កម្មវិធី​ប្រគល់​ពាន​រង្វាន់ «Martin Ennals» នៅ​ហ្សឺណែវ (ផ្សាយផ្ទាល់)

សកម្មជនដើម្បីសិទ្ធិមនុស្ស ទាំង៧រូប មានជា៣ក្រុម និងមកពី៣ប្រទេស នឹងដឹងក្នុងពេលបន្តិចទៀត ថាក្រុមណាមួយ នឹងត្រូវជាប់ជាជ័យលាភី ម្ចាស់ពានរង្វាន់ «Martin Ennals» នៅកម្មវិធីប្រគល់ពានរង្វាន់នេះ ដែលរៀបចំធ្វើឡើង ដោយសាលាក្រុង ហ្សឺណែវ ប្រទេសស្វីស។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញជូនប្រិយមិត្ត ពីកម្មវិធីដ៏ពិសេសនេះ តាមរយៈការផ្សាយផ្ទាល់ របស់ទំព័រហ្វេសប៊ុក របស់សាលាក្រុង ហ្សឺណែវ។
កម្មវិធី​ប្រគល់​ពាន​រង្វាន់ «Martin Ennals» នៅ​ហ្សឺណែវ (ផ្សាយផ្ទាល់)
រូបភាពផ្សាយ បង្ហាញពីកម្មវិធីប្រគល់ពានរង្វាន់ «Martin Ennals» ក្នុងយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នាក្រុង ហ្សឺណែវ ប្រទេសស្វីស។ (រូបគណៈកម្មការពានរង្វាន់)

សកម្មជនការពារសិទ្ធិមនុស្ស ចំនួន៧នាក់ (ឬបីក្រុម) ត្រូវបានជ្រើសរើស តាំងពីខែមីនាកន្លងមក ឲ្យជាប់ជាបេក្ខជនចុងក្រោយបង្អស់ ដើម្បីឈ្នះពានរង្វាន់ «Martin Ennals» ក្នុងយប់នេះ នាទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ សកម្មជនទាំងនោះ រួមមាន៖

- សកម្មជន​សិទ្ធិមនុស្សខ្មែរ ៥រូប លោក នី ចរិយា (អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត) - អ្នកស្រី លឹម មុន្នី - លោក យី សុខសាន្ត - លោក នី សុខា និង​លោក ណៃ វ៉ង់ដា (អ្នកទាំងបួនរូប ជាមន្ត្រីរបស់សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក) មកពីប្រទេសកម្ពុជា
- អ្នកស្រី «Karla Avelar» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសសាលវ៉ាឌ័រ
- លោក «Mohamed Zaree» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសអេហ្សីព។

» អ្វីទៅ ជាពានរង្វាន់ «Martin Ennals»?

ពានរង្វាន់ «Martin Ennals» ជាកិច្ចសហប្រតិបត្តិការួមគ្នា តែមួយ រវាងអង្គការអន្តរជាតិ​ធំៗ ​ចំនួន​១០ នៅក្នុងពិភពលោក ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ពានរង្វាន់នេះ ដែលធ្វើឡើងជារៀង​រាល់​ឆ្នាំ តាំងពីឆ្នាំ១៩៩៣មកនោះ មាន​ទិស​ដៅ ដើម្បី​អះអាង​ជា​ថ្មី ពីកិច្ចការ​ប្រកប​ដោយ​ហនិភ័យ របស់ក្រុម​អ្នកធ្វើកិច្ចការ ដើម្បីវិស័យ​សិទ្ធិ​មនុស្ស ​នៅ​លើ​ពិភពលោក និង​ដើម្បី​ការពារ​ពួកគេ។ កាលពីឆ្នាំ២០១២ ព្រះសង្ឃ លួន សូវាត ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​ដែរ។

» ខាងក្រោមនេះ ជាស្ពតរបស់កម្មវិធីប្រគល់ពានរង្វាន់ សម្រាប់ឆ្នាំ២០១៧៖

» ខាងក្រោមនេះ ជាការផ្សាយផ្ទាល់ ដោយទំព័រហ្វេសប៊ុក របស់សាលាក្រុង ហ្សឺណែវ ក្នុងយប់នេះ៖

 

សូមបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ ត្រូវបានរៀបចំឡើង ដោយសាលាក្រុង ហ្សឺណែវ។ រីឯអង្គការ​អន្តរជាតិ ទាំង១០នោះ ដែល​បាន​ចូលរួមបង្កើតពានរង្វាន់ និងវិន្និច្ឆ័យ​ជ្រើសរើស អ្នក​ឈ្នះ​ជ័យលាភី រួម​មាន៖

- Amnesty International
- Human Rights Watch
- Human Rights First
- FIDH – Fédération internationale des droits de l’homme
- Organisation mondiale contre la torture
- Front Line Defenders
- Commission internationale de juristes
- EWDE Germany
- Service international pour les droits de l’homme
- HURIDOCS​


Loading...

អត្ថបទទាក់ទង


មតិ-យោបល់