ខឹម វាសនា ថា​ខ្លួន​«អស្ចារ្យ»​ដោយ​ត្រូវ​គេ​ហៅ​«ឆ្កួត»​និង​«រោគ​ចិត្ត»

តបទៅនឹងការរិះគន់ទាំងឡាយ ដែលកើតមាន នៅក្នុងរយៈពេលចុងក្រោយនេះ លោក ខឹម វាសនា បានជ្រើសរើសការឆ្លើយតប បែប«រុញទូក»បណ្ដោយទឹក ដោយហៅការរិះគន់ទាំងនោះ មានមូលហេតុ ដោយសាររូបលោក ជា«មនុស្សអស្ចារ្យ»។
ខឹម វាសនា ថា​ខ្លួន​«អស្ចារ្យ»​ដោយ​ត្រូវ​គេ​ហៅ​«ឆ្កួត»​និង​«រោគ​ចិត្ត»
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 25, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានជ្រើសរើសយកឃ្លា «គ្មានមនុស្សអស្ចារ្យ លើលោកណាម្នាក់ ដែល​មិនត្រូវបានមនុស្សរយ ហៅថាជាមនុស្សឆ្កួត ឬមនុស្សសសៃប្រសាទនោះទេ» ដើម្បីឆ្លើយទៅនឹងការលើកឡើង របស់លោក អ៊ូ វីរ: អ្នកវិភាគផ្នែកសង្គម-នយោបាយ ដែលបានហៅលោក កាលពីប៉ុន្មានថ្ងៃមុន ថា«មានបញ្ហាផ្លូវចិត្ត» ដោយសារ​បណ្ដាលមកពី «កំហឹង និងការតឹងទ្រូង»។

លោក ខឹម វាសនា នៅបានទ្រគោះ ដោយហៅលោក អ៊ូ វីរៈ វិញ ថាជាប្រភេទមនុស្សរកបាន តាមចិញ្ចើមថ្នល់​ គ្មានតំលៃអ្វី​ មកអារកាត់ចំពោះមនុស្ស ដូចរូបលោកបានទេ។​ ប្រធានបក្ស«ជួង» បាននិយាយថា៖ «មនុស្សធុន អ៊ូ វីរ: នេះកើតមក សំរាប់តែអោយខ្ញុំមើលងាយ តែប៉ុណ្ណោះ។​ ហាហាហា​ ត្រកូលអ៊ូទាំងអស់ សុទ្ធតែអត់កំណើត។»។

ប៉ុន្តែមិនមែនតែលោក អ៊ូ វីរៈ ម្នាក់ទេ តែគ្រប់អ្នកសារព័ត៌មាន អ្នកវិភាគ អ្នកនយោបាយទាំងឡាយ រួមនឹងព្រះសង្ឃផ្សេងទៀតផង ដែលបាននិយាយពីលោក ឬពីគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ​ សុទ្ធតែត្រូវលោក​ ខឹម វាសនា វាយបកមកវិញ ថានោះគឺដោយ​សារតែគណបក្សរបស់លោក«ខ្លាំង»។

លោកប្រមុខទ័ពជួង បានថ្លែងថា៖ «គ្មានកៅអីមួយក្នុងរដ្ឋសភាផង​ ផ្អើលទូទាំងប្រទេសទៅហើយ។​ បើមិនជាចលនាបដិវត្តន៍ តើជាស្អីទៅវិញ?​ ពួកសារពត៌មាន ដែលចុកចាប់ដោយសារ LDP វាខំយកបណ្តឹងមនុស្សម្នាក់ ដែលរកមូលដ្ឋានច្បាប់​មកចោទប្រកាន់​មិនឃើញទុកជារឿងសំខាន់​ សម្ភាសន៍​ តាមដាន​ បំផ្លោងព័ត៌មាន​ ដែលនាំឲ្យយើងមើលឃើញ ចេតនាពួកថោកទាប លាក់ក្នុងស្រោមថ្លៃថ្នូរទាំងនោះ យ៉ាងច្បាស់ណាស់។​ ដល់ដំណាក់កាល​ សត្រូវផ្គុំគ្នាព្រួតវាយ LDP ជុំទិសហើយតើ។​ ខំទៅអាអូនៗ​ តែហួសឱកាសនេះ​ ពួកឯងអាចហួសរហូត ក៏មិនដឹងដែរអាអូន។»។

តែនៅត្រង់ពាក្យថា «សត្រូវផ្ដុំគ្នាព្រួតវាយ LDP ជុំទិស»​ ដូចជាត្រូវលោក«ប្រមុខ» និយាយតាំងពីច្រើនឆ្នាំមុន និងច្រើនដងពេកទេដឹង? ​ យ៉ាងណា លោក ខឹម វាសនា បានបន្តរំលឹក ពីភាពអស្ចារ្យរបស់លោក និងគណបក្សលោកទៀតថា៖ «ចំណាំចុះ​ កំណើតនៃមនុស្សអស្ចារ្យ ឬចលនាអស្ចារ្យ ទាំងអស់ក្នុងលោក​ សំគាល់បានដោយសារមនុស្សថោកទាប ស្ទើរកន្លះនគរព័ទ្ធវាយ។​ ហ្នុងហើយ ដែលអាចសំគាល់បានថា ជាកំណើតមនុស្សអស្ចារ្យ ឬចលនាដ៏អស្ចារ្យ ក្នុងលោក។​»។

នរណាខ្លះ ចង់ក្លាយជាមនុស្សដ៏អស្ចារ្យ ដូចរូបលោក និងចង់ចូលរួមក្នុងចលនាដ៏អស្ចារ្យ ដូចចលនារបស់លោក? សូម​ប្រញាប់ឡើង ព្រោះកន្លែងមានកំណត់! ដូចពាក្យសំដីរបស់លោក ខឹម វាសនា បានបញ្ជាក់ដូច្នេះ៖ «ជីវិតជាជនបដិវត្តន៍មិនសាមញ្ញ ដូចមនុស្សរកបានតាមចិញ្ចើមថ្នល់ ដែលក្នុងមួយវិនាទី មិនដឹងកើតប៉ុន្មានសែននាក់ទេ លើផែនដីនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...