បាល់ទាត់៖ លោកអេនសេឡូទី សរសើរ​ដល់​កីឡាករ​ក្រុម​ប៉ារីស

ការនាំមុខ ២-១ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុម បានធ្វើឲ្យក្រុមប៉ារីសជួបនឹងគ្រោះថ្នាក់ បន្ទាប់ពីកីឡាករ ចូណាស់ (Jonas) បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ ឲ្យក្រុមវ៉ាឡិនស្ស៊ែ ក្នុងការប្រកួតវគ្គទី២ នៃជើងទី២។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ អ៊ីស៊ីខ្វែល ឡាវែស៊ី (Ezequiel Lavezzi) បានលុបចោលការព្រួយបារម្មណ៏ទាំងនោះ ដោយគាត់បានស៊ុតតាមយកស្មើ ១-១ ហើយអាចជួយឲ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ អាចបន្តដំណើរទៅវគ្គបន្ត ដោយសរុបលទ្ធផល ទាំង២ជើង ក្រុមប៉ារីសឈ្នះ ៣-២។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមប៉ារីសហ្សិនជឺម៉ែន (Paris Saint-Germain) លោក កាឡូ អេនសេឡូទី (Carlo Ancelotti) បានសរសើរដល់​កីឡាកររបស់គាត់ទាំងអស់ បន្ទាប់ពីបានយកឈ្នះក្រុមវ៉ាឡិនស្ស៊ែ (Valencia)។ ហើយក្រុមមួយនេះបានបន្តដំណើរ​ទៅ​កាន់វគ្គ ១ភាគ៨ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ ឆែមពានលីក (Champions League) ជាលើកដំបូងក្នុងរយះពេល ១៨ឆ្នាំ។


កីឡាករដាវិដ ប៊េកខេម ក្នុងក្រុមបាល់ទាត់នៃទីក្រុងប៉ារីសប្រទេសបារាំង។

ការនាំមុខ ២-១ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុម បានធ្វើឲ្យក្រុមប៉ារីសជួបនឹងគ្រោះថ្នាក់ បន្ទាប់ពីកីឡាករ ចូណាស់ (Jonas) បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ ឲ្យក្រុមវ៉ាឡិនស្ស៊ែ ក្នុងការប្រកួតវគ្គទី២ នៃជើងទី២។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ អ៊ីស៊ីខ្វែល ឡាវែស៊ី (Ezequiel Lavezzi) បានលុបចោលការព្រួយបារម្មណ៏ទាំងនោះ ដោយគាត់បានស៊ុតតាមយកស្មើ ១-១ ហើយអាចជួយឲ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ អាចបន្តដំណើរ​ទៅវគ្គបន្ត ដោយសរុបលទ្ធផល ទាំង២ជើង ក្រុមប៉ារីសឈ្នះ ៣-២។

ក្រុមប៉ារីស នឹងត្រូវទៅចូលរួម វគ្គបន្តជាមួយក្រុម រៀលម៉ាឌ្រីដ (Real Madrid)របស់អេស្ប៉ាញ, បូរ៉ូសៀ ដតម័ន (Borussia Dortmund)របស់អាឡឺម៉ង់, និងក្រុម ជូវិនទូស (Juventus) របស់អ៊ីតាលី។ បន្ទាប់មកត្រូវរង់ចាំមើល ការប្រកួតរបស់ក្រុម បាយឺន ម៉ូនិជ (Bayern Munich), អេស៊ី មីឡាន (AC Milan), បាសេឡូណា (Barcelona) ដែលត្រូវប្រកួតនៅសប្តាហ៏ក្រោយ ដែលអាចនឹងទៅ វគ្គបន្តដែរ។

លោក អេនសេឡូទី ធ្លាប់បានឈ្នះពានរង្វាន់កំពូលរបស់អ៊ឺរ៉ុបនេះ ចំនួន២លើក គឺកាលពីគាត់នៅជាកីឡាករ ១លើក និង​ជា​គ្រូបង្វឹករបស់ក្រុមអេស៊ី មីឡាន ១លើក។ ដូច្នេះគាត់ដឹងពីផ្លូវដែលត្រូវដើរ ប៉ុន្តែគាត់បាននិយាយថា ទម្រង់ថ្មីដែលមាន​កីឡាករថ្មីៗ មកចូលរួមក្រុមជាច្រើននោះ បានធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយថា «គ្មានអ្នកណាដឹងថា យើងអាចបន្តដំណើរបានឆ្ងាយប៉ុនណាទេ។ ត្រង់​ចំណុចនេះ យើងធ្វើបានយ៉ាងល្អ ប៉ុន្តែនេះគឺជា ឆ្នាំដំបូងរបស់យើង ក្នុងការប្រកួតប្រជែង សំរាប់កីឡាករទាំងអស់។ ពួកគេ​ធ្វើបានអស្ចារ្យខ្លាំងណាស់ ហើយយើងនឹងរង់ចាំមើលការចាប់ឆ្នោត ថានឹងត្រូវជួបជាមួយក្រុមណាជាបន្តទៀត»។

ក្រុមដែលកំពុងតែឈរលើកំពូលតារាងលីក១ មួយនេះ បានបន្តដំណើរទៅវគ្គ ១ភាគ៨ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ ហ្វ្រិនខាប់ (French Cup)។ ក្រុមនេះមិនត្រឹមតែសម្លឹងមើល ពានអ៊ឺរ៉ុបតែមួយនោះទេ ពួកគេថែមទាំងមានបំណងចង់បានពានរង្វាន់៣ ក្របខ័ណ្ឌ ក្នុងរដូវកាលនេះ។

លោក អេនសេឡូទី បាននិយាយបន្តទៀតថា គាត់ពិតជារីករាយខ្លាំងណាស់ ចំពោះការជាក់ស្តែងទាំងនោះ ទោះបីជាការ​លេងរបស់ក្រុមគាត់ មានការរិះគន់បន្តិចបន្តួចក៏ដោយ។

គាត់បាននិយាយថា «យើងមិនអាចដាក់ កម្លាំងយើងទាំងអស់ ទៅក្នុងពានរង្វាន់អ៊ឺរ៉ុបទេ ព្រោះយើងនៅមានភារកិច្ច​ផ្សេង​ទៀត។ ក្រុម ប៉តូ (Porto), ជូវីនទូស, បាយឺន ម៉ូនិជ គឺជាក្រុមខ្លាំងនៅអ៊ឺរ៉ុប ហើយពួកគេក៏មានបំណងយកពាន ៣ ក្នុងរដូវ​កាលនេះដូចគ្នា។ ខ្ញុំពិតជារីករាយខ្លាំងណាស់ ជាមួយនឹងក្រុម ហើយខ្ញុំចង់និយាយអរគុណ​ ដល់កីឡាករក្នុងក្រុម​ទាំង​អស់។»

គួរបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធឆ្នើម ស្លាតាន អ៊ីប្រាហ៊ីម៉ូវ៉ិក (Zlatan Ibrahimovic) មិនបានចូលលេងក្នុងការប្រកួតនោះទេ ដោយសារជាប់ពិន័យ។ ហើយកីឡាករ ដេវ៉ីដ បែកខេម (David Beckham) ក៏មិនបានចូលលេងដែរ គឺបានត្រឹមតែ មាន​ឈ្មោះជាកីឡាករ បម្រុងតែប៉ុណ្ណោះ។ រីឯកីឡាករ ឃេវិន កាមេរ៉ូ (Kevin Gameiro) គឺជាតួរសំខាន់របស់​ក្រុមប៉ារីស​ក្នុងការ​ប្រកួតនោះ ដោយសារគាត់ចូលជំនួសកីឡាករ ថៃកូ ម៉ូតា (Thiago Motta) ហើយអាចជួយឲ្យកីឡាករ ស៊ីខ្វែល ឡាវែស៊ី រក​គ្រាប់បាល់តាមបានស្មើ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...