បាសា ហាល​អាវ៖ រូប​ថត​ចំអក នៅ​ពេល ម៉េស៊ី ដួល​បះ​ជើង

លីយ៉ូនែល ម៉េស៊ី (Lionel Messi) កំពូលកីឡាករបាល់ទាត់ របស់ក្រុមបាសឺឡូន (Barcelone - អេស្ប៉ាញ) បាន​ដួល​ផ្កាប់​មុខ និង​បះ​ជើង​ឡើង យ៉ាងច្រង់ាប់ច្រងិល នៅចំពោះខ្សែការពារដ៏ខ្លាំងក្លា របស់ក្រុម ជូវេនទូស (Juventus - អ៊ីតាលី) ក្នុង​ការ​ប្រកួត​១ភាគ៤​ផ្ដាច់​ព្រ័ត្រ នៃ​ក្របខណ្ឌ «Champions League» កាល​ពី​យប់​ថ្ងៃទី១៩ ខែមេសា​ម្សិល​ម៉ិញ។ រូបភាព​ដ៏អស្ចារ្យ ដែល​តំណាង​ឲ្យ​ការ​«ហាល​អាវ»​ជា​ស្ថាពរ នៃក្រុម​បាសឺឡូន ក្នុងដំណើរ​ទៅដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប ឆ្នាំ២០១៧នេះ បាន​បង្ក​ការ​សប្បាយ​រីករាយ​ និង​ការ​ចំអក​យ៉ាង​សម្បើម​ដៃ ពីសំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម នៅ​អ៊ឺរ៉ុប។
បាសា ហាល​អាវ៖ រូប​ថត​ចំអក នៅ​ពេល ម៉េស៊ី ដួល​បះ​ជើង
ការដួលចុះផ្កាប់មុខ របស់កីឡាករ​ លីយ៉ូនែល ម៉េស៊ី របស់ក្រុម បាសឺឡូន បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ «Miralem Pjanic» របស់ក្រុម ជូវេនទូស។ (រូបថតលើទ្វីសធើរ)

ជាការពិតហើយ ការដួលបះជើង ក្បាលមកមុន របស់កីឡាករ​ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់បាល់មាសច្រើនជំនាន់ របស់ក្រុម បាសឺឡូន (Barcelone - អេស្ប៉ាញ) បានកើតឡើង ដោយសារការរុញ ពីសំណាក់កីឡាករ «Miralem Pjanic» ខ្សែបម្រើ​របស់ក្រុម ជូវេនទូស (Juventus - អ៊ីតាលី) បន្ទាប់ពីកីឡាករ ម៉េស៊ី បានលោតឡើង​ដើម្បីទទួលគ្រាប់បាល់។ តែសកម្មភាពរបស់កីឡាករ «Miralem Pjanic» មិនត្រូវបានអាជ្ញាកណ្ដាលចាប់កំហុសទេ ដោយចាត់ទុកថា កីឡាកររូបនេះ នៅការពារគ្រាប់បាល់ នៅនឹងកន្លែងរបស់ខ្លួន ច្រើនជាងយកខ្លួន ទៅបុកកីឡាករ ម៉េស៊ី។

ផ្ទុយទៅវិញ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម រូបភាព និងវីដេអូ ដែលបានថតជាប់ ពីទិដ្ឋភាពខាងលើ ហាក់បានសង្ខេបយ៉ាងខ្លី ពីការ«ហាលអាវ»ជាស្ថាពរ របស់ក្រុម«អ្នកមានបុណ្យ» នៅត្រឹមតែវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ សម្រាប់ក្របខណ្ឌ «Champions League» ឆ្នាំ២០១៧នេះ។ ពួកគេទាំងនោះ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ទ្វីសធើរ បានយករូបភាព នៃការដួលផ្កាប់មុខរបស់កីឡាករ លីយ៉ូនែល ម៉េស៊ី មកពីប្រទេសអាហ្សង់ទីន យកមកកាត់ត ធ្វើការចំអកយ៉ាងសម្បើមដៃ និងគួរឲ្យអស់សំណើច។

ដើម្បីទស្សនារូបភាពផ្សេងទៀត សូមចុចលើទំព័របន្ទាប់។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់