ម្ចាស់​គម្រោង​«ឡាន​​ក្រុង​​យក្ស​​រត់​​កន្លង​​លើ​​ថ្នល់​​ធំ» រង​ការ​អង្កេត​ពី​បទ​ប្រមូល​លុយ​ខុស​ច្បាប់

នគរបាលនៃរដ្ឋធានី ប៉េកាំង (ប្រទេសចិន) បានប្រកាសកាលពីថ្ងៃអាទិត្យនេះ ថាក្រុមហ៊ុនប្រាក់ឥណទាន ឈ្មោះ«Huayingkailai» ដែលជាម្ចាស់គម្រោង «ឡាន​ក្រុង​យក្ស ​រត់​កន្លង​លើ​ថ្នល់​ធំ» ដ៏ល្បីល្បាញ កំពុងត្រូវបានស៊ើបអង្កេត ពីបទប្រមូលប្រាក់ ដោយខុសច្បាប់។
ម្ចាស់​គម្រោង​«ឡាន​​ក្រុង​​យក្ស​​រត់​​កន្លង​​លើ​​ថ្នល់​​ធំ» រង​ការ​អង្កេត​ពី​បទ​ប្រមូល​លុយ​ខុស​ច្បាប់
ឡានក្រុង ដែលមានឈ្មោះ «TEB»។ (រូបថតផ្តិតពីវីដេអូ)

តំបូងឡើយ គម្រោង«ឡាន​ក្រុង​យក្ស ​រត់​កន្លង​លើ​ថ្នល់​ធំ» ដែលហៅជាភាសាអង់គ្លេស «Transit Elevated Bus» ឬតាមអក្សរកាត់ «TEB» ដ៏ទាក់ទាញ បានបង្កឲ្យមានភាពភ្ញាក់ផ្អើល នៅជុំវិញពិភពលោក។ នៅខែកញ្ញា ឆ្នាំទៅម៉ិញ គម្រោងនេះត្រូវបានគេរកឃើញ ថាវាគ្រាន់តែជាការផ្សាយពាណិជ្ជកម្មមួយ ដើម្បីប្រមូលប្រាក់ ពីក្រុមអ្នកមានចំណាប់អារម្មណ៍ និងចង់វិនិយោគ លើគម្រោងនេះប៉ុណ្ណោះ។

» អត្ថបទដែលទាក់ទង៖ «ឡាន​ក្រុង​យក្ស​រត់​កន្លង​លើ​ថ្នល់​ធំ» ជា​រឿង​បោក​ប្រាស់

ប៉ុន្តែគេត្រូវរង់ចាំ រហូតដល់ថ្ងៃទី២ ខែកក្កដា ថ្មីៗនេះ ទើបអាជ្ញាធរចិន បានប្រកាសជាផ្លូវការ ថាក្រុមហ៊ុន «Huaying Kailai» ដែលជាម្ចាស់គម្រោងខាងលើ កំពុងរងការជាប់សង្ស័យ ពីការប្រមូលប្រាក់ ដោយខុសច្បាប់។ នេះ បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ «Xinhua» របស់ចិន។ ទីភ្នាក់ងារ បានរាយការណ៍ថា រាប់ចាប់តាំងពីថ្ងៃ ដែលអាជ្ញាធរទទួលបានដំណឹង រហូតមកដល់ថ្ងៃនេះ ជនសង្ស័យចំនួន៣២នាក់ ត្រូវបានឃាត់ខ្លួុន និងឃុំខ្លួន។

ការស៊ើបអង្កេតដ៏ស៊ីជម្រៅមួយ កំពុងត្រូវអាជ្ញាធរបើកធ្វើ ហើយលទ្ធផលយ៉ាងណានោះ នឹងត្រូវប្រកាសឲ្យដឹង នៅពេលខាងមុខ។

គម្រោង«ឡាន​ក្រុងយក្ស​​» ដែលមានឈ្មោះម្យ៉ាងទៀត «Bus Batie» ត្រូវបានបានដាក់សាកល្បង កាលពីដើមសីហាកន្លងមក នៅ​ក្នុង​ក្រុង «Qinhuangdao» ខេត្ត«Hebei» នៃប្រទេសចិន។ បើតាមរូបរាង និងគំនិតដើមរបស់គម្រោងនេះ បានធ្វើឲ្យជឿថា វាជាជា​រថយន្ដក្រុង​ប្រភេទថ្មីមួយ ដែលមាន​បណ្ដោយ២២ម៉ែត្រ ទទឺង ៨ម៉ែត្រ កំពស់ ៥ម៉ែត្រ និងផ្ទុកមនុស្សបាន ៣០០នាក់ ក្នុងចំងាយផ្លូវ ៦៥​គីឡូម៉ែត្រ ពីលើ​ផ្លូវថ្នល់​ធំៗនានា នៃ​ទីក្រុង។

» វីដេអូបង្ហាញ ពីពេលដាក់រថយន្ដក្រុងយក្ស សាកល្បងឲ្យរត់នៅលើផ្លូវ៖

ប៉ុន្តែទន្ទឹមនឹងនោះ មានការលើកឡើងជាច្រើន បានសំដែងការសង្ស័យ ទាក់ទងនឹងការប្រមូលថវិកា (ឬហៅការដាក់ទុនវិនិយោគ) ចូលទៅក្នុងគម្រោងនេះ។ មនុស្សជាច្រើននាក់ ដែលជាអ្នក​ដាក់ទុន ប្រមាណជាង ២៦លានដុល្លារ (២៤លានអ៊ឺរ៉ូ) ចូលក្នុងគម្រោងនេះ បានប្ដឹងទាមទារ​ប្រាក់របស់ពួកគេ ត្រឡប់មកវិញ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់