៧០០លានអ៊ឺរ៉ូ បើចង់បានកីឡាករ អ៊ីស្កូ ពីក្រុមរៀលម៉ាឌ្រីត

កីឡាករ អ៊ីស្កូ (Isco) ទើបនឹងចុះហត្ថលេខា បន្តកិច្ចសន្យារបស់ខ្លួន ជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid - ប្រទេសអេស្ប៉ាញ) សម្រាប់រយៈពេល៤ឆ្នាំ បន្ថែមទៀត។ នៅក្នុងកិច្ចសន្យានោះ ភាគីក្រុមបាល់ទាត់ បានកំណត់ប្រាក់សំណងរំលោះកិច្ចសន្យា រហូតដល់៧០០លានអ៊ឺរ៉ូ ប្រសិនជាភាគីកីឡាករ ចង់លប់កិច្ចសន្យានេះវិញ។
៧០០លានអ៊ឺរ៉ូ បើចង់បានកីឡាករ អ៊ីស្កូ ពីក្រុមរៀលម៉ាឌ្រីត
កីឡាករអន្តរជាតិ ណីម៉ា របស់ប្រទេសអេស្ប៉ាញ ដែលកំពុងទាត់ឲ្យក្រុមរៀលម៉ាឌ្រីត។ (រូបថត AFP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 11, 2017
  • ប្រធានបទ: ផ្ទេរកីឡាករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេរៀននៃប្រាក់​សំណង​រំលោះ​កិច្ចសន្យា ចំនួន២២២លានអ៊ឺរ៉ូ នៅក្នុងការផ្ទេរកីឡាករ ណីម៉ា (Neymar) ចេញពីក្រុមបាសឺឡូន (FC Barcelone - ប្រទេសអេស្ប៉ាញ) ទៅកាន់ក្រុមប៉ារីសសាំងហ្សែរម៉ាំង (Paris Saint germain - ប្រទេសបារាំង) បានធ្វើឲ្យក្រុមបាល់ទាត់ធំៗ នៅក្នុងទ្វីបអ៊ឺរ៉ូប សំដែងការប្រុងប្រយ័ត្នខ្លាំងជាងមុន រហូតដល់កំណត់ប្រាក់សំណង រំលោះកិច្ចសន្យានេះ ទៅដល់កម្រិតមួយ ដែលហួសពីការស្មាន។ 

ក្រុមរៀលម៉ាឌ្រីត (Real Madrid - ប្រទេសអេស្ប៉ាញ) ក៏ជាក្រុមបាល់ទាត់មួយ ក្នុងចំណោមក្រុមទាំងនោះដែរ ដែលបានកំណត់សំណងរំលោះកិច្ចសន្យា ដែលក្រុមទើបចុះហត្ថលេខាបន្ត ជាមួយកីឡាករ អ៊ឺស្កូ (Isco) រហូតដល់ទៅ ៧០០លានអ៊ឺរ៉ូ។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអេស្ប៉ាញ «AS» នៅមុននេះបន្តិច។

ដោយស្រង់ប្រភព ដ៏គួរឲ្យទុកចិត្តបានបំផុត ចេញ​ពីក្រុមរៀលម៉ាឌ្រីតផ្ទាល់ សារព័ត៌មានបានបញ្ជាក់ថា កិច្ចសន្យាបន្តជាថ្មីនេះ មានរយៈពេល៤ឆ្នាំទៅមុខ ហើយការកំណត់ប្រាក់សំណង រំលោះកិច្ចសន្យាដ៏ខ្ពស់បែបនេះ និងជួយការពារក្រុម រៀល ពីការសងជំនួស ដោយក្រុមបាល់ទាត់ផ្សេងទៀត ដូចក្នុងករណីក្រុមប៉ារីស ដែលបាន​បង់ប្រាក់​សំណង ២២២លានអ៊ឺរ៉ូ ជំនួសកីឡាករ ណីម៉ា កាលពីដើមខែសីហាកន្លងមក ទៅឲ្យក្រុមបាសឺឡូន។

ការបន្តកិច្ចសន្យា របស់កីឡាករ អ៊ីស្កូ ត្រូវបានរាយការណ៍ ទៅកាន់សហព័ន្ធភូមិន្ទបាល់ទាត់អេស្ប៉ាញ និងសម្ព័ន្ធបាល់ទាត់អាជីព «Liga» រួចហើយ នៅសល់តែការប្រកាស ជាសាធារណៈ ពីសំណាក់ក្រុមរៀលម៉ាឌ្រីត ដែលនឹងត្រូវធ្វើ ក្នុងប៉ុន្មានថ្ងៃដ៏ខ្លីខាងមុខ។ ការប្រកាសនេះ នឹងរំងាប់ចោល នូវពាក្យចចាមអារាមទាំងឡាយ ស្ដីការផ្ទេរខ្សែប្រយុទ្ធរូបនេះ ក៏ដូចជាមហិច្ឆតាចង់បាន ពីសំណាក់ក្រុមបាល់ទាត់ជាច្រើន ដែលតែងអន្ទងយកកីឡាករ អ៊ីស្កូ ទៅទាត់ឲ្យខ្លួន។ បើតាមសារព័ត៌មានដដែល បានអះអាងថា ក្រុមបាល់ទាត់ទាំងនោះ មានជាអាទិ៍ ក្រុមបាសឺឡូន - ក្រុមមេនឆេស្ទើរ ស៊ីធី (Manchester City - ប្រទេសអង់គ្លេស) និងក្រុមបាយឺន ម៉ូនិឆ (Bayern Munich - ប្រទេសអាល្លឺម៉ង់)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...