អគ្គលេខាធិការ អ.ស.ប ស្នើ​ ហ៊ុន សែន ឲ្យ​មាន​លក្ខខណ្ឌ​ចាំ​បាច់ ដើម្បី​ការ​បោះ​ឆ្នោត​សេរី និង​ប្រជាធិបតេយ្យ

នៅក្នុងជំនួបមួយ ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោក អង់តូនីញ៉ូ ហ្គូតែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងការរំពឹងទុក ពីលក្ខខណ្ឌចាំបាច់ទាំងឡាយ ថានឹងត្រូវបង្កើឲ្យមាន សម្រាប់ការបោះឆ្នោតសភាដោយសេរី និងប្រជាធិបតេយ្យ នៅឆ្នាំ២០១៨។
អគ្គលេខាធិការ អ.ស.ប ស្នើ​ ហ៊ុន សែន ឲ្យ​មាន​លក្ខខណ្ឌ​ចាំ​បាច់ ដើម្បី​ការ​បោះ​ឆ្នោត​សេរី និង​ប្រជាធិបតេយ្យ
ពីឆ្វេងទៅស្ដាំ៖ លោក អង់តូនីញ៉ូ ហ្គូតែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតលើហ្វេសប៊ុក)

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ទាំងស្រុង (បកប្រែក្រៅផ្លូវការ) ដែលផ្សាយចេញ ពីអង្គការសហប្រជាជាតិ បន្ទាប់ពីជំនួបរវាងលោក អង់តូនីញ៉ូ ហ្គូតែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧៖

អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានជួបប្រជុំ នាថ្ងៃនេះ ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោកអគ្គលេខាធិការ បានថ្លែងអំណរគុណ ដល់ប្រទេសកម្ពុជា ចំពោះការរួមចំណែករបស់ខ្លួន ចំពោះកិច្ចប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ និងបានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ៤រូប ដែលកំពុងបម្រើការ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ពួកគេបានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ នាពេលអនាគត នៅក្នុងការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការ និងនាយករដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីការវិវត្តន៍នៅកម្ពុជា ហើយលោកអគ្គលេខាធិការបានសម្តែងការរំពឹងទុកថា លក្ខខណ្ឌចាំបាច់នឹងត្រូវបង្កើតឲ្យមាន សម្រាប់ការបោះឆ្នោតសភា ដោយសេរី និងប្រជាធិបតេយ្យ នៅឆ្នាំ២០១៨។

លោកអគ្គលេខាធិការ បានផ្តល់ការគាំទ្របន្ថែមទៀត ដល់ភ្នាក់ងារអង្គការសហប្រជាជាតិនានា ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងការសម្រេចឲ្យបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។

លោកអគ្គលេខាធិការ និងនាយករដ្ឋមន្ត្រី ក៏បានលើកឡើង ពីបញ្ហាពាក់ព័ន្ធ នឹងការគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា និងការបោសសំអាតយុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅកម្ពុជា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់