ឃើញ​សាកសព​កម្រើក ក្រុម​គ្រួសារ​នាំគ្នា​ជឿ​ថា​«ភ្លឹក»

ហេតុការណ៍ដ៏ចម្លែកមួយ បានកើតឡើង នៅខណៈពេលដែលសាកសព ហៀបនឹងត្រូវបានបញ្ចុះទៅហើយ។ នោះគឺសាកសពយុវជនម្នាក់ ដែលបានស្លាប់ នៅក្នុងពេលពិនិត្យព្យបាលរបស់គ្រូពេទ្យ ហាក់ដូចជានៅមានដង្ហើមនៅឡើយ នៅក្នុងក្ដារមឈូស។
ឃើញ​សាកសព​កម្រើក ក្រុម​គ្រួសារ​នាំគ្នា​ជឿ​ថា​«ភ្លឹក»
សាកសពយុវជន ដែលត្រូវបានមើលឃើញ ថាដូចជាមានចលនាដកដង្ហើម នៅឡើយ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ តុលា ២០១៧
  • កែប្រែចុងក្រោយ: November 23, 2017
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន «Watson Franklin Mandujano Doroteo» បានទៅមន្ទីរពេទ្យ នៃទីក្រុង «Tingo Maria» (ប្រទេសប៉េរូ) កាលពីថ្ងៃទី ២១ ខែតុលាកន្លងមក បន្ទាប់ពីយុវជនអាយុ២៤ឆ្នាំរូបនេះ មានអាការៈស្រៀវស្រាញខុសធម្មតា ដែលបណ្ដាលមកពីការវះកាត់ធ្មេញថ្មីៗ។ តែនៅពេលនោះ ក្រុមគ្រូពេទ្យមិនអាចជួយយុវជនបានទេ ហើយជាអកុសល យុវជនបានផុតដង្ហើម នៅលើគ្រែពិនិត្យព្យាបាល ក្នុងមន្ទីរពេទ្យ្។

មរណភាពដ៏ទាន់ហន់ ដែលបណ្ដាលមកពីការវះកាត់ធ្មេញ របស់យុវជន «Mandujano Doroteo» មិនបានធ្វើឲ្យក្រុមគ្រួសាររបស់យុវជន ស្ងប់ចិត្តនោះទេ។ នៅថ្ងៃបញ្ចុះសពយុវជន ខណៈពេលដែលក្រុមគ្រួសារហៀបនឹងយកគម្របមឈូស មកបិទពីលើមឈូស ស្រាប់តែមានហេតុភេទដ៏ចម្លែកមួយ បានកើតឡើង៖ នោះគឺដើមទ្រូងរបស់យុវជន «Mandujano Doroteo» បានផើតឡើង។

ក្រុមគ្រួសារបានផ្អើលឆោឡោ និងបានអញ្ជើញគ្រូពេទ្យមួយរូប នៅក្នុងសង្កាត់ ឲ្យមកពិនិត្យសាកសពឡើងវិញ។ បន្ទាប់ពីបានសង្ស័យថា យុវជនទំនងជានៅមានដង្ហើមដកនៅឡើយ គ្រូពេទ្យរូបនោះក៏បានបញ្ជូនសពយុវជនសារជាថ្មី ទៅកាន់មន្ទីរពេទ្យ ដែលបានអះអាងពីមរណភាពរបស់យុវជន កាលពីពេលយុវជនទើបនឹងផុតដង្ហើមភ្លាម។

ប៉ុន្តែក្ដីសង្ឃឹមរបស់ក្រុមគ្រួសារ បានរលាយសូន្យ ក្រោយពីមន្ទីរពេទ្យនោះ បានបញ្ជាក់ជាថ្មី ថាយុវជន «Mandujano Doroteo» បានស្លាប់ពិតប្រាកដហើយ។

ក្រុមអ្នកជំនាញ បានពន្យល់ថា ការផើតទ្រូងរបស់សាកសពយុវជន ជារឿងធម្មតាមួយ នៃការកន្ត្រាក់សសៃ ដែលមនុស្សទូទៅ តែងកើតមាន ទោះមាន ឬគ្មានជីវិតក្ដី។ ជាពិសេសយុវជន បានស្លាប់ទៅ នៅខណៈពេលដែលយុវជន មានអាការៈរោគនៅនឹងធ្មេញ ដែលមានជាប់ពាក់ព័ន្ធដល់ប្រព័ន្ធប្រសាទ ដែលបណ្ដាលឲ្យរាយកាយរបស់យុវជន នៅតែមានអាការៈកន្ត្រាក់សរសៃ ជាប់រហូតមក។

យ៉ាងណា ក៏ការភ្ញាក់ចេញពីអាការៈ​«ភ្លឹក» តែងកើតមានជាញយដងនៅក្នុងពិភពេលោក ហើយអាការៈ​«ភ្លឹក»​ភាគ​ច្រើន ត្រូវបានក្រុមគ្រូពេទ្យ ដែលជំនាញ​ខាងពិនិត្យ​សាកសព អះអាងដោយភ័ន្ដច្រឡំ ថាជននោះបានស្លាប់ហើយ។ កាលពីខែមករា ឆ្នាំ២០១៦ កន្លងទៅ យុវជនជាតិរ៉ូស្ស៊ីម្នាក់ បានលង់លក់មិនកម្រើកខ្លួន អស់ជាច្រើនម៉ោង មុននឹងត្រូវបានគ្រូពេទ្យក្នុងតំបន់ ដែលយុវជនរស់នៅ អះអាងថាយុវជនបានស្លាប់ហើយ។ ប៉ុន្តែយុវជនបានភ្ញាក់ដឹងខ្លួនមកវិញ និងដើរទៅចូលរួមពិធីជប់លៀង ជាមួយមិត្តភ័ក្រ ដូចគ្មានរឿងអ្វីកើតឡើង និងបន្តរស់នៅរហូតមកដល់សព្វថ្ងៃ។

ករណីមួយទៀត ប្រហាក់ប្រហែលគ្នា បានកើតឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីដើមឆ្នាំ២០១៥។ ស្ត្រីវ័យជាង៩០ឆ្នាំមួយរូប ត្រូវបានរកឃើញ លែងដកដង្ហើម ដោយក្រុមគ្រូពេទ្យ ប្រចាំនៅក្នុងមណ្ឌល សម្រាប់ជនចូលនិវត្តន៍ មុននឹងស្ត្រីរូបនោះ ត្រូវបានបញ្ជូនទៅកាន់ទីកន្លែងបញ្ចុះសព។ តែទៅដល់ទីនោះ ស្រាប់តែដូនចាស់បានបន្លឺសម្លេង ចេញពីក្នុងមឈូស និងព្យាយាមបើកកម្រមមឈូសឡើងមកវិញ ដោយអះអាង​ពីអាការៈ​«ភ្លឹក»​របស់​ដូនចាស់ នៅក្នុងមួយរយៈពេលខ្លីនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...