កីឡាករបាល់ទាត់ម្នាក់របស់ក្រុម «Ajax» គាំងបេះដូងពេលកំពុងប្រកួត

កីឡាករ «Abdelhak Nouri» ខ្សែបម្រើអាយុ២០ឆ្នាំ របស់ក្រុមបាល់ទាត់ «Ajax Amsterdam» របស់​ប្រទេសហូឡង់ បានរងគ្រោះនឹងអាការៈ«គាំងបេះដូង» នៅក្នុងពេលកំពុងជួបប្រកួត ជាមួយក្រុម «Werder Brême» របស់ប្រទេសអាល្លឺម៉ង់ កាលពីយប់ម៉ិញ។ បន្ទាប់ពីត្រូវបានបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ ស្ថានភាព​សុខភាព​របស់​កីឡាករនៅពេលនេះ មានលក្ខណៈនឹងនរធម្មតា។ 
កីឡាករបាល់ទាត់ម្នាក់របស់ក្រុម «Ajax» គាំងបេះដូងពេលកំពុងប្រកួត
កីឡាករ «Abdelhak Nouri» ខ្សែបម្រើអាយុ២០ឆ្នាំ របស់ក្រុមបាល់ទាត់ «Ajax Amsterdam» ពេលរងគ្រោះនឹងអាការៈ«គាំងបេះដូង»។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 09, 2017
  • ប្រធានបទ: គ្រោះកីឡា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជួបប្រកួត​កាលពីយប់ម៉ិញនោះ មានលក្ខណៈជាមិត្តភាព រវាងក្រុម «Ajax Amsterdam» របស់ប្រទេសហូឡង់ និងក្រុម «Werder Brême» របស់ប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមបើករដូវកាលថ្មី នៅក្នុងប្រទេសហូឡង់។ តែការប្រកួត ដែលធ្វើឡើងក្នុងតំបន់ភ្នំ «Tyrol» នៃប្រទេសអូទ្រីសនេះ បានផ្អាកនៅនាទីទី៧០ ដោយហេតុមកពីកីឡាករ  «Abdelhak Nouri» ខ្សែបម្រើអាយុ២០ឆ្នាំ របស់ក្រុម «Ajax» បានរងគ្រោះនឹងអាការៈ «គាំងបេះដូង»។

កីឡាករវ័យក្មេង បានដួលដេកផ្ទាល់ដី ហើយភ្លាមៗ អាជ្ញាកណ្ដាលបានផ្លុំកញ្ចែផ្អាកការប្រកួត និងហៅក្រុមគ្រូពេទ្យមកពិនិត្យ។ តែអាការៈរបស់កីឡាករ មិនអាចត្រូវសង្គ្រោះ នៅនឹងកន្លែងបានឡើង ដែលចាំបាច់ត្រូវការអន្តរាគមន៍ ពីឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់។

នៅប៉ុន្មានម៉ោងក្រោយមក ក្រុមបាល់ទាត់ «Ajax» បានប្រកាសឲ្យដឹង នៅលើទំព័រទ្វីសធើររបស់ខ្លួនថា កីឡាករ «Abdelhak Nouri» ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ «Innsbruck» មានស្ថានភាពជំងឺនឹងនរ ហើយដំណើរនៃចលនាបេះដូង បានប្រព្រឹត្តិទៅដូចធម្មតា៕

» វីដេអូបង្ហាញពីហេតុការណ៍នេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...