តារា​ស្ត្រី​រ៉ូស្ស៊ី​ម្នាក់​ស្លៀក​ពាក់​ជា​ទាហាន​ខ្មែរ​ក្រហម ក្នុង​ថ្ងៃ​ហាឡូវីន

នាង ដូណា ត្រាំប្លូវ៉ា (Donna Trumplova) តារាសំដែងជាតិរ៉ូស្ស៊ី​មួយរូប បានស្លៀកពាក់ជាទាហានខ្មែរក្រហម ដើម្បីចូលរួមរីករាយ ក្នុងថ្ងៃហាឡូវីន (Halloween) កាលពីចុងខែតុលានេះ។ នាងថា សម្លៀកបំពាក់នេះ បានធ្វើឲ្យនាងនឹកឃើញ ទៅដល់តួអង្គសំដែង នៅក្នុងភាពយន្ដពីរដែលនាងចូលចិត្ត ទីមួយគឺភាពយន្ដ «Blade Runner» របស់អាមេរិក និងតួអង្គមួយទៀត ជាទាហានខ្មែរក្រហមស្រី ដ៏ស្មោះស្ម័គ្រម្នាក់ របស់ប៉ុលពត។
តារា​ស្ត្រី​រ៉ូស្ស៊ី​ម្នាក់​ស្លៀក​ពាក់​ជា​ទាហាន​ខ្មែរ​ក្រហម ក្នុង​ថ្ងៃ​ហាឡូវីន
នាង ដូណា ត្រាំប្លូវ៉ា ស្ថិតក្នុងសម្លៀកបំពាក់ ជាទាហាន​ខ្មែរក្រហម។ (រូបថតលើហ្វេសប៊ុក)

មានដើមកំណើតពីតំបន់ស៊ីបេរី ប្រទេសរ៉ូស្ស៊ី តារាសំដែង នាង ដូណា ត្រាំប្លូវ៉ា (Donna Trumplova) មិនសូវជាមានឈ្មោះល្បីណាស់ណាទេ នៅលើពិភពសិល្បៈ ក្នុងឆាកអន្តរជាតិ។ នៅតាមបណ្ដាញសង្គម គេឃើញគណនីរបស់នាងភាគច្រើន បានសរសេរហៅខ្លួនឯងថា ជាកូនស្រីទីបី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សព្វថ្ងៃ (លោក ដូណាល់ ត្រាំ មានកូនស្រីតែពីរនាក់ទេ ជាផ្លូវការ)។

តែនៅថ្ងៃហាឡូវីន (Halloween) ឆ្នាំ២០១៧នេះ នាង ដូណា ត្រាំប្លូវ៉ា បានស្លៀកពាក់ជាទាហានខ្មែរក្រហម ដាក់បង់គ្រាប់ នៅជុំវិញចង្កេះ ពាក់មួកពណ៌ខ្មៅ និងក្រមាបង់ក ពណ៌ក្រហម ជាមួយនឹងកាំភ្លើងអាកា នៅនឹងដៃ។ រូបភាពរបស់នាង ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម (ទាំងហ្វេសប៊ុក ទ្វីសធើរ ទាំងអ៊ីនស្ដាហ្គ្រាម) បានអមមកជាមួយ នូវសំណេរមានន័យថា៖

«ក្នុងថ្ងៃហាឡូវីននេះ ខ្ញុំមានសម្លៀកបំពាក់ដ៏ពិសេសមួយ។ ខ្ញុំបាននឹកទៅដល់ភាពយន្ដពីរ ពីក្នុងចំណោមភាពយន្ដ ដែលខ្ញុំចូលចិត្តបំផុត ដែលធ្វើឲ្យខ្ញុំ មានអារម្មណ៍ជាតួសំដែង នៅក្នុងរឿង «Blade Runner» របស់អាមេរិក និងតួសំដែង ជាទាហានខ្មែរក្រហមស្រី ដ៏ស្មោះត្រង់ម្នាក់ របស់ប៉ុលពត។»

ក្នុងវេលានេះ នាង ដូណា ត្រាំប្លូវ៉ា កំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក ដើម្បីគម្រោងចេញសំដែងជាច្រើន។ ខាងក្រោមនេះ ជាវីដេអូមួយ ពីឈុតឆាក នៃការសំដែងរបស់នាង នៅទីនោះ៖ 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់