ភរិយា កែម ឡី ផ្ញើរ​សារ​«ជិត​មួយ​ឆ្នាំ»​ជូន​ស្វាមី

អស់រយៈពេលជិតមួយឆ្នាំ កន្លងទៅហើយ ដែលលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយ ត្រូវបានបាញ់សម្លាប់។ តើក្នុងរយៈពេលនេះ តើអ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ រួមនឹងកូនប្រុសតូចៗ របស់លោក កែម ឡី មានសុខទុក្ខយ៉ាងណា? សូមអានសាររំជួលចិត្ត ដែលអ្នកស្រី ប៊ូ រចនា បានសរសេរផ្ញើរជូនស្វាមីរបស់អ្នកស្រី នៅមុននេះបន្តិច...
ភរិយា កែម ឡី ផ្ញើរ​សារ​«ជិត​មួយ​ឆ្នាំ»​ជូន​ស្វាមី
រូបថតអនុស្សាវរីយ៍មួយ ដែលលោក កែម ឡី និងភរិយា បានថតនៅមុខប្រាសាទអង្គរ ដ៏ល្បីល្បាញរបស់ខ្មែរ។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 05, 2017
  • ប្រធានបទ: វិយោគសារ
  • អាន និងបញ្ចេញយោបល់

«

ប្តីសម្លាញ់!

ជិតមួយឆ្នាំហើយ ដែលពួកតិរិច្ឆានបានឆក់ យកជីវិតបងពីអូននិងកូនៗ។ អូននឹកបងណាស់! តែបងកុំបារម្ភអី ដោយសារមានបងប្អូនឈាមខ្មែរ ទាំងក្នុង និងក្រៅប្រទេស ជាង២លាននាក់ ដែលបានលើកទឹកចិត្តអូន ធ្វើឲ្យអូនរឹងមាំ។ អូនពិតជាមានមោទនភាពណាស់ ដែលមានបងជាស្វាមី។ បងលះបង់ជីវិតដើម្បីជាតិខ្មែរ។

បងដឹងអត់? កូនៗយើងគាត់ធំលឿនណាស់ ហើយពួកគាត់តែងតែជួយ មើលថែប្អូនប្រុសពៅ[របស់ពួកគេ]។ ឯកូនពៅយើងវិញ គាត់មានចរិកដូចបងណាស់ ហើយអូន និងកូនៗយើង កំពុងរងចាំទៅរស់ នៅប្រទេសដែលបងប្រាថ្នា ចង់ឲ្យកូនៗទៅរៀន ដោយមានការជួយជ្រោមជ្រែង ពីបងប្អូនខ្មែរចាស់ទុំដែលស្រលាញ់បង។

គ្រប់ដង្ហើមចេញចូលរបស់អូន គឺនឹកបងគ្រប់ពេល។ តែអូននឹងប្រើពេលវេលានេះ មកមើលថែរចិញ្ចឹមបីបាច់កូនៗរបស់យើង ឲ្យគាត់ដើរតាមកន្លងបង ចេះស្រលាញ់ និងជួយជាតិខ្មែរយើង ឲ្យមានការផ្លាស់ប្តូរ ដើម្បីសម្រេចបំណងបង។

ដូច្នេះសូមបងតាមថែរក្សារអូន និងកូនៗយើងណាបង។

ពីប្រពន្ធដែលស្រលាញ់បងបំផុត!

»

សូមបញ្ជាក់ជូនថា សារទាំងស្រុងខាងលើ ត្រូវបានអ្នកស្រីសរសេរ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ប្រាំថ្ងៃមុនខួនមួយឆ្នាំ នៃការបាញ់សម្លាប់ស្វាមីអ្នកស្រី កណ្ដាលរាជធានីភ្នំពេញ កាលពីឆ្នាំកន្លងទៅ។ អ្នកស្រីបានភ្ជាប់មកជាមួយ នូវរូបថត(ខាងក្រោម) បង្ហាញពីស្ថានភាព​អ្នកស្រី និងកូនប្រុសទាំងអស់ ដែលកំពុងរស់នៅភៀសខ្លួន នៅក្រៅប្រទេស។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់