សម រង្ស៊ី និយាយ​ពី​លទ្ធផល​«ល្អ​ជា​ទី​បំផុត» នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងអបអរសាទរ ពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃអាទិត្យកន្លងមក ដោយចាត់ទុក«លទ្ធផលនេះ» ធ្វើឲ្យមានជំនឿ«កាន់តែរឹងមាំថែមទៀត ថានឹងមានការផ្លាស់ប្ដូរ នៅថ្នាក់ជាតិ គឺជ្រើសរើសតំណាងរាស្ត្រ ក្នុងឆ្នាំ២០១៨»។
សម រង្ស៊ី និយាយ​ពី​លទ្ធផល​«ល្អ​ជា​ទី​បំផុត» នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់
ពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា (អតីតអនុ)ប្រធានគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី (អតីតប្រធាន) មេដឹកនាំប្រឆាំង។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 08, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីលទ្ធផលបថម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃអាទិត្យ ត្រូវ​បាន​ចេញ​ឲ្យ​ដឹង អំពីតួលេខប្រហាក់ប្រហែលគ្នា រវាង​គណបក្ស​កាន់អំណាច និងគណបក្សប្រឆាំងនោះ នៅ​យប់​ថ្ងៃ​ពុធ​នេះ (ត្រូវ​​ជា​​ព្រឹក​ព្រហាម ថ្ងៃព្រហស្បត្តិ៍ នៅកម្ពុជា) លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​​មក​អបអរសាទរ ពី​ជំហានថ្មីនេះ ដោយចាត់ទុកថា ជាលទ្ធផលដ៏«ល្អជាទីបំផុត» សម្រាប់​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅកម្ពុជា។

ថ្លែងនៅក្នុងវីដេអូមួយ ពីរដ្ឋធានីប៉ារីស មេដឹកនាំប្រឆាំងរូបនេះ បានលើកពីតួលេខជាក់ស្ដែង និងសំខាន់ៗ​មួយ​ចំនួន ដែល​អាច​ឲ្យ​លោក​ធ្វើសេចក្ដីសន្និដ្ឋាន ថាជាជោគជ័យក្នុងដំណាក់កាលដំបូង ដើម្បីឈានទៅ​ដណ្ដើម​កៅអី​ក្នុង​​ព្រឹទ្ធសភា ក្រុម​ប្រឹក្សា​ខេត្តក្រុង ឬរាជធានី នា​ពេលខាងមុខ មុននឹងឈានទៅដល់ដំណាក់កាល នៃការ​​បោះ​ឆ្នោត​​​ជ្រើសតាំង​តំណាង​រាស្ត្រ (បោះឆ្នោតថ្នាក់ជាតិ) ក្នុងឆ្នាំ២០១៨​ខាងមុខ។

» សូមទស្សនាវីដេអូរបស់លោក សម រង្ស៊ី ទាំងស្រុងដូចតទៅ៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...