តូរ៉ូ​មួយ​ក្បាល​ធ្វើ​អត្តឃាត ព្រោះ​ភ័យ​នឹង​ភ្លើង​ឆេះ​ស្នែង

ភ័យខ្លាចនឹងល្បែង ជាប្រពៃណីមួយ របស់ប្រទេសអេស្ប៉ាញ តូរ៉ូ (Toro ឬគោឡើងក) មួយក្បាល បានវង្វេងបោលបុកបង្គោល សម្លាប់ខ្លួនយ៉ាងអាណោចអធម នៅក្រោមការតាមដាន របស់មនុស្សរាប់សិបនាក់។
តូរ៉ូ​មួយ​ក្បាល​ធ្វើ​អត្តឃាត ព្រោះ​ភ័យ​នឹង​ភ្លើង​ឆេះ​ស្នែង
ទិដ្ឋភាពចាប់គោឡើងក មកភ្ជាប់នឹងបង្គោលកណ្ដាលទីលានមួយ ដើម្បីដាក់ភ្លើង បញ្ឆេះនៅចុងស្នែងរបស់វា។ (រូបថតផ្តិតពីវីដេអូ
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 27, 2017
  • ប្រធានបទ: គោសម្លាប់ខ្លួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេល ដែលភាពសប្បាយរីករាយរបស់មនុស្ស បានឈានដល់ដំណាក់កាលមួយ... តូរូ (Toro ឬ​គោ​ឡើង​ក) ​មួយ​ក្បាល បានបោលយកក្បាល បុកនឹងបង្គោលឈើ​ដ៏មាំ បណ្ដាលឲ្យសត្វពាហនៈ បានស្លាប់នៅ​នឹង​កន្លែង​យ៉ាង​ខ្លោចផ្សារ ដោយសារជ្រួលភ័យ នឹងភ្លើងដែលត្រូវបាន​ដាក់ដុតបញ្ឆេះ នៅចុងស្នែង​ទាំងសង​ខាង​របស់​វា។

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដានេះ នៅក្នុងក្រុង «Foios» (ក្បែរក្រុង «Valence») ខណៈ​មនុស្ស​ច្រើន​រយនាក់ កំពុងប្រារព្ធ លេងល្បែងប្រពៃណីប្រចាំតំបន់ ឈ្មោះ «Toro Embolado»។ ជា​ថ្មី​ម្ដង​ទៀត ហេតុការណ៍​ដ៏​អាណោច​អាធម បាន​បង្កឲ្យផ្ទុះ ការរិះគន់យ៉ាង​ខ្លាំងក្លា ពីសំណាក់ក្រុម​អ្នកការពារសត្វ។

 

សមាគមការពារសត្វគោឡើងក ហៅជាភាសាអង់គ្លេស «Bulls Defenders United» បានយកវីដេអូខាង​លើ​នេះ មកបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន បណ្ដាលឲ្យមានការចែករំលែកបន្ត ប្រមាណ​ជាង​៤០០០​ដង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ សមាគមបានអំពាវនាវ ឲ្យបញ្ចប់ទៅ នូវល្បែងដែល​ហួស​​សម័យ​នេះ និង​ដែល​ធ្វើ​ឡើង ក្រោម​ឆ័ត្រ​«ប្រពៃណី» តែគ្មានអ្វីសប្បាយ ក្រៅតែការធ្វើទារុណកម្ម ដ៏សាហាវព្រៃផ្សៃ ពីសំណាក់​មនុស្ស ទៅលើសត្វ ដែលមិនដឹង​អ្វីនោះ​ប៉ុណ្ណោះ។

ខាងក្រោមនេះ ជាបទយកការណ៍មួយផ្សេងទៀត របស់ទូរទស្សន៍ «EuroNews» នៅក្នុងហេតុការណ៍​ប្រហាក់​ប្រហែល​គ្នា កើត​នៅក្នុង​ក្រុង «Medinaceli» ភាគ​កណ្ដាល នៃប្រទេស​អេស្ប៉ាញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...