ណីម៉ា និង​ក្រុម​ប៉ារីស បង្ហាញ​មហិទ្ធិរិទ្ធិ​ពេល​ប្រកួត​ដំបូង ក្នុង​ផ្ទះ​ខ្លួន

កាលពីថ្ងៃអាទិត្យពីរសប្ដាហ៍មុន កីឡាករ ណីម៉ា (Neymar) និងក្រុមប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បានចេញទៅ​បំបាក់ក្រុម ហ្គាំហ្គង់ (Guingamp) នៅលើទឹកដីគេ ដោយពិន្ទុ ៣-០ រួច​ហើយ។ តែនៅ​ថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងមកនេះ កីឡាកររបស់ពិភពលោកដដែល បានជួយឲ្យក្រុមប៉ារីស​បន្តយក​ជ័យជំនះ បាក់ទឹកបាក់ដី នៅលើទឹកដីរបស់ខ្លួនម្ដងទៀត​ ទល់នឹងក្រុម ទូលូស្ស៍ (Toulouse) ដោយពិន្ទុ​ ៦-២។
ណីម៉ា និង​ក្រុម​ប៉ារីស បង្ហាញ​មហិទ្ធិរិទ្ធិ​ពេល​ប្រកួត​ដំបូង ក្នុង​ផ្ទះ​ខ្លួន
កីឡាករ ណីម៉ា (ខាងស្ដាំ) និងកីឡាករ វ៉ែរ៉ាទី លោតរាំបន្ទាប់ពីរកបាន គ្រាប់បាល់ដំបូងបានហើយ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២១ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 22, 2017
  • ប្រធានបទ: បាល់ទាត់បារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើនិយាយរំលឹកឡើងវិញខ្លះៗ​ ក្រុមគូប្រជែងទាំងពីរ ដែលបានប្រកួតទល់នឹងក្រុមប៉ារីស ហ្សាំងហ្សែរម៉ាង (Paris Saint-Germain) សុទ្ធតែធ្លាប់មានប្រវត្តិឈ្នះក្រុមប៉ារីស ក្នុងរដូវកាលកន្លងមក។ ដូច្នេះ ក្រុមទាំងពីរនេះ (ក្រុម ហ្គាំហ្គង់ និងក្រុម ទូលូស្ស៍) មិនរាប់ថាជាក្រុមដែលអន់ណាស់ណាទេ បើទោះជាគេដឹងថា ប៉ារីសមានប្រាក់ច្រើន ក្នុងការចំណាយ ទិញយកកីឡាករចំណានៗ មកទាត់ឲ្យខ្លួនដោយ។ 

តែអ្វីដែលសំខាន់បំផុត សម្រាប់ការប្រកួតទាំងពីរលើក ចុងក្រោយនេះ គឺឈុតឆាក ថ្វីជើង ទេពកោសល្យ របស់កីឡាករ ណីម៉ា (Neymar) ដែលក្រុម​ប៉ារីស ទើបនឹងបោះប្រាក់ ២២២លានអ៊ឺរ៉ូ ទិញយកពីក្រុម ប៉ាសឺឡូន (FC Barcelone) កាលពីដើមខែសីហានេះ។ ការប្រកួតកាលពីថ្ងៃអាទិត្យទី១៣ កន្លងទៅ ទល់នឹងក្រុម ហ្គាំហ្គង់ (GuinGamp) កីឡាករជាតិប្រេស៊ីលរូបនេះ រកបានគ្រាប់បាល់ និងជួយរកគ្រាប់បាល់ ឲ្យក្រុមប៉ារីសដែរ តែមិនរាប់ថាជា«ការបញ្ចេញ​​មហិទ្ធិរិទ្ធិ»​ទេ ព្រោះពេលនោះ ណីម៉ា ទើបនឹងចូលទាត់ក្នុងការប្រកួត ជាមួយក្រុមថ្មី នៅលើទឹកដីថ្មី ក្នុងការប្រកួតដណ្ដើមជើងឯកថ្មី ជាលើកដំបូង​ប៉ុណ្ណោះ។

ប៉ុន្តែនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍​កន្លងមកនេះ កីឡាករ ណីម៉ា រួមនឹងក្រុមប៉ារីស បានបើកឆាកប្រយុទ្ធ នៅលើទឹកដីរបស់ខ្លួន ស្វាគមន៍ក្រុម ទូលូស្ស៍ (Toulouse) យ៉ាងចាស់ដៃ ក្នុងពិន្ទុ ៦-២។ កីឡាករ ណីម៉ា បានរកបានគ្រាប់បាល់ ២គ្រាប់ និងជួយបញ្ជូនបាល់ ឲ្យកីឡាករផ្សេងទៀត ទាត់បញ្ចូលទី បាន២គ្រាប់។ បាល់មូយគ្រាប់ទៀត ដែលជាការទាត់បាល់ពិន័យ ទាត់បញ្ចូលទី ដោយកីឡាករអន្តរជាតិ កាវ៉ានី (Edinson Cavani) ក៏ទទួលបាន ដោយសារកំហុស របស់កីឡាករក្រុម ទូលូស្ស៍ ដែលបានប្រព្រឹត្តិទៅលើ កីឡាករ ណីម៉ា ដែរ។ ខណៈមួយគ្រាប់ផ្សេង របស់ក្រុមប៉ារីស ជាការទាត់ពីចំងាយ របស់កីឡាករ ប៉ាស្ដូរ៉េ (Javier Pastore) មកពីប្រទេសអាហ្សង់ទីន។

ដូចបានជម្រាបជូនខាងលើរួចហើយ ថាក្រុម ទូលូស្ស៍ មិនជាអន់អីណាស់ណាទេ។ ដូចនៅក្នុងការប្រកួតនេះ ក្រុមនេះរកបានគ្រាប់បាល់ពីរគ្រាប់ នៅ​ខណៈ​ពេលដែលក្រុមប៉ារីស ឈ្នះគ្រាប់បាល់ បានតែ៣គ្រាប់ប៉ុណ្ណោះ។ ក្នុងរយៈពេលនោះ ក្រុម ទូលូស្ស៍ បានខិតខំដោយក្ដីសង្ឃឹម រកគ្រាប់បាល់មួយគ្រាប់ទៀត ដើម្បីយកស្មើក្រុមប៉ារិស បន្ទាប់ពីកីឡាករម្នាក់របស់ក្រុមនេះ បានបង្កើតកំហុស ឲ្យកីឡាករ វ៉ែរ៉ាទី (Marco Verratti) របស់ក្រុមប៉ារីស រហូតអាជ្ញាកណ្ដាលដកកាតលឿងទីពីរ បណ្ដេញកីឡាករ វ៉ែរ៉ាទី ចេញពីការប្រកួត។

» ខាងក្រោមនេះ ជាថ្វីជើង និងទេពកោសល្សរបស់កីឡាករ ណីម៉ា និងក្រុមប៉ារីស ក្នុងការយកជ័យជំនះលើក្រុម ទូលូស្ស៍៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...