ពិន័យ​អ្នក​ប្រដាល់​ម៉ិកសិកូ ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំ​ប៉ូវ​កម្លាំង

កីឡាករសញ្ជាតិម៉ិកសិកូ វ័យ ២៧ឆ្នាំរូបនេះ បានពិនិត្យសុខភាពវិជ្ជមានរួចម្តងមកហើយ បន្ទាប់ពីការប្រកួតចាញ់ពិន្ទុកីឡាករអាស្សង់ទីន សឺជីអូ ម៉ាទីណែស (Sergio Martinez) ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ទំងន់កណ្តាល ដាបិលយូ បេស៊ី (WBC) កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅ ក្នុងទីក្រុង ឡាស វេកាស (Las Vegas) សហរដ្ឋអាមេរិក។ កីឡាករ ឆាវេស នឹងត្រូវប្រកួត នៅថ្ងៃទី១៥ ខែមិថុនា។ ប៉ុន្តែមេធាវីរបស់គាត់ សន្យាថានឹង រកភាពពិត ប្តឹងតវ៉ាម្តងទៀត ចំពោះការចោទប្រកាន់ ដែលថាកីឡាកររូបនេះ មានការប្រើ ប្រាស់នូវថ្នាំជំនួយកម្លាំង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ ជូលីយូ សេសា ឆាវេស ជេអរ (Julio Cesar Chavez Jr) ត្រូវបានពិន័យមិនឲ្យចូលប្រកួត ក្នុងរយះពេល ៩ខែ និង​ពិន័យជាប្រាក់ប្រមាណ ៩០ម៉ឺនដុល្លា ដោយគណះកម្មការកីឡា ប្រដាល់នៃរដ្ឋ ណេវាដា (Nevada) ដោយសារការ​ប្រើ​ថ្នាំប៉ូវកម្លាំង ដែលជាសារធាតុហាមឃាត់។


កីឡាករ ជូលីយូ សេសា ឆាវេស អ្នកប្រដាល់អាជីប មកពីប្រទេសមិចស៊ីក។

ការពិនិត្យសុខភាព កីឡាករសញ្ជាតិម៉ិកសិកូ វ័យ ២៧ឆ្នាំរូបនេះ បានបង្ហាញពីលទ្ធផលវិជ្ជមាន នៃការប្រើថ្នាំប៉ូវកម្លាំង (សារជាតិម៉ារីជាន់ណា - marijuana) បន្ទាប់ពីបានប្រកួតចាញ់ពិន្ទុជាលើកដំបូង ទល់នឹងកីឡាករអាស្សង់ទីន សឺជីអូ ម៉ាទីណែស (Sergio Martinez) ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ទំងន់កណ្តាល ដាបិលយូ ប៊ីស៊ី (WBC) កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅ ក្នុងទីក្រុង ឡាស វេកាស (Las Vegas) សហរដ្ឋអាមេរិក។

កីឡាករ ឆាវេស នឹងអាចត្រឡប់មកឆាកប្រកួតវិញបាន នៅថ្ងៃទី១៥ ខែមិថុនាខាងមុខ តែមេធាវីរបស់គាត់ សន្យាថានឹង  ប្តឹងតវ៉ា ប្រឆាំងនឹងការដាក់ពិន័យ មានលក្ខណៈជ្រុលហួស។ មេធាវី បានបញ្ជាក់ថាសារជាតិដែលកីឡាករប្រើ មិនអាច​ចាត់ទុកថា ជាថ្នាំសម្រាប់ជំនួយកម្លាំង ទៅដល់ការប្រកួតនោះឡើយ។

ការពិន័យជាប្រាក់នេះ ត្រូវបានគេគណនាយកចំនួន ៣០% នៃលុយ ៣លានដុល្លារបស់កីឡាកររូបនេះ ដែលបានមកពី​​តម្លៃខ្លួន ក្នុងការឡើងប្រកួតជាមួយនឹងកីឡាករ ម៉ាទីណែស។

លើកនេះ ជាការសម្រេចចិត្តថ្មីមួយទៀត របស់គណះកម្មការប្រដាល់ បន្ទាប់ពីបានស្រាវជ្រាវរកឃើញ លើកមុនរួចហើយ ថាកីឡាករ ឆាវេស ធ្លាប់បានប្រើប្រាស់សារធាតុប៉ូវកម្លាំងនេះ ​កាលពីឆ្នាំ២០០៩ ក្នុងទីក្រុង ឡាសវេកាស ជម្រុញ​អោយ​គេបញ្ឈប់ កីឡាកររូបនេះ លែងអោយប្រកួត ចំនួន៧ខែ។ ហើយលទ្ធផល ដែលគាត់បានយកឈ្នះ កីឡាករ ត្រយ រ៉ូឡែន (Troy Rowland) ក្នុងពេលនោះ ក៏ត្រូវបានផ្លាស់ប្តូរ ទៅជាគ្មានការសម្រេចណាមួយ និងមិនយកជាផ្លូវការ​ឡើយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...