ជីជី ប៊ូហ្វុង «Troll» ហ្សីហ្សូ គ្មានមេត្តា!

មិត្តភ័ក្រក្នុងអាជីព ដ៏ចាស់វស្សាទាំងពីរនាក់ ពិតជាមានរឿងមិនអស់ទេ ក្នុងការចំអន់ រវាងគ្នា​ទៅវិញ​ទៅ​មក។ ​តែ​លើក​នេះ ជា​ពេល​វេលា ដ៏ពិសេស​មួយ ដែលកីឡាករ​ចាំទី ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) របស់​ប្រទេស​អ៊ីតាលី បាន​យក​រឿងចាស់ របស់​កីឡាករ​ខ្សែ​ប្រយុទ្ធ ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) មក​ចំអក​លេង ​យ៉ាង​ចាស់​ដៃ។
ជីជី ប៊ូហ្វុង «Troll» ហ្សីហ្សូ គ្មានមេត្តា!
ពីឆ្វេងទៅស្ដាំ៖ កីឡាករ ប៊ូហ្វុង និងកីឡាករ ហ្សីដាន នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦។ (រូបថតឯកសារ)
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៤ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 24, 2017
  • ប្រធានបទ: បាល់ទាត់
  • អាន និងបញ្ចេញយោបល់

ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ឬហៅខ្លី ប៊ូហ្វុង (Buffon) កីឡាករចាំទី របស់ក្រុមអ៊ីតាលី នឹងក្លាយ​ជា​កីឡាករ​ព្រឹទ្ធា​ចារ្យ ដែលបានប្រកួត ១០០០ដង នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន បន្ទាប់ពីក្រុម​ជម្រើស​ជាតិអ៊ីតាលី នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម អាល់បានី ក្នុងយប់ថ្ងៃសុក្រនេះ។ ហើយវាដូចសម​ល្មម​ហើយ ដែល​កីឡាករ​​វ័យ ​៣៩ឆ្នាំ​រូប​នេះ ត្រូវ​ត្រិះរិះ​ពិចារណា ជុំវិញ​ការ​ចូលនិវត្តន៍ ពី​អាជីពជាកីឡាករ​បាល់ទាត់ របស់ខ្លួន។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​នឹង​ជ្រើស​រើស​ពេលវេលា​បែបណា ដើម្បីធ្វើឲ្យ​​ការ​ចូ​លនិវត្តន៍នេះ មាន​«រស​ជាតិ»​ទ្វេ​ឡើង?

ដើម្បីឆ្លើយទៅ​នឹងសំនួរនេះ កីឡាករ ប៊ូហ្វុង បាន​នឹក​ឃើញ ទៅដល់​អនុស្សាវរីយ៍ ដ៏​ពិសេស​មួយ ដែល​មិត្ត​រួម​អាជីព ដ៏​ចាស់​វស្សា​មួយ​រូប បានបន្សល់ទុក នៅមុនពេលកីឡាកររូបនោះ​ចូល​និវត្តន៍។ មិត្តរួម​អាជីព​នោះ គឺ​អតីត​កីឡាករ​ម្ចាស់​បាល់​មាស ហ្សីណាឌីន ហ្សីដាន (Zinedine Zidane) ហៅ ហ្សីហ្សូ (Zizou) ដែល​បាន​ប្រើ​ក្បាល ឱន​ទៅ​បុក​ទ្រូង របស់កីឡាករ «Marco Materazzi» ខ្សែការពារ​របស់ក្រុមអ៊ីតាលី នៅក្នុង​ការ​ប្រកួត​ចុងក្រោយ (សម្រាប់​ការ​ចូលនិវត្តន៍ របស់កីឡាករ ហ្សីដាន) ដើម្បីដណ្ដើម​លេខ​មួយ នៅក្នុង​​ការប្រកួត​ផ្ដាច់​ព្រ័ត្រ នៃ​​បាល់​ទាត់​​ពិភពលោក ឆ្នាំ២០០៦។

កីឡាករចាំទី ជាតិអ៊ីតាលីរូបនេះ បានឆ្លើយ​ទៅនឹង សំនួរអ្នកសារព័ត៌មាន របស់​ទូរទស្សន៍ «Sky» នៅ​ថ្ងៃសុក្រនេះ​ដូច្នេះថា៖ «ខ្ញុំនៅមានពេលច្រើនបន្តិចទៀត មុននឹងគិតដល់រឿងនេះ (រឿងចូលនិវត្តន៍)។ ខ្ញុំត្រូវ​ត្រិះរិះ និង​គិត​ពី​ជម្រៅ​ចិត្ត​របស់​ខ្ញុំ នូវអ្វីដែលអាចទៅរួច ឬមិនអាចទៅរួច។ (...) ខ្ញុំប្រហែល​ជាអាច​​បញ្ចប់​អាជីព ជា​កីឡាករ​របស់​ខ្ញុំ ដូច ហ្សីដាន ដែរ ដោយ​ប្រើ​ក្បាល ឱន​ទៅបុក​នរណា​ម្នាក់ នៅលើ​ទីលាន​ប្រកួត។»។

បើដូច្នេះមែន គេនឹងរង់ចាំមើល ថាតើកីឡាករណាទៅ នឹងត្រូវក្លាយជាជនរងគ្រោះ ពី«ការប្រើ​ក្បាល​បុក»​ របស់​កីឡាករ ជីជី ប៊ូហ្វុង ?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់