ទូរទស្សន៍​អ៊ឺរ៉ុប៖ ​កម្ពុជាអបអរ​ការ​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិកភណ្ឌ​ពិភពលោក

ទូរទស្សន៍មួយរបស់ទ្វីបអ៊ឺរ៉ុប ឈ្មោះ «EuroNews»​ ដែលមានទីតាំងធំនៅក្នុងទីក្រុង លីយ៉ុង ប្រទេសបារាំង បានធ្វើសេចក្ដីរាយការណ៍ កាលពីម្សិលម៉ិញ ថាកម្ពុជាកំពុងត្រៀម ធ្វើពិធីអបអរសាទរដ៏ធំដុំមួយ ចំពោះការដាក់បញ្ចូលតំបន់​ប្រាសាទសំបូរ​ព្រៃគុក ដែលស្ថិតក្នុងខេត្តកំពង់ធំ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូនេស្កូ កាលពីដើមខែមកនេះ។ 
ទូរទស្សន៍​អ៊ឺរ៉ុប៖ ​កម្ពុជាអបអរ​ការ​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិកភណ្ឌ​ពិភពលោក
ប្រាសាទពីរ នៅក្នុងតំបន់ប្រាង្គប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 17, 2017
  • ប្រធានបទ: បេតិកភ័ណ្ឌ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹត្តិការណ៍ នៃការដាក់បញ្ចូលតំបន់​ប្រាសាទសំបូរ​ព្រៃគុក ដែលស្ថិតក្នុងខេត្តកំពង់ធំ របស់ប្រទេសកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូនេស្កូ កាលពីដើមខែមកនេះ បានទាក់ទាញឲ្យបណ្ដាញទូរទស្សន៍​ដ៏ធំមួយ នៅអ៊ឺរ៉ុប ធ្វើសេចក្ដីរាយការណ៍ ហើយផ្សព្វផ្សាយកាលពីម្សិលម៉ិញ នៅក្នុងកម្មវិធីព័ត៌មានរបស់ខ្លួន។

ទូរទស្សន៍ «EuroNews» របស់អ៊ឺរ៉ុប ដែលផ្សាយចម្រុះភាសា ចំនួន១៣ភាសា បានលើកឡើងថា កម្ពុជានឹងរៀបចំប្រារព្ធពិធីអបអរសាទរ សម្រាប់ព្រឹត្តិការណ៍នេះ នៅល្ងាចថ្ងៃចន្ទនេះ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ ដែលបានចុះទៅដល់ តំបន់សំបូរព្រៃគុកផ្ទាល់ បានសម្ភាសជាមួយលោក សែម ណម មន្ត្រីអភិរក្ស នៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានស្រង់សំដីរបស់លោក មកបញ្ជាក់ថា លោកសប្បាយរកអ្វីប្រៀបផ្ទឺមមិនបាន ដោយបានទទួលបានដំណឹងនេះ។

មន្ត្រីដែលធ្វើកិច្ចការអភិរក្ស តាំងពីឪពុកលោករហូតមកនេះ បានថ្លែងឡើងថា៖ «ប្រាសាទទាំងនេះ ត្រូវបានបោះបង់ចោល អស់រយៈពេលជាយូរហើយ។ នៅឆ្នាំ១៩៩៤ យើងបានចាប់ផ្ដើមបោសសម្អាត និងថែរក្សារហូតមកដល់សព្វថ្ងៃ។ ឥឡូវតំបន់នេះ ត្រូវបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។ (...) ខ្ញុំសំដែងការអរគុណ ទៅដល់បុព្វបុរសខ្មែរយើង ដែលបានសាងសង់ប្រាសាទទាំងនេះ ហើយបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ។»។

តំបន់រមណីយដ្ឋាននេះ ជាបេះដូងនៃរាជធានី ឦសានបុរៈ របស់ចក្រភព ចេនឡា ដែលបានលាតសន្ធឹង​ឥទ្ធិពលរបស់ខ្លួន នៅចុងសតវត្សន៍ទី៦ រហូតដល់ដើមសតវត្សន៍ទី១២។ រាជធានីបូរណនេះ លាតសន្ធឹងនៅលើផ្ទៃក្រឡា ប្រមាណជា២៥គីឡូម៉ែត្រការ៉េ និងរចនាលំអ ដោយប្រាសាទជាច្រើន ក្នុងនោះប្រាសាទចំនួន១០ ត្រូវបាន​សាង​សង់​ឡើង​នៅកណ្ដាលក្រុង ដែលជាគំរូសំណង់បូរាណ មានតែមួយគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រូបរាងប្រាសាទ និងក្បាច់ក្បូរចម្លាក់ នៅក្នុងតំបន់​រមណីយដ្ឋាននេះ ជាសក្ខីកម្មដ៏សំខាន់ និងដ៏មានតម្លៃ សម្រាប់ស្ថាបត្យកម្ម «មុនសម័យអង្គរ» ដែលក្រុមអ្នកស្រាវជ្រាវហៅថា ជារចនាបថ«សំបូរព្រៃគុក»៕

» សេចក្ដីរាយការណ៍របស់ទូរទស្សន៍ «EuroNews» ជាភាសាអង់គ្លេស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...