ប៊ែកខេម រីករាយ​ក្នុង​ពេល​ប្រកួត​ដំបូង សំរាប់​ក្រុម​បាល់ទាត់​នៃ​ទីក្រុង​ប៉ារីស

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានបង្កើតទំរង់លេងដ៏អស្ចារ្យ ក្នុងកីឡាដ្ឋាន ប៉ាក ដឺ ប្រាំស៍ (Parc des Princes ៖ កីឡាដ្ឋាន​របស់ក្រុមប៉ារីស ហ្សិន ចឺម៉ែន) ក្នុងកំឡុងពេល វត្តមានលើកដំបូងសំរាប់ក្រុម ស្ថិតក្នុងនាមជាកីឡាករបំរុង ដែលបានដូរ​ជំនួសក្នុងនាទី ៧៥ ហើយបានបង្ហាញពីសមត្ថភាពដ៏ល្អ។ នេះបើតាម គ្រូបង្វឹកជនជាតិអ៊ីតាលី លោក កាឡូ អេនសេឡូទី (Carlo Ancelotti) នៃក្រុមបាល់ទាត់របស់បារាំងនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតកីឡាករប្រធានក្រុម បាល់ទាត់ជម្រើសជាតិអង់គ្លេស ដេវ៉ីដ ប៊ែកខេម (David Beckham) ពេញចិត្តការ ប្រកួតរបស់​ខ្លួន​ជាលើកដំបូង សំរាប់ក្រុមបាល់ទាត់ នៃទីក្រុងរបស់បារាំងឈ្មោះ ប៉ារីស ហ្សិន ចឺម៉ែន (Paris St Germain ឬ ប៉េអេសហ្សេរ) ដែលឃើញ​ក្រុម​អ្នកគាំទ្រជាច្រើន បានទទួលស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះរូបគាត់ រួមទាំងក្រុមទាំងមូល ក្នុងការយក​ឈ្នះ​ក្រុមអូឡាំពិក ម៉ាសេល (Olympique Marseille) ដោយលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យកន្លងទៅ។


កីឡាករបាល់ទាត់ ដេវ៉ីដ ប៊ែកខេម នៅថ្ងៃអាទិត្យទី២៤កុម្ភះ ក្នុងក្រុមប៉េអេសហ្សេរ។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានបង្កើតទំរង់លេងដ៏អស្ចារ្យ ក្នុងកីឡាដ្ឋាន ប៉ាក ដឺ ប្រាំស៍ (Parc des Princes ៖ កីឡាដ្ឋាន​របស់ក្រុមប៉ារីស ហ្សិន ចឺម៉ែន) ក្នុងកំឡុងពេល វត្តមានលើកដំបូងសំរាប់ក្រុម ស្ថិតក្នុងនាមជាកីឡាករបំរុង ដែលបានដូរ​ជំនួសក្នុងនាទី ៧៥ ហើយបានបង្ហាញពីសមត្ថភាពដ៏ល្អ។ នេះបើតាម គ្រូបង្វឹកជនជាតិអ៊ីតាលី លោក កាឡូ អេនសេឡូទី (Carlo Ancelotti) នៃក្រុមបាល់ទាត់របស់បារាំងនេះ។

លោក អេនសេឡូទី បានប្រាប់ថា «គាត់បានបង្ហាញពី ជំនាញទាត់បាល់ខ្លីៗ បទពិសោធន៏ និង បចេ្ចកទេសខ្លះៗ របស់​គាត់។ គាត់ចូលលេងបានតែ ២០នាទី នៅយប់នេះ ប៉ុន្តែគាត់បាន បង្ហាញពីចំណុចល្អជាច្រើន។ គាត់នឹងក្លាយជាកីឡាករ សំខាន់មួយរូប របស់ក្រុម»។

កីឡាករ ប៊ែកខេម មកចូលរួមជាមួយក្រុមដែលស្ថិតក្នុងទីក្រុងប៉ារីសមួយនេះ ក្នុងកិច្ចសន្យា រយះពេល ៥ខែ។ គាត់មាន​តួនាទីជាខ្សែបំរើ ក្នុងការចូលលេងរបស់គាត់ គាត់ធ្វើបានយ៉ាងល្អ ទាំងបំរើ និងការពារ ដែលធ្វើឲ្យក្រុម ម៉ាសេល មិនអាច​ធ្វើអ្វីបានក្នុងវគ្គទី២។

លោក អេនសេឡូទី បានបដិសេដ ចំពោះការលើកឡើងថា គាត់ឲ្យ ប៊ែកខេម ចូលលេងព្រោះ តែគាត់ជាកីឡាករនិមិត្តរូប ដល់កីឡាករទូទៅ និងមានភាពល្បីល្បាញ។

លោកបានបន្តថា «គាត់គ្រាន់តែជាកីឡាករមួយរូប ដូចជាកីឡាករទូទៅ តែប៉ុណ្ណោះសំរាប់ រូបខ្ញុំ។ គាត់នឹងអាចចូលលេង នៅថ្ងៃពុធ ក្នុងការប្រកួតពានរង្វាន់ ហ្វ្រិន ខាប់ (French Cup) ក្នុង វគ្គ ១៦ក្រុម ដែលត្រូវប្រកួតជាមួយក្រុម ម៉ាសេល ម្តងទៀត។»

ប៊ែកខេម ជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូប របស់ពិភពលោក រួមទាំងភរិយារបស់គាត់ នាង វិកតូរៀ (Victoria) ជា​អ្នកឆ្នៃម៉ូដសំលៀកបំពាក់ និងជាតារាចម្រៀងដ៏ល្បីរបស់ប្រទេស អង់គ្លេសដែរនោះ បានក្លាយជាការចាប់អារម្មណ៏ របស់​ប្រជាជនបារាំង បន្ទាប់ពី ប៊ែកខេម មក ចូលរួមជាមួយនឹងក្រុមប៉េអេសហ្សេរ កាលពី ៣សប្តាហ៏មុន។

ខ្សែបំរើរូបនេះបាននិយាយថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ រីករាយព្រោះខ្ញុំក៏ជាផ្នែកមួយ ដែលជួយឲ្យក្រុម​ទទួលបាន​ជោគជ័យ ក្នុងការប្រកួតដ៏ធំ។ វាជាយប់ដ៏ពិសេសសំរាប់ខ្ញុំ និង សំរាប់ក្រុម ហើយវាពិតជាអស្ចារ្យ»។

ខ្សែបំរើសញ្ជាតិបារាំង កីឡាករ ប្លេសេ ម៉ាទ្វីឌី (Blaise Matuidi) វ័យ ២៥ឆ្នាំ ដែលរូបគាត់ចាត់ ទុកកីឡាករ ប៊ែកខេម ជា​វីរបុរសរបស់គាត់ ពេលនេះគាត់បានលេងជាដៃគូរជាមួយនឹង ប៊ែកខេម ផ្ទាល់ក្នុងក្រុមភីអេសជី។

ម៉ាទ្វីឌី បាននិយាយថា «វាពិសេសខ្លាំងណាស់ សំរាប់ខ្ញុំ។ កាលខ្ញុំនៅក្មេង ខ្ញុំគឺជាអ្នកគាំទ្ររបស់ គាត់។ តែពេលនេះ ខ្ញុំពិត​ជាពេញចិត្តជាទីបំផុត ដែលបានលេងជាដៃគូរជាមួយវីរបុរស របស់ខ្លួន»៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...