បែក​ធ្លាយ​រូប​ថត ហ៊ុន ម៉ាណា ឱប​បង​ថ្លៃ នេត សាវឿន

នៅក្នុងការបង្ហោះមួយ របស់ទំព័រហ្វេសប៊ុក ឈ្មោះ «ធ្លាយហើយ» គេឃើញអ្នកស្រី ហ៊ុន ម៉ាណា បានឱបលោក នេត សាវឿន បងថ្លៃជីដូនមួយ និងជាអគ្គស្នងការនគរបាលជាតិ យ៉ាងជិតដិត។ អាចចាត់ទុកថា ជារូបភាពដ៏កម្រ ដែលគេមិនដែលឃើញអ្នកទាំងពីរ មានភាពស្និតស្នាលនឹងគ្នា ហើយត្រូវបានដាក់បង្ហាញ ជា​សាធារណៈ​បែបនេះ​។
បែក​ធ្លាយ​រូប​ថត ហ៊ុន ម៉ាណា ឱប​បង​ថ្លៃ នេត សាវឿន
ទិដ្ឋភាពអោបស្និតស្នាល រវាងអ្នកស្រី ហ៊ុន ម៉ាណា និងលោក នេត សាវឿន ដែលត្រូវជាកូនស្រីបង្កើត និងក្មួយថ្លៃលោក ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក)

បន្ទាប់ពីបានទម្លាយ នូវរូបភាព និងឯកសារជាច្រើន ទាក់ទងនឹងក្រុមគ្រួសារត្រកូលហ៊ុន ក្នុងពេលកន្លងមកនោះ ទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «ធ្លាយហើយ» បានបង្ហោះនៅថ្ងៃនេះ នូវរូបថតមួយចំនួនទៀត បង្ហាញពីភាពស្និតស្នាល ដ៏ផ្អែមល្ហែម រវាងកូនស្រី អាយុ៣៧ឆ្នាំ និងក្មួយថ្លៃ អាយុ៦១ឆ្នាំ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។

នោះគឺជារូបថត ទាំង៥សន្លឹក របស់អ្នកស្រី ហ៊ុន ម៉ាណា និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលត្រូវជាបងថ្លៃជីដូនមួយ របស់អ្នកស្រី នៅក្នុងបន្ទប់មួយ។ ទំព័រ«ធ្លាយហើយ»នោះ បានសរសេរ អមជាមួយរូបថតទាំងនេះថា៖ «ទំព័រទី៣៩: បងថ្លៃប្អូនថ្លៃចម្លែក។ នេត សាវឿន និង ហ៊ុន ម៉ាណា។»។

លោកឧត្ដមសេនីយ៍ នេត សាវឿន ជាស្វាមីរបស់អ្នកស្រី ហ៊ុន គឹមឡេង ដែលត្រូវជាកូនស្រី របស់លោក ហ៊ុន ណេង បងប្រុសបង្កើត​របស់លោក ហ៊ុន សែន។

គេមិនដឹងពីសភាពពិតប្រាកដ នៃរូបថតទាំងនេះ ថាត្រូវបានថត​នៅពេលណា ហើយត្រូវបានទំព័រខាងលើនេះ ទទួលបាន​តាម​របៀប​ណាឡើយ។ ប៉ុន្តែទំព័រ«ធ្លាយហើយ»នេះ ធ្លាប់​បាន​ទម្លាយ​​ក្នុងពេលកន្លងមក នូវរូបថតជាច្រើន នៃក្រុមគ្រួសារត្រកូលហ៊ុន ជាពិសេសរូបថត របស់ស្វាមីភរិយា «សុខ ពុទ្ធិវុធ និង ហ៊ុន ម៉ាលី» រូបថតពីសកម្ម​​របស់លោក ហ៊ុន តូ ក្មួយប្រុសបង្កើត​របស់​លោក ហ៊ុន សែន និងពីលោក ហ៊ុន សែន ផ្ទាល់នោះផង។ ឯកសារដ៏អាថ៌កំបាំងខ្លះទៀត ក៏ត្រូវបានទំព័រ​ហ្វេសប៊ុក​មួយ​នេះ ទម្លាយបង្ហាញ​មក​ជាសាធារណៈ​ដែរ ដូចយ៉ាងឯកសារ ទាក់ទង​នឹង​ក្រុម «Cyber War Room» និង​ទូរសារ​អេឡិចត្រូនិក ទាក់ទងនឹងបុរសជាតិ​ប៉ាគីស្ថាន​ម្នាក់ ឈ្មោះ «Joseph Matthews» ដែលសន្យាផ្ដល់យុទ្ធសាស្ត្រ ដើម្បីឈ្នះឆ្នោតជាដើម។ 

យ៉ាងណាក៏ដោយ រូបថតបងប្អូនថ្លៃ «នេត សាវឿន-ហ៊ុន ម៉ាណា» ខាងលើ ត្រូវបាន​អ្នក​ប្រើប្រាស់​​បណ្ដាញ​​សង្គមមួយចំនួន គិតថា ជាភាពផ្អែមល្ហែម ដែលបានកើតឡើងជាធម្មតា នៅក្នុងរង្វង់គ្រួសារមួយ ខណៈអ្នកប្រើប្រាស់​បណ្ដាញ​សង្គមខ្លះទៀត ព្រមានអ្នកទម្លាយ និងអ្នកចែករំលែក​រូបថត​ទាំងនេះ ថាកំពុង​«ជួញ​ជាប់​គុក»​ហើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់