អាវ​ទ្រនាប់​នេះ ថ្លៃ​២លាន​ដុល្លារ

ក្រុមហ៊ុន «VICTORIA'S SECRET» របស់សហរដ្ឋអាមេរិក បានចេញអាវទ្រសុដន់មួយ ដែលមានបំពាក់ ទៅដោយសន្លឹកមាស និងពេជ្រ ត្បូងថ្ម ដ៏មានតម្លៃ និងមានឈ្មោះថា «Fantasy Bra»។ អាវទ្រនាប់មួយនេះ មានតម្លៃ២លានដុល្លារអាមេរិក។
អាវ​ទ្រនាប់​នេះ ថ្លៃ​២លាន​ដុល្លារ
នាង «Lais Ribeiro» ពាក់អាវទ្រនាប់ «Fantasy Bra» ដែលមានតម្លៃ​ពីរលានដុល្លារ ដើម្បីដើរបង្ហាញម៉ូដ នៅជុំវិញពិភពលោក ឲ្យក្រុមហ៊ុន «VICTORIA'S SECRET»។ (រូបថតលើទ្វីសធើរ)

តម្លៃដល់ទៅ២លានដុល្លារ តើអាវទ្រសុដន់មួយសម្រាប់នេះ មានអ្វីខ្លះ? ដំបូងគេត្រូវដឹងថា វាជាផលិតផលរបស់ក្រុមហ៊ុន «VICTORIA'S SECRET» ដែលជាយីហោដ៏ធំ និងដ៏ល្បីឈ្មោះ របស់អាមេរិក តាំងពីច្រើនទសវត្សន៍មកហើយ។ បន្ទាប់មកទៀត អាវទ្រនាប់នេះ មានដេរបញ្ចូលគ្នា ដោយប្រើសន្លឹកមាស និងដាំដោយពេជ្រ ត្បូងថ្ម ដ៏មានតម្លៃ។

ដើម្បីបានពាក់អាវទ្រនាប់នេះ នាងៗដែលតារាបង្ហាញម៉ូដ របស់ក្រុមហ៊ុន បានធ្វើការប្រកួតប្រជែងគ្នា យ៉ាងខ្លាំងក្លាបំផុត។ ឆ្នាំនេះ ដើម្បីបិទការដើរបង្ហាញម៉ូដ របស់ក្រុមហ៊ុនជំនាញខាងខោអាវក្នុងរបស់ស្ត្រី ស្រីស្អាតដែលទទួលបានវាសនា ពាក់អាវទ្រនាប់ឈ្មោះ «Fantasy Bra» ដែលបំពាក់ដោយត្បូងថ្ម ដ៏មានតម្លៃ គឺនាងកញ្ញា «Lais Ribeiro»។

កម្មវិធីបង្ហាញម៉ូតលើកក្រោយ ជាមួយនឹងអាវទ្រនាប់ដ៏ថ្លៃនេះ នឹងត្រូវប្រព្រឹត្តិទៅ នៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ ក្នុងក្រុងសៀងហៃ ប្រទេសចិន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់