អង្គរក្ស​​ប្រធានាធិបតី​​តួកគី​​បញ្ចេញ​​ក្បាច់​​គុន នៅ​វ៉ាស៊ីនតោន

ដំណើរទស្សនកិច្ច របស់លោក «Recep Tayyip Erdogan» ប្រធានាធិបតីតួកគី នៅរដ្ឋធានី វ៉ាស៊ីនតោន ទទួលបានការ «កត់សម្គាល់» យ៉ាងពិសេស ដោយអំពើហិង្សាដ៏សម្បើមដៃ ពីសំណាក់ក្រុមអង្គរក្ស​ក្សាសន្តិសុខ របស់ប្រធានាធិបតី តួកគី ប្រឆាំងនឹងក្រុមបាតុករ ដែលមានដើមកំណើត គួដ។
អង្គរក្ស​​ប្រធានាធិបតី​​តួកគី​​បញ្ចេញ​​ក្បាច់​​គុន នៅ​វ៉ាស៊ីនតោន
ទិដ្ឋភាពបញ្ចេញ «ក្បាច់គុណ រន្ទះដៃជើងឥតមេត្តា» ពីសំណាក់ក្រុមពាក់អាវធំ ទៅលើក្រុមបាតុករ។ (រូបថតផ្តិតពីវីដេអូ)

រូបភាពនៅក្នុងវីដេអូ អាចបង្កការប៉ះពាល់ ទៅដល់អារម្មណ៍អ្នកទស្សនា។ ហេតុការណ៍ នៃអំពើហិង្សា បានកើតឡើង កាលពីថ្ងៃអង្គារទី ១៦ ខែឧសភានេះ រវាងក្រុមបាតុករ ដែលមានដើមកំណើត គួដ និងកងរក្សាសន្តិសុខ របស់ប្រធានាធិបតី តួកគី នៅខាងមុខលំនៅដ្ឋាន របស់ឯកអគ្គរដ្ឋទូត តួកគី ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក «Recep Tayyip Erdogan» និងលោក ដូណាល់ ត្រាំ (Donald Trump) បានជួបគ្នាជាលើកដំបូង បន្ទាប់ពីលោក ត្រាំ បានចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក។ ជំនួបនេះ មានបំណងដើម្បីកាត់បន្ថយភាពតានតឹង ដែលបានកើតឡើង តាំងពីច្រើនថ្ងៃមកហើយ ជុំវិញការបំពាក់អាវុធ ពីសំណាក់ក្រុង វ៉ាស៊ីនតោន ទៅឲ្យក្រុមយុទ្ធជនជាតិ គួដ ដែលកំពុងវាយប្រយុទ្ធ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ក្នុងប្រទេសស៊ីរី។

ជាលទ្ធផល បាតុករ៩នាក់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ក្នុងនោះ បាតុករម្នាក់ បានស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នេះ បើតាមទិន្នន័យ ដែលផ្ដល់ដោយក្រុមអ្នកជួយសង្គ្រោះ។ ក្នុងពេលភ្លាមៗ កម្លាំងនគរបាល បានគ្រប់គ្រងស្ថានការណ៍បានវិញ ហើយបានចាប់ខ្លួនមនុស្សពីរនាក់ ពីក្នុងហេតុការណ៍​ខាងលើ។

សាក្សីនៅនឹងកន្លែង បាននិយាយថា គឺក្រុមអង្គរក្ស ថែរក្សាសន្តិសុខឲ្យប្រធានាធិបតី តួកគី ជាអ្នកបញ្ចេញ «ក្បាច់គុណ រន្ទះដៃជើងឥតមេត្តា» ទៅលើក្រុមបាតុករ ដែលបានមកប្រមូលផ្ដុំគ្នា នៅទីនោះ ដើម្បីបញ្ចេញសម្លេងទាមទារ របស់ពួកគេ។ ភស្ដុតាងជាវីដេអូមួយចំនួន ដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់