង្ស័យ ថាបានលូកទៅច្របាច់សុដន់នារី អ្នកលក់ប្រហិត មានឈ្មោះ ឈន ចយ ហៅ តុយង៉ុយ អាយុ២២ឆ្នាំ ជាកម្មករ និងគ្មានទីលំនៅពិតប្រាកដ។ យុវជនត្រូវបានកងកម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យ ឃាត់ខ្លួនក្រោមបទ «ប្រទូសកេរ្តិ៍ខ្មាស» និងយកទៅឃុំខ្លួន នៅអធិការដ្ឋាន ខណ្ឌមានជ័យ។

ប្រភពពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ថា ដំបូង​ឡើយ​នារី​រងគ្រោះ​ បាន​ដើរ​ចេញ​ពី​កន្លែង​លក់​ទៅ​ផ្ទះ។​ លុះ​ដើរ​មិន​ទាន់​ដល់​ផង ស្រាប់តែ​លេច​មុខ​យុវជនខាង​លើ រត់​មក​ក្បែរ ​រួច​យក​ដៃលូក ទៅច្របាច់​សុដន់​របស់​នាង ហើយ​ទាញ​នាង​ទៅ​កន្លែង​ងងឹត។ ពេលនោះ នារីរងគ្រោះ បានស្រែក​ឆោឡោ​ឡើង ថាមាន​គេ​ចង់​ចាប់​រំលោភ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្បែរ​ខាង នាំគ្នា​អន្តរាគមន៍​ព្រួត​វាយ ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្ដាល​ឲ្យ​រង​របួស​ប៉ោង​ផ្ទៃមុខ មុននឹងសម្រេច​ប្រគល់យុវជនព្រហើន ​ឲ្យទៅនគរបាល។

ខណៈនេះ នគរបាលកំពុងកសាងសំនុំរឿង តាមនីតិវិធី ដើម្បីបញ្ជូនយុវជនរូបនេះ ឡើងទៅតុលាការ។ ចំណែកឯនារីរងគ្រោះវិញ មានឈ្មោះ ម.ច.ន អាយុ២៥ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅក្នុងស្រុកភូមិ ជិតកន្លែងកើតហេតុ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់