«ពលករ​ចំណាក​ស្រុក​ច្រើន ធ្វើ​ឲ្យ​​កម្ពុជា​​រីក​ចម្រើន»

ភាពរន្ធត់ចិត្តបានកើតឡើងជាទូទៅ នៅពេលដែលគេបានទស្សនាវីដេអូមួយ ដែល​បង្ហាញ​នៅថ្ងៃទី ៦ ខែមេសា​នេះ ពី​ពលករខ្មែរ​​ចំណាក​ស្រុក​រាប់​ពាន់​នាក់ កំពុងសម្រុក ត្រឡប់ពីប្រទេសថៃ វិលចូល​មកកាន់​ស្រុក​កំណើត​វិញ នៅមុនបុណ្យ​ចូល​ឆ្នាំថ្មី នៅ​តាម​ច្រកច្រក​ព្រំដែន​​អន្តរជាតិ​ដូង ដែល​អ្នក​ស្រុក​​និយម​​ហៅ​ថា ច្រក​ឡែម។
«ពលករ​ចំណាក​ស្រុក​ច្រើន ធ្វើ​ឲ្យ​​កម្ពុជា​​រីក​ចម្រើន»
ពលករចំណាកស្រុកខ្មែរ ដែលកំពុងអង្គុយរង់ចាំចូលក្នុងប្រទេសកម្ពុជាវិញ នៅច្រកព្រំដែនកម្ពុជា-ថៃ «ឡែម» ក្នុងស្រុក កំរៀង ខេត្តបាត់ដំបង។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 06, 2017
  • ប្រធានបទ: ចំណាកស្រុក
  • អាន និងបញ្ចេញយោបល់

តើនរណាម្នាក់ ដែលចង់ចេញ ទៅរករបរទទួលទាន នៅក្រៅប្រទេស ឆ្ងាយពីភូមិស្រុកដើមកំណើត ពី​ឪពុក​ម្ដាយ​បង​ប្អូន​របស់​ខ្លួន​នោះ? ចម្លើយដែលអាចទទួលយកបាន ឬអាចយល់ ពីអារម្មណ៍នេះបាន លុះត្រា​តែ​ម្ចាស់​ចម្លើយ​រូប​នោះ ធ្លាប់​ធ្វើ​ចំណាក​ស្រុក ឬមានអ្នកជិត​ដិត​របស់​ខ្លួន ធ្លាប់បាន​ចាកចេញ ទៅធ្វើការ​នៅ​ឯ​បរទេស។ ដូច្នេះ​ហើយ ឱកាស​ដែល​ផ្ដល់​​ឲ្យ​ពលករ​​ចំណាក​ស្រុក​​ទាំងនោះ អាចវិលត្រឡប់ មកកាន់ទឹកដី​ភូមិ​កំណើត​វិញ ពិត​ជា​មាន​តម្លៃ​ធំធេង មិន​អាច​ស្មាន​ដល់​ឡើយ។

សូមទស្សនាវីដេអូខាងក្រោមនេះ ដែលត្រូវបានគណនីហ្វេសប៊ុកមួយ ផ្តិតយករូបភាព និង​យក​មក​បង្ហោះ នៅ​ក្នុង​ថ្ងៃ​ទី៦ ខែមេសានេះ នៅច្រកច្រកព្រំដែន​អន្តរជាតិ​ដូង កម្ពុជា-ថៃ ដែល​អ្នក​ស្រុក​​និយម​​ហៅ​​ថា ច្រក​ឡែម ​ក្នុង​ខេត្ត​បាត់ដំបង។ វីដេអូ​ដដែ​លនេះ ក៏ត្រូវបាន​សារព័ត៌មាន​ក្នុង​ស្រុកមួយ យកមកផ្សាយ​បន្ត​ដែរ ជាមួយ​នឹង​ពាក្យ​ពេជន៍ ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ថា៖ «តើពលករខ្មែរ ជួបការលំបាកអ្វីខ្លះ នៅពេលធ្វើដំណើរ​ទៅលេង​ស្រុកកំណើត?»។


ប៉ុន្តែសម្រាប់អ្នកប្រើបណ្ដាញសង្គមវិញ វីដេអូខាងលើនេះ បានធ្វើឲ្យពួកគេនឹកឃើញ ទៅដល់​ប្រយោគ​របស់​លោក សុខ ឥសាន មន្ត្រី​អ្នក​នាំពាក្យ របស់គណបក្សប្រជាជនកម្ពុជា ដែលបាន​ប្រកាស នៅតាមវិទ្យុ​អាស៊ី​សេរី​ ក្នុង​ពេល​កន្លង​មក​ថា «មានពលករខ្មែរ ចេញធ្វើចំណាកស្រុកច្រើន នឹងធ្វើឲ្យប្រទេស​កម្ពុជា មាន​សេដ្ឋកិច្ច​រីក​ចម្រើន»។


វីដេអូខាងលើ ដែលទទួលបានការចែករំលែក រហូតជាង ១ម៉ឺន៥ពាន់ដង (ត្រឹមរយៈពេលប៉ុន្មានម៉ោង) នៅ​លើ​បណ្ដាញ​សង្គម​នោះ បង្ហាញតែពីច្រក«ឡែម» ដែលស្ថិត​ក្នុង​​ស្រុក​​កំរៀង ខេត្តបាត់ដំបងមួយ​ប៉ុណ្ណោះ ខណៈ​ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក ទៅធ្វើការ​នៅ​ក្រៅប្រទេស មានចំនួន​ប្រមាណ​ជា ១,១៥​លាននាក់ (១លាន ៦ម៉ឺននាក់ ធ្វើការ​នៅក្នុងប្រទេសថៃ)។ នេះ បើតាមតួលេខ ដែលផ្ដល់ដោយ​ក្រសួង​ការងារ​កម្ពុជា កាលពីពាក់​កណ្ដាល​ខែកុម្ភៈ​កន្លង​មក​៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់