សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ប្រកាស​ធ្វើ​មហាបាតុកម្ម

សហគមន៍ខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកាសធ្វើបាតុកម្ម នៅថ្ងៃអាទិត្យទី១ ខែតុលាខាងមុខ ដើម្បីទាមទារឲ្យដោះលែង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំប្រទល់ ខ្មែរ-យួន។ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ ដោយអ្នករៀបចំបាតុកម្ម បានអះអាងថា បាតុកម្មរបស់ខ្លួន ត្រូវបានអនុញ្ញាតច្បាប់ ដោយអាជ្ញាធរកូរ៉េខាងត្បូងរួចហើយ។
សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ប្រកាស​ធ្វើ​មហាបាតុកម្ម
ប្រកាសស្ដីពី«មហាបាតុកម្ម» នៅក្នុងប្រទេសកូរ៉េខាងត្បូង។

បាតុកម្មរបស់សហគមន៍ខ្មែរ នៅក្រៅស្រុក បានកើតឡើងជាបន្តបន្ទាប់ នៅចំពោះការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា។ ហើយពេលនេះ ជាបាតុកម្ម ដែលសហគមន៍ខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងធ្វើ ក្នុងថ្ងៃអាទិត្យ ទី១ ខែតុលាខាងមុខ នៅកណ្ដាលរដ្ឋធានី សេអ៊ូល។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយក្នុងថ្ងៃនេះ ដោយក្រុមអ្នករៀបចំបាតុកម្ម បានអះអាងពីភាពស្របច្បាប់ នៃការរៀបចំបាតុកម្មរបស់ខ្លួន និងបានអំពាវនាវឲ្យ«បងប្អូនជនរួមជាតិខ្មែរ» ក្រោកឈរឡើង«ចូលរួមធ្វើបាតុកម្ម ដើម្បីជាផលប្រយោជន៍ នៃការការពារនៃរបបប្រជាធិបតេយ្យ នៅកម្ពុជា»។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរនៅចុងបញ្ចប់ ពន្យល់ន័យពាក្យថា«ខ្លាច» ដែលស្មើនឹង «ដើម្បីបំផ្លាញជាតិ» និង«ដើម្បីបន្តឈរមើលរាស្រ្ត រស់រងទុក្ខ»។ អត្ថបទបានបន្ថែមទៀត​ថា៖ «ក្លាហានឡើង ដើម្បីការពាររបបប្រជាធិបតេយ្យ!»៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាននោះទាំងស្រុង៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់