ហ៊ុន សែន ឲ្យ​គូ​ប្រកួត​មើល​ស្នាដៃ​លោក វាយ​កូន​គោល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញស្នាដៃវាយកូនគោល (Golf) របស់​លោក​នៅ​ថ្ងៃនេះ បើសូម្បីតែ​លោក​អង្គុយ ក៏​អាច​វាយ​កូន​គោល​នោះ ឲ្យចូលរន្ធ (ឡូ) ពីចំងាយបានដែរ។
ហ៊ុន សែន ឲ្យ​គូ​ប្រកួត​មើល​ស្នាដៃ​លោក វាយ​កូន​គោល
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើកីឡាវាយកូនគោល។ (រូបថតលើហ្វេសប៊ុក)

ចង់ប្រកួតវាយកូនគោល (Golf) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងឬ? សូមមើលការបញ្ចេញ​ស្នាដៃ​របស់​លោក ដែល«អង្គុយ»​វាយកូន​គោល​នេះ ពី​ចំងាយ និង​ចូលរន្ធ (ឡូ) យ៉ាងអស្ចារ្យ។ ការវាយបញ្ចូល​បាន​យ៉ាង​ល្អ​​បែប​​នេះ បើទោះជាអតីតជើងឯកពិភពលោក ជាតិអាមេរិក ថៃហ្គើ វូដ (Tiger Woods) ក៏ប្រហែល​ត្រូវ​សុំ​ខ្មាស​ដែរ។

នៅជាមួយនឹងវីដេអូ នៃការវាយបញ្ចូលរន្ធ (ដាក់ជូនខាងក្រោម) ដែលលោកបង្ហោះ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បាន​សរសេរឲ្យគូប្រកួតរបស់លោក មើលពីក្បាច់អង្គុយ ​វាយ​កូន​គោល​នេះ ដូច្នេះ​ថា៖ «គូប្រកួតរបស់ខ្ញុំចង់ដឹងថា តើខ្ញុំអាចអង្គុយ វាយបាល់​បញ្ចូល​ឡូ​បាន​ឬទេ?»។

លោក ហ៊ុន សែន បានបន្ថែមថា៖ «ជូនមើលតាមបំណង»៕

 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់