ខណៈ CPP-CNRP ធ្វើក្បួន​ដង្ហែ​ធំ​នៅ​ភ្នំពេញ... LDP ធ្វើ​វេទិកា​ធំ​នៅ​បាត់ដំបង

សូមកុំភ្ញាក់ផ្អើល តែជាមួយគណបក្សធំពីរ នៅរាជធានី ភ្នំពេញ ព្រោះនៅខេត្តបាត់ដំបងឯណោះ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ក៏មានគម្រោងដ៏ធំសម្បើម ដើម្បីបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងថ្ងៃទី២ ខែមិថុនានេះដែរ។ គម្រោងដ៏ធំសម្បើមនោះ គឺវេទិកា«ដ៏ស្កឹមស្កៃ»មួយ ដែលត្រៀមជូនលោក ខឹម វាសនា ឡើងថ្លែងសុន្ទរកថា។ ប៉ុន្តែមិនមែន មានតែប៉ុណ្ណឹងទេ...
ខណៈ CPP-CNRP ធ្វើក្បួន​ដង្ហែ​ធំ​នៅ​ភ្នំពេញ... LDP ធ្វើ​វេទិកា​ធំ​នៅ​បាត់ដំបង
វេទិកាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងក្បួនដង្ហែរបស់ប្រធានាធិបតីអាមេរិក ដែលគណបក្សនេះ ចង់យកគំរូតាម។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 02, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

ធំអី តែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ? គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏មានអ្វីៗធំដែរ ជាពិសេស គឺវេទិកាថ្លែងសុន្ទរកថា ដ៏ធំមួយ និងការដង្ហែក្បួន ដែលមានអមរថយន្ដប្រមុខបក្ស ដោយម៉ូតូឯកសណ្ឋាន ជាច្រើនគ្រឿង សម្រាប់បញ្ចប់យុទ្ធនាការ​ឃោសនា បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងថ្ងៃទី២ ខែមិថុនានេះ។

វេទិកា«ដ៏ធំ» សម្បូរដោយទង់ជាតិ ដោតស្មើរនឹងទង់បក្ស របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបងនោះ ទើបនឹងត្រូវបានតម្លើងរួច កាលពីយប់ម៉ិញនេះ និងជាវេទិកា ដែលក្រុមអ្នកគាំទ្រ របស់គណបក្សនេះ តែងហៅថា ជាវេទិកាធ្វើសុន្ទរកថា របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)។

» អំណះអំណាងជារូបភាព៖

រីឯក្បួនដង្ហែរបស់គណបក្សវិញ នឹងត្រូវនាំមុខ ដោយរថយន្ដប្រធានគណបក្ស លោក ខឹម វាសនា។ តែនៅពីមុខរថយន្ដលោកប្រមុខ នឹងមានក្បួនម៉ូតូឯកសណ្ឋានដូចគ្នា ចំនួន១១គ្រឿង ជិះក្នុងទម្រង់ជាព្រួញថែមទៀត។ អ្នកគាំទ្រម្នាក់ របស់គណបក្សនេះ បានប្រាប់គ្នីគ្នារបស់ក្រុមខ្លួនថា៖ «ពេលស្អែក (ថ្ងៃទី២ ខែមិថុនា) សូមឲ្យបងប្អួន LDP អ្នកដែលជិះម៉ូតូជាជួរមុខ ពាក់អាវនិងមួក ឲ្យដួចគ្នាមក»។

» រូបភាពមួយចំនួន របស់ក្រុមម៉ូតូឯកសណ្ឋាន ដែលជារបាំងការពាររថយន្ដប្រមុខបក្ស៖

មើលទៅ វាហាក់ដូចជាសម្បើមក្រៃ ជាពិសេសម្រាប់គណបក្សមួយ ដែលតែងប្រកាសមិនដាច់ពីមាត់ ថាខ្លួនមិនចង់បានសន្លឹកឆ្នោត ពីពលរដ្ឋម្ចាស់ឆ្នោតនោះឡើយ៕

» វីដេអូ «Bonus» បង្ហាញពីការហាត់សម ដើម្បីជិះអម ធ្វើជារបាំង​រថយន្ដប្រមុខបក្ស៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់