គ្រាប់​បាល់ ដែល​ធ្វើ​ឲ្យ​បណ្ដា​ជន​អង់គ្លេស​ផ្ទុះ​សំណើច​​មិន​ឈប់

ជាពិសេស បណ្ដាជននៅក្នុងប្រទេសស្កុតឡេន (ភាគខាងជើងអង់គ្លេស) សុទ្ធតែបានផ្ទុះសំណើច បន្ទាប់ពីការថ្លោះធ្លោយ ដ៏«សង្ហា»មួយ របស់កីឡាករចាំទី «Scott Fox» របស់ក្រុម «Ross County» ដែលបណ្ដោយឲ្យខ្សែប្រយុទ្ធ របស់ក្រុម «Glasgow Rangers» ដែលមកប្រកួតក្នុងផ្ទះខ្លួន ដណ្ដើមបាល់បានពីជើង ហើយទាត់បញ្ចូលទីយ៉ាងព្រងើយ។
គ្រាប់​បាល់ ដែល​ធ្វើ​ឲ្យ​បណ្ដា​ជន​អង់គ្លេស​ផ្ទុះ​សំណើច​​មិន​ឈប់
មួយក្បាច់ដ៏មានទេពកោសល្យ របស់កីឡាករ «Scott Fox» អ្នកចាំទីរបស់ក្រុម «»។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 29, 2017
  • ប្រធានបទ: សំណើចបាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ដងម្កាល អ្នកតាមដាន​បាល់ទាត់ មានឱកាសអាចផ្ទុះសំណើច រហូតដល់ថ្នាក់ហៀទឹកភ្នែក។ ហើយនេះ អាចជាឱកាសមួយទៀត នៃការការប្រកួតមួយ រវាងក្រុម «Ross County» និងក្រុម «Glasgow Rangers» កាលពីថ្ងៃអាទិត្យកន្លងមកនេះ នៅក្នុងប្រទេសស្កុតឡេន (ភាគខាងជើងអង់គ្លេស)។

នៅនាទីទី៤១ ខណៈពេលដែលខ្សែការពារ របស់ក្រុម «Ross County» បានទាត់បាល់ថយក្រោយ ត្រឡប់​មកឲ្យ​អ្នកចាំទីរបស់ខ្លួន កីឡាករ «Scott Fox» បានប្រើទេពកោសល្យរបស់ខ្លួន ដើម្បីទប់បាល់ និងបានបណ្ដាលឲ្យខ្សែប្រយុទ្ធ របស់ក្រុម «Glasgow Rangers» ដួលច្រងាប់ច្រងិល។ តែបន្ទាប់មក... ភាពសង្ហារបស់កីឡាករ «Scott Fox» បែជាប្រែហេតុការណ៍ ដ៏គួរឲ្យ«រំភើប»នោះ ក្លាយទៅជាហេតុការណ៍ ដ័គួរឲ្យ«រន្ធត់»ទៅវិញ សម្រាប់ក្រុម «Ross County»។

ព្រោះខ្សែប្រយុទ្ធគឺកីឡាករ «Afredo Morelos» ជាតិកូឡំប៊ី ដែលបានមកទាត់ឲ្យក្រុម «Glasgow Rangers» បានស្ទុះងើបឡើងយ៉ាងរហ័សរហួន មកដណ្ដើមបាល់ ពីមុខកីឡាករ «Scott Fox» មុននឹងបង្ហើយមួយជើង ដាក់បញ្ចូលទីធ្វើបែបវាហី! មើលរូបភាពហើយ ពិតជាគួរឲ្យក្ដៅចិត្ត ជំនួសកីឡាករចាំទី របស់ក្រុម «Ross County» នោះណាស់... ។ តែទេពកោសល្យ ចាំបាច់ត្រូវផ្សារភ្ជាប់ ជាមួយនឹងភាពរហ័សរហួន! ជាពិសេស នៅក្នុងបាល់ទាត់៕

» ការសើចចំអក របស់អ្នកទស្សនាការប្រកួតម្នាក់៖

» រូបភាពពេញ នៃហេតុការណ៍៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...